ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានអបអរសាទរខួបទី១៧ (៧ ខែ វិច្ឆិកា ឆ្នាំ២០០៣ ដល់៧ វិច្ឆិកា ២០២០)នៃរបាំព្រះរាជទ្រព្យដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការសហប្រជាតិ។ “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថាព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានកងអង្គរក្សខ្មែរម្នាក់ ដែលមានអាយុ៣១ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលបានការពារ គណៈប្រតិភូហុងគ្រី នាពេលកន្លងមកបានឆ្លងជំងឺកូវី១៩។ ក្រោយបាន ទទួលដំណឹងភ្លាម សម្តេចតេជោ បានប្រកាសជាសំឡេង ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ នជាប់ជានិច្ច។ ជាពិសេសអ្នកពាក់ព័ន្ ធត្រូវធ្វលចត្តាឡីស័ក...
ក្វាតេម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Alejandro Giammattei ប្រធានាធិបតីរបស់ប្រទេសក្វាតេម៉ាឡា បានថ្លែងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កឡើងដោយព្យុះត្រូពិច Eta បានកើនឡើងដល់១៥០នាក់ ។ លោក Giammattei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមជួយសង្គ្រោះបានចូលដល់ទីតាំងភូមិ Queja នៅ Alta...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃ កន្លងមកនេះ ទាំងសម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុន ថ្ងៃទី៣វិច្ឆិកា២០២០ដដែល។នេះបើយោងហ្វេសប៊ុកផេករបស់សម្ដេចតេជោ។ សម្តេចតេជោ បានបន្តថា តែទោះយ៉ាងនេះក្តី សម្តេចនៅតែត្រូវបន្តការធ្វើចត្តាឡីស័ក និងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។ សម្ដេចក៏បានអោយដឹងផងដែរថា នៅថ្ងៃទី៩...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១២នាក់បានបាត់បង់ជីវិត និង៤៣៨នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីមួយនៅខេត្ត Izmir ភាគខាងលិចប្រទេសតួកគីកាលពីថ្ងៃសុក្រម្សិលមិញ។ ថ្លែងតាមកញ្ចក់ទូរទស្ស៍នៅក្នងទីក្រុង អ៊ីស្តង់ប៊ុលលោកប្រធានាធិបតី Recep Tayyip Erdogan គឺជាអ្នកប្រកាសតួលេខនេះ ដោយផ្ទាល់ហើយក៏បានបញ្ជាក់ ដែរថាមកដល់ពេលនេះប្រតិបត្តិការ តាមស្វែងរកអ្នកបាត់ខ្លួននៅតែបន្តធ្វើនៅឡើយខណៈដែលវាបានធ្វើឲ្យអគារដល់ទៅ១៧កន្លែងបានបាក់រលំ។ គួរឲ្យដឹងដែរថាការរញ្ជួយដីដែលមានកម្លាំង ៦.៦ រិចទ័របានវាយប្រហារសមុទ្រ Aegean ក្បែរខេត្ត Izmir របស់ប្រទេសតួកគីនៅម៉ោងប្រហែល...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាក្រុមមន្រ្តីបានធ្វើការងារយ៉ាងសកម្មដើម្បីជម្លៀសប្រជាជន ជិតមួយលាននាក់នៅភាគខាងត្បូងនៃកោះលូហ្សុនរបស់ហ្វីលីពីនក្នុងពេលដែលព្យុះកម្រិតទី ៥ ដែលជាព្យុះមានកម្លាំងខ្លាំងបំផុតនៅក្នុងឆ្នាំនេះនឹងបោកបក់មកដល់ទឹកដីរបស់ខ្លួននោះ។ មន្ត្រីទទួលបន្ទុកកិច្ចការងារការពារព្យុះ និងគ្រោះមហន្តរាយបាននិយាយថាព្យុះទីហ្វុងដែលមានឈ្មោះថា Goni ដែលមានកម្លាំងខ្យល់ដល់ទៅ ១៣៣ ម៉ាលក្នុងមួយម៉ោងនិងមានកម្លាំងបោកបក់ ១៦៤ ម៉ាលក្នុងមួយម៉ោងនឹងនាំមកនូវខ្យល់ បោកបក់ខ្លាំងនិងមានភ្លៀងធ្លាក់ខ្លាំងទៀតផង។ គួរឲ្យដឹងថាព្យុះនេះគឺស្ថិតក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនចាប់តាំងពីព្យុះហៃយ៉ានដែលបានសម្លាប់មនុស្សជាង ៦ ៣០០ នាក់កាលពីឆ្នាំ ២០១៣ ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បានជូនដំណឹងរដ្ឋសភាថា ខ្លួនបានអនុម័តលក់យន្តហោះចម្បាំង ផលិតដោយក្រុមហ៊ុន Lockheed Martin Co LMT.N F-35 ចំនួន៥០គ្រឿង ឲ្យទៅសហភាពអារ៉ាប់រួម នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលអាចមានតម្លៃ១០ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកនិងប្រទេសសហភាពអារ៉ាប់រួម មានគោលបំណងបង្កើតលិខិតកិច្ចព្រមព្រៀង សម្រាប់យន្តហោះចម្បាំង F-35 ឲ្យទាន់ពេលទិវាជាតិសហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសអំពីការបន្ថែមពេលវេលានៃការចាត់វិធានការណ៍ដ៏តឹងរឹងទៅលើបណ្តាទីក្រុងជាច្រើន ខណៈដែលជំងឺកូវីដ១៩បានបន្តឆ្លងរាតត្បាតនៅទូទាំងប្រទេស ។ កាលពីថ្ងៃទី០៣ ខែតុលា ក្រុមអាជ្ញាធរអ៊ីរ៉ង់ បានស្នើឲ្យបិទសកម្មភាពអប់រំ និងវប្បធម៌លក្ខណៈទ្រង់ទ្រាយធំ នៅរដ្ឋធានីតេហរ៉ង់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានពលរដ្ឋផ្សេងទៀតចំនួន២១.៩១៥នាក់ នៅអង់គ្លេស បានរកឃើញថា មានលទ្ធផលវិជ្ជមានវីរុសបង្កជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសកើនឡើងដល់១.០១១.៦៦០នាក់ ។ ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអង់គ្លេស បានកើនឡើងពី៣២៦ដល់៤៦.៥៥៥នាក់ ។ តួលេខបានកើត ខណៈដែលលោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស...