ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សស្លាប់៥នាក់ក្នុងចំណោមអ្នករងគ្រោះ១១៥នាក់ ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង ។ លោកស្រីឲ្យដឹងបន្ថែមថាបេីយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានកេីតឡេីងនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានដូចតទៅ៖១....
ភ្នំពេញ ៖ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមគ្រួសារ សម្ដេច និងអ្នកពាក់ព័ន្ធនៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេច ស ខេង នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងទៀតថា យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យ រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង និងសាលារៀន ពិសេសបិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធជាមួយ ភរិយាអគ្គនាយកពន្ធនាគារ ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។ ក្នុងសារសំឡេង សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំបន្ទាន់មួយ ស្តីពីការបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ សូមណែនាំ ដល់ប្រធានអប់រំរាជធានីខេត្ត និងគណៈគ្រប់គ្រងគ្រឹះស្ថានសាធារណៈទាំងអស់ដូចជាខាងក្រោម៖...
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍។ ក្រសួងបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំយុវជននិងកីឡា សម្រេចរផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖...
BBC៖ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបម្រាមគោចរនៅពេលយប់នៅថ្ងៃសៅរ៍ ដែលជាពេលវេលានៅអាមេរិក ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ។ បើតាមសារព័ត៌មាន Los Angeles Times បានផ្សាយថា តួលេខចុងក្រោយបង្អស់របស់រដ្ឋខាងលិចនេះ គឺអាក្រក់ដល់កំពូលកាលពីខែសីហាទៅទៀត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅទូទាំងសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលជាប់ទាក់ទងនឹងជំងឺកូវីដ១៩...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ចំនួន១១២នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់៣៦.៩០២នាក់ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានករណីថ្មីចំនួន៧.១៤០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៣៦៦.១៨២នាក់ ។ ដោយបានបន្ថែមថា ពលរដ្ឋចំនួន១.១៨៧.០៥៣នាក់ បានជាសសះស្បើយពីជំងឺ...
បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បានធ្វើការអំពាវនាវឱ្យមានការគាំទ្រ ដល់សេដ្ឋកិច្ចពិភពលោកនិងការបើកព្រំដែនឡើងវិញដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការធ្វើដំណើររបស់ពលរដ្ឋរៀងខ្លួន។ ព្រះមហាក្សត្រ Salman បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាបើករបស់គាត់នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ G20 ដែលក្នុងនោះព្រះអង្គក៏បានគូសបញ្ជាក់ការគាំទ្ររបស់ទ្រង់ដល់ប្រទេស កំពុងអភិវឌ្ឍន៍ក្នុងលក្ខណៈសម្របសម្រួលដើម្បីរក្សានូវអ្វីដែលពួកគេបាន សម្រេចនៅក្នុងទសវត្សកន្លងមកផងដែរ។ លើសពីនេះផងដែរទ្រង់ក៏បានអំពាវនាវ ឱ្យមានការលើកកម្ពស់ការទទួលបានឱកាសសម្រាប់ទាំងអស់គ្នាជាពិសេសស្ត្រី និងយុវជនធ្វើយ៉ាងណាឲ្យមានការលើកកម្ពស់តួនាទីរបស់ពួកគេនៅក្នុងសង្គម និងនៅក្នុងទីផ្សារការងារតាមរយៈការអប់រំ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានធ្វើការលើកឡើងនូវសេចក្តីអំពាវនាវចំពោះមុខចំនួន២នៅក្នុងកិច្ចប្រជុំ G20 ដោយសង្ឃឹមថាវានឹងអាចធ្វើរួមគ្នារវាងក្រុមប្រទេសទាំងនោះផងដែរនាពេលខាងមុខ។ ការលើកឡើងដំបូងរបស់លោក Lee នោះគឺជាតម្លៃរបស់វ៉ាក់សាំងកូវីដ១៩ដោលោកបានរំពឹងថាតម្លៃរបស់វាសម្រាប់គ្រប់គ្នា លើលោកនឹងមានកម្រិតធូរថ្លៃហើយជឿជាក់ថានឹងមានការចូលរួមពីសំណាក់បណ្តាប្រទេសជាសមាជិក G20 ផងដែរចំពោះបញ្ហានេះ។ ចំណែកឯការលើកឡើងទី២របស់លោក Lee នោះគឺថាលោកសង្ឃឹមថានឹងមានការចូលរួមជាប្រព័ន្ធដ៏រឹងម៉ាំមួយ ដោយបណ្តាប្រទេសនានាលើលោកក្នុងការឃ្លាំងមើលទៅលើបញ្ហាជំងឺឆ្លងទាំងអស់ នៅលើលោកហើយជាពិសេសគឺដើម្បីឲ្យពួកគេអាចបានត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់វិបត្តិវិរុសឆ្លងផ្សេងទៀតនាពេលអនាគតណាមួយទៀត៕ ប្រែសម្រួល៖ស៊ុនលី
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា យោងតាមសេវាកម្មតាមដានគ្រោះរញ្ជួយដីរបស់ឈីលី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ អង្រួននៅចម្ងាយ៩៨គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃក្រុង Constitucion នៃប្រទេសឈីលី នៅវេលាម៉ោង២១និង៥៤នាទីល្ងាច កាលពីថ្ងៃសៅរ៍ ត្រូវនឹងម៉ោង០០និង៥៤នាទីម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជិតទីក្រុងមាត់សមុទ្រ Constitucion ដែលជាតំបន់ស្ថិតនៅភាគកណ្តាល ប្រទេសឈីលី ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានជម្រៅ២០.១៤គីឡូម៉ែត្រ...