ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវចុះបិទជាបណ្ដោះ អាសន្នភ្លាមៗចំពោះ ទីតាំងអាជីវកម្ម និងហាងទាំងឡាយណា មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការចម្លងវិរុសកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ។ បទបញ្ជារបស់សម្ដេចតេជោហ៊ុនសែនបែបនេះបានធ្វើឡើងបន្ទាប់ពីមាន កន្លែងអាជីវកម្ម និងហាងមួយចំនួន មិនបានគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដែលនាំឲ្យឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍មានការកើនឡើង។...
បរទេស៖ទីបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រសហរដ្ឋអាមេរិក B-52 បានចូលរួមធ្វើសមយុទ្ធជាមួយយន្តហោះចម្បាំងណាតូ នៅពីលើដែនសមុទ្រ Barents ជាប់ព្រំដែនប្រទេសន័រវេសនិងប្រទេសរុស្ស៊ី។ បេសកកម្មនោះ សង្កត់ធ្ងន់លើសមយុទ្ធបញ្ចូលរួមគ្នា នៅពីលើសមុទ្រតំបន់អាក់ទិក រវាងយន្តហោះទម្លាក់គ្រាប់មកពីកងយន្តហោះទម្លាក់គ្រាប់លេខ៥របស់មូលដ្ឋានកងទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង និងយន្តហោះចម្បាំងF-16 របស់ប្រទេសក្រិកនិងន័រវេស។ គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ដែលគេស្គាល់ឈ្មោះថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សមាគមស្រូវអង្ករថៃ កាលពីថ្ងៃសុក្របានប្រកាសថា អង្ករផ្កាម្លិះរបស់ថៃចំនួន១០៥មុខខុសៗគ្នា ត្រូវបានគេប្រសិទ្ធិនាមថា ជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំនេះ នៅឯសន្និបាតពាណិជ្ជករស្រូវអង្ករពិភពលោកឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ។ សមាគមបានឲ្យដឹងថា ការប្រកួត បានធ្វើឡើងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ។ សន្និបាតប្រចាំឆ្នាំ ក៏បានរាប់បញ្ចូលទាំងការប្រជែងអង្ករល្អបំផុត ហើយអង្ករផ្កាម្លិះ១០៥ប្រភេទខុសៗគ្នា ត្រូវបានគេដាក់ចូលរួមប្រកួតនៅក្នុងឆ្នាំនេះ...
ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហើបពីគម្រោងត្រៀមព្រះរាជ្យក្រឹត្យទូលថ្វាយទៅ ព្រះមហាក្សត្រនិងរដ្ឋសភាក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបណ្ដាលមកពីចម្លងវីរុសចូលសហគមន៍មិនមានភាពធូរស្រាល។ ការលើកឡើងរបស់សម្តេចតេជោធ្វើឡើងតាមរយៈសារជាសំឡេងមួយចេញផ្សាយនៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២០នេះ។ សម្ដេចបន្តថា «ខ្ញុំសូមនិយាយដោយត្រង់ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជ្យក្រឹត្យដើម្បីថ្វាយសារលិខិតទៅព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងព្រាងអនុក្រឹត្យសម្រាប់ប្រធានរដ្ឋសភា ព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាគាំងទាំងស្រុងតែម្ដង ប្រសិនបើបិទប្រទេសឬបិទផ្នែកណាមួយដូចជារាជធានីភ្នំពេញឬខេត្តណាមួយ»។ បើតាមប្រមុខរាជរដ្ឋាភិបាលការបិទប្រទេសឬផ្នែកណាមួយដែលបណ្ដាលមកពីកូវីដ១៩វានឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋជាក់ជាមិនខាន។ បើតាមសម្ដេចតេជោ ជំនួសឲ្យការបិទប្រទេសប្រជាពលរដ្ឋត្រូវចូលរួមសហការក្នុងការអនុវត្តវិធានការសុវត្ថិភាពដើម្បីបញ្ចៀសនិងកាត់បន្ថយការចម្លងចូលសហគមន៍។ សម្ដេចតេជោបន្ថែមថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ចំនួន៦៩៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៧៥.៩៦៤នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តក៏បានរកឃើញថា មានអ្នកឆ្លងជំងឺ៤៦.៨៨៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសប្រេស៊ីល កើនឡើងដល់៦.៥៣៣.៩៦៨នាក់ ។ រដ្ឋសៅប៉ូឡូ ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនៅក្នុងប្រទេស ដែលបានចុះក្នុងបញ្ជីដោយមានអ្នកស្លាប់ចំនួន៤២.៧៨៨នាក់...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើងកាលពីថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធរបស់បូកូហារ៉ាម ត្រូវបានសម្លាប់ បន្ទាប់ពីមានប្រតិបត្តិការចម្រុះតាមដែនអាកាស ដែលបានធ្វើឡើងដោយយោធានីហ្សេរីយ៉ា នៅតំបន់ព្រៃ Sambisa ដែលស្ថិតនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។ លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្រុងអាប៊ូចា ថា យន្តហោះវាយប្រហារដែនអាកាស បានអនុវត្តការវាយលុកកាលពីថ្ងៃទី០១...
សេអ៊ូល៖ អ្នកការទូតសហរដ្ឋអាមេរិកម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនិងត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់តម្លៃរួមរបស់ពួកគេ និងពិនិត្យមើលឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ អ្នកការទូតកូរ៉េខាងត្បូង ម្នាក់នៅទីនេះបានយល់ស្របលើតម្រូវការសម្រាប់សម្ព័ន្ធមិត្ត ដើម្បីធ្វើការជាមួយគ្នា ប៉ុន្តែបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាក់ចេញគោលដៅរួមរបស់ពួកគេជាមុនសិន។ តាមសម្តីរបស់លោក Marc Knapper ឧបការីរងរដ្ឋលេខាធិការនៃប្រទេសកូរ៉េ និងជប៉ុន បានឲ្យដឹងថា “យើងមានទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង ហើយទំនាក់ទំនងដែលខ្ញុំគ្រោងនឹងធ្វើទៅមុខខ្ញុំចង់និយាយពីព្រោះថា វាអាស្រ័យទៅលើប្រភេទគុណតម្លៃ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា លោក Sergei Sobyanin អភិបាលក្រុងម៉ូស្គូ បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋធានីរបស់រុស្ស៊ី បានដាក់កម្មវិធីផ្តល់ភាពសុំាដល់ពលរដ្ឋទ្រង់ទ្រាយធំ ប្រឆំាងនឹងវីរុសកូរ៉ូណា ។ លោក Sobyanin បានលើកឡើងនៅក្នុងប្លុករបស់គាត់ថា ក្រុមគ្រូពេទ្យ គ្រូបង្រៀន និងបុគ្គលិកសេវាសង្គម នឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេ ដែលពួកគេភាគច្រើនជាក្រុមប្រឈមនឹងគ្រោះថ្នាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូទ្រីស មួយរួបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៨ ឆ្នាំក្រោយរកឃើញថាគាត់បានប្រើប្រាស់ តួនាទីរបស់គាត់នៅក្នុងរឿងអាស្រូវពុករលួយដ៏ល្បីល្បាញមួយ។ លោក Karl-Heinz Grasser ត្រូវបានរកឃើញថាមានពិរុទ្ធភាព កាលពីថ្ងៃសុក្រពីបទកិបកេងប្រាក់ទទួលសំណូកនិងក្លែងបន្លំភ័ស្តុតាង ក្នុងកិច្ចព្រមព្រៀងដើម្បីលក់ផ្ទះល្វែងដែលមានកម្មសិទ្ធិ ជាសាធារណៈរាប់ពាន់ល្វែង។ តុលាការនៅទីក្រុង Vienna បាននិយាយថាលោក Grasser បានជាប់ពាក់ព័ន្ធនឹងទឹកប្រាក់ជាង ៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានឲ្យដឹងថា វាមិនសំខាន់សម្រាប់រូបលោកនោះទេ ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ចូលរួមពិធីសម្ពោធស្បថចូលកាន់តំណែងរបស់លោក នៅខែក្រោយ ប៉ុន្តែបានបន្ថែមថា វាជាការសំខាន់ សម្រាប់ប្រទេស ដើម្បីធ្វើជាសាក្សីចំពោះការផ្ទេរអំណាចដោយសន្តិវិធី។ នៅពេលដែលត្រូវបានគេសួរថា តើលោកគិតថាវាមានសារៈសំខាន់សម្រាប់លោក ត្រាំ ក្នុងការចូលរួមពិធីសម្ពោធរបស់លោក “លោក បៃដិន បានលើកឡើងថា”...