បរទេស៖ ឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងសេអ៊ូលរបស់ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសហប្រតិបត្តិការជាមួយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក និងបានត្រៀមខ្លួនធ្វើតួនាទីក្នុងការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េផងដែរ។ តាមសេចក្តីរាយការណ៍ លោក Xing Haiming ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងវេទិកាយេស៊ូដើម្បីសន្តិភាពនិងវិបុលភាពលើកទី១៥ថា ប្រទេសចិនកំពុងតែទន្ទឹងរង់ចាំធ្វើការងារជាមួយរដ្ឋបាលអាមេរិកថ្មី។ ក្នុងដំណើរឆ្លើយតបចំពោះ សំនួរស្តីពីគោលជហរចិន លើការបោះឆ្នោតជ្រើសប្រធានាធបិតីអាមេរិកនោះ លោក Xing Haiming បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ ភូមិសាស្រ្តទំនប់ទឹកបឹងកក់ និងបូមទឹក ទុកឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង ស្ថិតនៅក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ តាមប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា រៀងរាល់ឆ្នាំប្រជាពលរដ្ឋចំនួន...
ភ្នំពេញ៖ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ សេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ស្ថានភាពអាកាសធាតុ បានអោយដឹងថា កូនព្យុះទី២១ឈ្មោះ អេតូ នឹងជះឥទ្ធិពលមកដល់កម្ពុជា នៅថ្ងៃ១១ វិច្ឆិកា ខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ទំហំនៃការនាំចេញរបស់ប្រទេសឡាវ ទៅកាន់ប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២០នេះមានចំនួនកើនឡើងជាធម្មតា ទោះបីជាកំពុងជួបប្រទះបញ្ហាកូវីដ១៩ក្តី។ កាលពីឆ្នាំ២០១៩ការនាំចេញរបស់ឡាវ ទៅកាន់វៀតណាមមានចំនួនប្រមាណជា៧៥៤,៤លានដុល្លារអាមេរិក ក្នុងពេល៩ខែដើមឆ្នាំខណៈដែលពេលវេលាដូចគ្នា នៅឆ្នាំ២០២០នេះ ឡាវទទួលបានប្រមាណជា៧៥៨លាន ដុល្លារអាមេរិកនេះបើយោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម របស់ប្រទេសឡាវ។ ទោះបីជាយ៉ាងណាក្តីក្រសួងក៏បានបញ្ជាក់ដែរថា ទំហំនៃការនាំចូលទំនិញពីវៀតណាមមកវិញមានការធ្លាក់ចុះពោលគឺ ៤៥៨លានដុល្លារកាលពី៩ខែឆ្នាំ២០១៩ប្រៀបធៀបនឹង៩ខែឆ្នាំ២០២០នេះ មានត្រឹមតែ៤១០លានដុល្លារអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
CNN៖ ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិកលោក ចូ បៃដិន បាននិយាយទៅកាន់ប្រជាជាតិដែលមានការបែកបាក់គ្នា យ៉ាងខ្លាំងកាលពីយប់មិញ ដោយទទូចសុំឱ្យមានការឯកភាព និងការយោគយល់គ្នា បន្ទាប់ពីមានភាពច្របូកច្របល់និងជម្លោះដែលអូសបន្លាយអស់រយៈពេល ៤ ឆ្នាំដោយលោកប្រធានាធិបតីដូណាល់ត្រាំ ដែលមិនបានបង្ហាញការចង្អុលបង្ហាញកាលពីថ្ងៃសៅរ៍ថា លោកមានគម្រោងធ្វើអាជីវកម្មនិងបន្តជំរុញភាពមិនពិតនោះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក បៃដិន បានឈ្នះការបោះឆ្នោត...
CNN៖ លោក ចូបៃដិន បានសន្យាតាមរយៈយុទ្ធនាការប្រធានាធិបតីរបស់លោកថា នឹងចាត់វិធានការលើវីរុសកូរ៉ូណា ឱ្យបានម៉ឺងម៉ាត់បំផុត ហើយប៉ុន្មានថ្ងៃទៀតនៃការផ្លាស់ប្តូរប្រធានាធិបតី លោកនឹងចាត់វិធានការដំបូងដើម្បីធ្វើឱ្យបានល្អតាមការសន្យានោះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថាប្រភពពីរដែលមានចំណេះដឹងបានប្រាប់ CNN ថា លោក បៃដិន នឹងប្រកាសពីក្រុមការងារការពារមេរោគចំនួន ១២ នាក់នៅថ្ងៃច័ន្ទ។ ការប្រកាសនេះមានគោលបំណង...
បរទេស៖ លោកស្រី Kamala Harris ដែលកាលពីថ្ងៃសៅរ៍បានក្លាយជាស្ត្រីដំបូងបង្អស់របស់អាមេរិក ជាអនុប្រធានាធិបតីជាប់ឆ្នោតដំបូងនៃជនជាតិស្បែកខ្មៅនិងអាស៊ីខាងត្បូងតំណាងឱ្យមុខមាត់ថ្មី នៃអំណាចនយោបាយបន្ទាប់ពីការបោះឆ្នោតមួយអំពីអ្នកដែលកាន់អំណាច និងរបៀបដែលពួកគេប្រើវា។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ជ័យជម្នះក្នុងប្រវត្តិសាស្រ្ត របស់សមាជិកព្រឹទ្ធសភាកាលីហ្វ័រញ៉ា តំណាងអោយស្ត្រីរាប់លាននាក់នៅក្នុងប្រជាសាស្ត្រអាមេរិកនេះ ត្រូវបានគេមើលរំលងជាញឹកញាប់មានប្រវត្តិសាស្រ្ត និងមិនមានការយកចិត្តទុកដាក់ជាលក្ខណៈប្រព័ន្ធ ដែលឥឡូវនេះជាអ្នកទទួលអំណាចថ្មីនេះ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តជាង ២០០...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញអ្នកប៉ះពាល់ជាមួយ រដ្ឋមន្រ្តីការបរទេសហុងគ្រី សរុបចំនួន៨៩២នាក់ នៅក្នុងនោះ មានអ្នកឆ្លងជំងឺកូវីដ១៩ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ ជូនគណៈប្រតិភូហុងគ្រី។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង សុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីចំនួន១៨.៨៦២នាក់ដែលឆ្លងជំងឺកូវីដ១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥.៦៣១.១៨១នាក់ ។ ក្នុងអំឡុងពេលដូចគ្នា មានអ្នកស្លាប់បន្ថែមទៀតចំនួន២៧៩នាក់ដោយសារជំងឺត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៦២.០១៥នាក់ ។ ក្រសួងសុខាភិបាលបានរាយការណ៍ថា ទិន្នន័យចុងក្រោយបំផុត ដែលមិនបានបញ្ចប់ ដោយសារតែបញ្ហាបច្ចេកទេស ហើយរដ្ឋសៅប៉ូឡូ (ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត) ហើយរដ្ឋ...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា គ្រោះទឹកជំនន់ និងបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង បានបន្សល់នូវអ្នកស្លាប់តិចបំផុត១៩នាក់ និងផ្ទះជាង៩០០ខ្នងបានរងការខូចខាត នៅរដ្ឋ Chiapas ស្ថិតនៅភាគឦសាន នៃប្រទេសម៉ិកស៊ិក ។ លេខាធិការការពារជនស៊ីវិលប្រចាំរដ្ឋ Chiapas បានរាយការណ៍ថា មានក្រុងចំនួន២០នៅក្នុងតំបន់ខុសៗគ្នានៃរដ្ឋនេះបានរងនូវផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលហូរហៀរពីទន្លេ និងបង្កជាគ្រោះបាក់ដីហូរច្រោះល្បាប់ភក់...