ភ្នំពេញ៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្តីជូនដំណឹងមួយ ស្តីពីការបិទរោងភាពយន្ត សារមន្ទីរ និងរោងសំដែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសាកល។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល។
បរទេស៖ រដ្ឋមន្ត្រីនានារបស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានសម្តែងការអបអរសាទរចំពោះលោក ចូ បៃដិន ក្រោយបណ្ដាញផ្សព្វផ្សាយព័ត៌មានធំៗ បានប្រកាសថា លោកជាអ្នកឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតីអាមរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ និងបានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការចាប់ផ្តើមថ្មីនិងការធ្វើឲ្យប្រសើរឡើង ក្នុងចំណងមិត្តភាពអន្តរអាត្លង់ទិក ដែលមានការជាប់គាំងធ្ងន់ធ្ងរ ដោយសារអ្នកកាន់តំណែងមុនរបស់លោក។ នៅលើបណ្ដាញសង្គមធ្វីតធ័រ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Olaf Scholz បានមានប្រសាសន៍ថា “សូមចូលរួមអបអរសាទរ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមដំណើរការបោះឆ្នោតសកពហុបក្សចូលរួម ។ នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកានេះ ប្រទេសមីយ៉ាន់ម៉ា បានដំណើរការបោះឆ្នោតសកលដែលមានពហុបក្សចូលរួម ខណៈដែលពលរដ្ឋជាង៣៧លាននាក់បានធ្វើការបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោតនានានៅទូទាំងប្រទេស ។ គេបានឃើញក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យកម្តៅពលរដ្ឋដែលបានមកធ្វើការបោះឆ្នោតសកល នៅស្ថានីយបោះឆ្នោត នៅរដ្ឋធានីរ៉ងហ្គូន ។ មិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធ នឹងការបោះឆ្នោតសកលនេះនៅឡើយទេ...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឈប់ថតរូបជាមួយកូនក្រមុំនៅខាងក្រៅទីលានវាយកូនហ្គោលរបស់លោក នៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ភ្លាមៗបន្ទាប់ពីបានដឹងព័ត៌មានអំពីជ័យជំនះប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន ដែលជាគូប្រជែង ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតី ត្រាំ កំពុងលេងកីឡាវាយកូនហ្គោល...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺជាខួបទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានអបអរសាទរដោយបានលើកឡើងពីស្នាព្រះហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា។ ក្នុងឱកាសនេះព្រះអង្គបានលើកពីព្រះរាជបូនីយកិច្ចសង្ខេប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ...
ភ្នំពេញ៖ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញលិខិតបន្ទាន់មួយ ដោយសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។
ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក...