បរទេស៖ ប្រទេសប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសឥណ្ឌា ពីបទផ្គត់ផ្គង់ដល់យុទ្ធនាការក្លែងបន្លំ ព័ត៌មានជាយូរមកហើយ ប្រឆាំងនឹងខ្លួន និងបាននិយាយថា ខ្លួននឹងលើកឡើងនូវបញ្ហានោះ ក្នុងវេទិកាពិភពលោក។ ក្នុងដំណើរធ្វើការអះអាងដែលថា ប្រទេសឥណ្ឌាប៉ុនប៉ងប្រើប្រាស់ អង្គភាពអន្តរជាតិនានា តាមរយៈគេហទំព័រព័ត៌មានមិនពិត និងអង្គការនានានោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ាគីស្ថាន បានសម្អាងដល់របាយការណ៍មួយ ដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលអឺរ៉ុប EU Disinfo Lab។ នៅក្នុងសន្នសីទកាសែតមួយ...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភាដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល គឺ«អវិជ្ជមានទាំងអស់»។ សម្តេចហេង សំរិន បន្តថា ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែជនរួមជាតិកុំប្រហែស ជាមួយនឹងជំងឺកូវីដ១៩ឲ្យសោះ ព្រោះជំងឺនេះ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង ក្រុមគ្រួសារ ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់ថា ទទួលបានលទ្ធផល អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីរាត្រី ថ្ងៃទី១២ ធ្នូ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិភាក្សាគ្នា ស្តីពីការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយបញ្ហានោះ ត្រូវបានលើសឡើង ដោយសមាជិកចំនួន៧ ដែលចោទទីក្រុងព្យុងយ៉ាង ពីបទប្រើប្រាស់ការរាតត្បាតមេរោគកូរ៉ូណា ដើម្បីគាបសង្កត់បន្ថែមទៀត លើសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឯង។ ប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក អេស្តូនី សហរដ្ឋអាមេរិក និងសាធារណរដ្ឋដូមីនីក បានលើកឡើងនូវបញ្ហានោះ ក្នុងកិច្ចប្រជុំសម្ងាត់មួយ ក្រោយមន្ត្រីការទូតបាននិយាយថា...
បរទេស៖ យោងតាមការអះអាង របស់រដ្ឋបាលរបស់លោក Donald Trump នៅថ្ងៃនេះបានបញ្ជាក់សាជាថ្មីថា អាមេរិកបានបន្ថែមការបញ្ជាទិញវ៉ាក់សាំង បន្ថែមទៀតហើយ និងបន្តការចែកចាយរបស់ខ្លន រហូតទៅដល់ខែមិថុនា ឆ្នាំ២០២១ ហើយមកដល់ពេលនេះទឹកប្រាក់ ដែលបានចំណាយមានទៅដល់ ៣,២ពាន់លានដុល្លារមកហើយ។ តាមការបញ្ជាក់របស់ទីភ្នាក់ងារ គ្រប់គ្រងជំងឺរាតត្បាតនិងចំណីអាហារអាមេរិក FDA ក៏បានបញ្ជាក់ដែរថាអាមេរិកទើបតែ បានជោគជ័យក្នុងការបញ្ជាទិញ វ៉ាក់សាំងកូវីដ១៩ ប្រមាណជា១០០លានដូសបន្ថែមទៀត ពីក្រុមហ៊ុន...
បរទេស៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកថ្មីធ្វើការផ្លាស់ប្តូរចំពោះការសម្រេចចិត្តនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសសូម៉ាលី នៅក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការប្រយុទ្ធយ៉ាងជោគជ័យ លើពួកអាល់សាបាប និងបណ្ដាញភេវកម្មពិភពលោករបស់ពួកគេនោះ គឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់”។ ...
បរទេស៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាជាច្រើនសប្តាហ៍មកហើយដែលអ្នកជំនាញបានព្រមាន ពលរដ្ឋអាមេរិកពីការកើនឡើងនូវស្ថានភាពដ៏អាក្រក់អំពីបញ្ហារាតត្បាតកូវីដ១៩ នៅរដូវរងានេះទៅទូទាំងប្រទេស។ ប៉ុន្តែមកដល់ពេលនេះពេលវេលា គឺបានមកដល់រួចទៅហើយគិតចាប់រាប់ពី California ទៅដល់ Kansas និងពី Massachusetts ទៅដល់ Floridaនៅគ្រប់ទីកន្លែងទាំងដុកទ័រគលានុបដ្ឋាយិកា និងអ្នករៀបចំម្ហូបអាហារបាននាំគ្នាត្រៀមខ្លួនយ៉ាងមុតម៉ាំងសម្រាប់ រដូវកាលដ៏អាក្រក់នេះ។ ជាច្រើនខែមកហើយដែលពួកគេបានប្រឹងប្រែង អស់ពីសមត្ថភាពទាំងដែលការរីករាលដាលបានកើនឡើងយ៉ាងខ្លាំងដដែល ឥតឈប់ឈរប៉ុន្តែគេនៅតែមានការសង្ស័យថាកម្រិតធ្ងន់ធ្ងរជាងនេះគឺនៅមិនទាន់ មកដល់ចំណុចកំពូលនៅឡើយ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃព្រហស្បតិ៍...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា ទិន្នន័យបានមកពីក្រុមអាជ្ញាធរសុខភាពបានបង្ហាញថា ពលរដ្ឋចំនួន១១.២២១នាក់បានធ្វើតេស្តវិជ្ជមាននៃវីរុសកូរ៉ូណា គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺទូទំាងប្រទេសកើនឡើងជិត២,២៧លាននាក់ ហើយកាលពីថ្ងៃសុក្រ ប្រទេសបារាំង បានបន្តថយចុះ ដែលបានមើលឃើញថា ចំនួនអ្នកឆ្លងជំងឺបានថយចុះជាបន្តបន្ទាប់ ។ តួលេខប្រចាំថ្ងៃ បានថយចុះជាងតួលេខកាលពីថ្ងៃព្រហស្បតិ៍ ដែលមានចំនួន១២.៦៩៦នាក់ រួមទាំងកំណត់ត្រា ក្រោម៦០.៤៨៦នាក់ដែលត្រូវបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ហើយបារាំង...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ ដោយក្នុងមួយគ្រួសារ ចំណាយអស់៣៥០០ដុល្លារ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គ្រួសារដែលអភិបាលខេត្តកណ្ដាល ប្រគល់ផ្ទះជូន រួមមាន ៖ ទី១-គ្រួសារលោកយាយ ខឹម...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ ប៉ាន់ប្រមាណថា ស្ត្រីកម្ពុជាច្រើនជាងម្នាក់ ក្នុង ចំណោមស្ត្រី៥នាក់ ធ្លាប់ទទួលរងអំពើហិង្សាពីដៃគូ របស់ពួកគេដែលចំនួននេះអាចនឹងកើនឡើងអំឡុង ពេលកូវីដ១៩។ បើតាម CCHR អំពើហិង្សានេះអាចត្រូវបានប្រព្រឹត្តឡើង ដោយដៃគូស្នេហា សមាជិកគ្រួសារ សហការី អ្នកស្គាល់គ្នា...