ប៊ូឆារ៉ស្ត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nelu Tataru បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ចំនួន១០នាក់ ដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានសម្លាប់ដោយសារអគ្គីភ័យកើតឡើង កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងអង្គភាពថែទាំជំងឺ (ICU) នៅតំបន់ Piatra Neamt ដែលជាមន្ទីរពេទ្យនៅភាគឦសានប្រទេសរ៉ូម៉ានី ។ រដ្ឋមន្តីបានពន្យល់ថា “អ្នកជំងឺចំនួន០៨នាក់បានស្លាប់...
បរទេស៖ នៅថ្ងៃសៅរ៍នេះក្រសួងការបរទេស អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលធ្លាប់បានចេញផ្សាយ អំពីការធ្វើឃាតមេដឹកនាំអាល់កៃដាម្នាក់ នៅក្នុងរដ្ឋធានីរបស់ខ្លួន។ កន្លងមកកាលពីថ្ងៃសុក្រម្សិលមិញ កាសែតញូវយ៉កថែមស៍ បានរាយការណ៍ថាមេបញ្ជាការទី ២ របស់អាល់កៃដាត្រូវបានសម្លាប់ ដោយក្រុមប្រតិបត្តិអ៊ីស្រាអែលនៅតេហេរ៉ង់កាលពីខែសីហា។ ជាការឆ្លើយតបអ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថារឿងរ៉ាវ របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាសេណារីយ៉ូនិងការប្រឌិតព័ត៌មានបង្កើតឡើង ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ ប្រធានហិរញ្ញវត្ថុនៃក្រុមសេដ្ឋកិច្ចធំទាំង ២០ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃសុក្របដើម្បីកាត់បន្ថយបំណុល ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាជំហានបន្ថែម ដើម្បីគាំទ្រពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ G-20 រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប បានពិភាក្សាពីវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ ដែលហួសពីការផ្អាកសេវាកម្មបំណុល ដែលបានដាក់ចេញកាលពីខែឧសភាដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានមូលនិធិ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ និងងាយស្រួលជួយដល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅកាន់ទីប្រឹក្សាសន្តិ សុខជាតិអាមេរិក ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅកម្ពុជា។ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥ ធ្វើឡើងតាមប្រពន្ធ័វីដេអូ កាលពីថ្ងៃទី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន ទទួលបានសំឡេងគាំទ្រសរុបចំនួន ៣០៦ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីសប្តាហ៍មុន បើប្រៀបធៀបទៅនឹងចំនួន ២៣២ សម្រាប់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានព្យាករកាលពីថ្ងៃសុក្រ ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោត ដែលនឹងកើតឡើងនៃការប្រកួតប្រជែងរបស់រដ្ឋ។ លោក ដូណាល់ ត្រាំ មិនទាន់បានទទួលស្គាល់ការប្រកួតប្រជែងនេះនៅឡើយទេ ដោយអះអាងដោយគ្មានភស្តុតាងជាក់លាក់ដែលថា វាត្រូវបានគេបន្លំស្លឹកឆ្នោត ប៉ុន្តែគណបក្សសាធារណរដ្ឋ...
សេអ៊ូល៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន Ban Ki-moon បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង គួរតែផ្ញើសារដ៏ខ្លាំងក្លាទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យមានការបង្កហេតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក បាន គីមូន បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាសំខាន់មួយនៅក្នុងសិក្ខាសាលាមួយនៅទីក្រុងសេអ៊ូល ដោយលើកឡើងថាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ទំនងជានឹងវិលត្រឡប់ទៅរកការបង្កហេតុឡើហវិញ បន្ទាប់ពីការបើកសម្ពោធលោក Joe Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់។...
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង មួយក្រុមបានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga កាលពីថ្ងៃសុក្រ ចំពេលមានការកើនឡើងនៃការរំពឹងទុក សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលមានបញ្ហាទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត និងពាណិជ្ជកម្ម។ សមាជិក ៧ រូបនៃសមាជិកសភាសភាកូរ៉េខាងត្បូង – ជប៉ុន ដែលបានមកដល់ទីក្រុងតូក្យូសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ បានជួបសម្ថែងការគួរសមជាមួយមេដឹកនាំជប៉ុនថ្មីរូបនេះ។ វាជាលើកដំបូងហើយសម្រាប់លោកនាយករដ្ឋមន្រ្តី ជួបជាមួយសមាជិកសភាកូរ៉េខាងត្បូង ចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់តាំង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដោយមានការអមដំណើរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាស ចំនួន២លាន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក (CDC)បានបង្ហាញឲ្យដឹងនៅក្នុងទិន្នន័យចុងក្រោយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមរិក ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីខ្ពស់បំផុតរហូតដល់ជិត២០០.០០០នាក់ ដែលជាកំណត់ត្រាថ្មីមួយជាលើកទី៥ក្នុងមួយសប្តាហ៍ ។ ករណីថ្មីប្រចាំថ្ងៃបានរាប់ដែលមានក្នុងកំណត់ត្រានៅទូទាំងប្រទេសចំនួន១៩៤.៦១០នាក់ ក្នុងចំណោមករណី១៤៣.៤០៨នាក់កាលពីថ្ងៃមុន ដែលជាថ្ងៃទី៧ហើយគិតជាមធ្យមប្រចាំថ្ងៃដែលបានកើនឡើងក្នុងកំណត់ត្រាខ្ពស់បំផុតនៃករណីជំងឺចំនួន១៣២.៤៤២នាក់ ។ ទិន្នន័យចុងក្រោយចេញដោយ CDC ។ យោងតាមសកលវិទ្យាល័យ Johns...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានបើកកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំនៃបណ្តាប្រទេស នៅតាមដងទន្លេមេគង្គនៅអាស៊ីអាគ្នេយ៍ តាមរយៈតំណភ្ជាប់ខ្សែវីដេអូដែលក្នុងនោះលោកបានសន្យាថា នឹងបរិច្ចាគប្រាក់ ១០ លានដុល្លារ ដើម្បីជួយផ្តល់វ៉ាក់សាំងការពារវីរុសថ្មី ដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកមូន បានឲ្យដឹងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២ របស់លោកជាមួយមេដឹកនាំប្រទេសមេគង្គទាំង ៥ ថា“ យើងនឹងបរិច្ចាគថវិកាចំនួន ១០ លានដុល្លារ សម្រាប់ការគាំពារវ៉ាក់សាំងវីរុសកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍...