រ៉ាម៉ាឡាហ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីប៉ាឡេស្ទីន បានរិះគន់ទៅលើរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Pompeo ដែលបានចេញរបាយការណ៍មួយស្តីពីការសម្រេចចិត្តនឹងបំពេញទស្សនកិច្ចមកកាន់លំនៅដ្ឋានរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West Bank ការដង្ហោយហៅពីគម្រោងការបំពេញទស្សនកិច្ចនេះដែរជា “បញ្ហាប្រឈមមួយនឹងជះឥទ្ធិពលដល់អន្តរជាតិទាំងពួង” ។ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស៊ីវិលរបស់ប្រទេសប៉ាឡេស្ទីន លោក Hussein al-Sheikh នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការបំពេញទស្សកិច្ចនឹងធ្វើឲ្យមានភាពប្រឈមដល់មុខងារជាច្រើននៃរដ្ឋបាលទាំងអស់របស់សហរដ្ឋអាមេរិក...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Fatih Donmez រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងថាមពល បានប្រកាសថា នាវាចម្បាំង Kanuni ដែលជានាវាសម្រាប់ចូលរួមសមយុទ្ធរបស់ប្រទេសតួកគី ដែលចេញដំណើរពីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រឆ្ពោះទៅកាន់សមុទ្រខ្មៅ ដើម្បីចាប់ផ្តើមបេសកកម្មជាលើកដំបូង ។ នាវា Kanuni នឹងចូលរួមក្នុងការធ្វើសមយុទ្ធ នៅទីលាន...
បរទេស៖ គណៈកម្មាធិការអាកាសចរណ៍ស៊ីវិល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ដែនអាកាសរបស់ប្រទេសអាមេនី នៅតែបើកចំហសម្រាប់យន្តហោះស៊ីវិល និងបានច្រានចោលនូវសេចក្តីរាយការណ៍មួយ ពីកាសែតរុស្ស៊ី Interfax ដែលថា អាមេនីបានប្រកាសតំបន់គ្មានការហោះហើរ នៅពីលើទឹកដីរបស់ខ្លួន និងតំបន់ Nagorno-Karabakh។ តាមសេចក្តីរាយការណ៍ ប្រធានគណៈកម្មាធិការអាកាសចរណ៍ស៊ីវិល លោក Tatevik Revazyan បានមានប្រសាសន៍ថា អាជ្ញាធរកំពុងតែប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឲ្យបានថា ដែនអាកាសរបស់ប្រទេសអាមេនី...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ៤៥៦នាក់ដោយសារជំងឺកូវីដ១៩ បានកើនឡើងទូទាំងប្រទេសដល់១៦៤.៧៣៧នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រទេសនៅក្នុងតំបន់អាមេរិកឡាទីនមួយនេះបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី២៩.០៧០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសបានកើនឡើងដល់៥.៨១០.៦៥២នាក់ ។ ប្រទេសប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២លើពិភពលោក ដែលមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២១.៩៨៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ ខណៈដែលជំងឺឆ្លងរាតត្បាតកើតមានឡើងនារដូវរងានេះ ។ នៅក្នុងសេចក្តីប្រកាសមួយចេញដោយមជ្ឈមណ្ឌល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងទូទាំងប្រទេសបានកើនឡើងដល់១.៨៨០.៥៥១នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន៣២.៤៤៣នាក់ និងអ្នកជាសះស្បើយចំនួន១.៤០៦.៩០៣នាក់ ។ ក្រុងម៉ូស្គូ ជាតំបន់រងគ្រោះបំផុតរបស់រុស្ស៊ី ត្រូវបានគេរាយការណ៍មកថាមានអ្នកឆ្លងជំងឹថ្មីចំនួន៥.៩៧៤នាក់...
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានដាស់តឿនក្រើនរំលឹកឲ្យប្រជាពលរដ្ឋអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាដើម្បីជៀសវាងឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសជិតខាងនិងពិភពលោកកំពុងបន្តរាត ត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ បើតាមហ្វេសប៊ុករបស់CDC នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ “ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាលហ្វីលីពីន បានរាយការណ៍ថា ឧទ្ធម្ភាគចក្រចំនួន៥គ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ Sikorsky S-70i ចំនួន១៦គ្រឿង ដែលរដ្ឋាភិបាលហ្វីលីពីនបញ្ជាទិញ បានបញ្ជូនមកដល់ទីក្រុងម៉ានីលហើយ។ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ចំណែកឧទ្ធម្ភាគចក្រទី៦មួយគ្រឿង ដែលដាក់មិនចុះលើយន្តហោះដឹកទំនិញ Antonov-124 ផលិតដោយរុស្ស៊ី និងដឹកតាមនាវាមកដល់នៅក្នុងខែធ្នូ។ ...
បរទេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកនឹងមិនឲ្យអាមេរិកធ្លាក់ក្នុងការជាប់គាំងដោយសារមេរោគកូរ៉ូណា ប៉ុន្តែបានថ្លែងថា ពេលវេលានឹងប្រាប់ ប្រសិនបើរដ្ឋបាលដទៃនឹងឡើងកាន់អំណាចក្នុងខែមករា ហើយធ្វើបែបនោះ។ នេះគឺហាក់ដូចជាលោកចាប់ផ្តើមទទួលស្គាល់ថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានឈ្នះលោក។ ស្របពេលមានករណីឆ្លងថ្មីៗ បង្កឲ្យចំនួនករណីប្រចាំថ្ងៃកើនដល់កម្រិតខ្ពស់នោះ នៅក្នុងសុន្ទរកថាជាសាធារណៈដំបូងរបស់លោក ចាប់តាំងពីលោក បៃដិន ត្រូវបានចាត់ថាជាអ្នកឈ្នះនោះ...
បរទេស៖ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន១០នាក់ និងបុគ្គលិកសន្តិសុខ៥នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់គ្នាឆ្លងព្រំដែន រវាងឥណ្ឌានិងប៉ាគីស្ថាន កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយនេះជាការស្លាប់បាត់បង់ជីវិតមនុស្សដ៏ច្រើនបំផុតមួយ នៅតាមព្រំប្រទល់ ដែលខ័ណ្ឌចែកគូបដិបក្ខមានអាវុធនុយក្លេអ៊ែទំាងពីរ។ មន្ត្រីឥណ្ឌាបាននិយាយថា នៅខាងរបស់ខ្លួន មានជនស៊ីវិលចំនួន៦នាក់ ទាហាន៣នាក់ និងកងកម្លាំងការពារព្រំដែនម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកយោធាប៉ាគីស្ថាន បាននិយាយប្រាប់ថា នៅខាងប៉ាគីស្ថាន មានជនស៊ីវិល៤នាក់ និងទាហានម្នាក់ បានស្លាប់។សូមជម្រាបថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបានបញ្ជាក់ថា ដោយឡែកនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៣០០សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យធ្វើតេស្តចំនួន ១១៩៥...