បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.៩៩៧នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៤៧២.៦៣០នាក់ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង៦២៩នាក់នៅរដ្ឋធានីបាដាដ ចំនួន៣០១នាក់នៅក្រុង Duhok ចំនួន២១៤នាក់នៅក្រុង Erbil និងចំនួន១៧៤នាក់ នៅក្រុង Sulaimaniyah ។ ក្រសួងក៏បានរាយការណ៍មកថា...
ភ្នំពេញ៖ បន្ទាប់ពីបានបំពេញបេសកកម្ម អស់ជាងកន្លះខែ នៅតំបន់រងគ្រោះ ដោយទឹកជំនន់រួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដកចូលគោលដៅជាបណ្តើរៗ ដើម្បីបានសម្រាកពីការនឿយហត់ ក្នុងរយៈកាលកន្លងមក និងទុកតែកម្លាំងខ្លះប្រចាំការនៅទីបញ្ជាការស្រាល ដើម្បីក្តាប់ស្ថានភាពប៉ុណ្ណោះ។ ព្រមជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំប្រពន្ធ កូន បងប្អូន កូនក្មួយ ចៅ មករួមជាមួយក្រុមការងារ ក្រុង មន្ទីរបរិស្ថាន ដេីររេីសសំរាម តាមមាត់ឆ្នេរ នាឱកាសបុណ្យអំទូកថ្ងៃទី៣ ។ លោកថា...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនឹង ប្រធានក្រុមការងារយុវជន លោក ណុប រ័ត្ននិមលនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានរៀបចំពិធីចែកអំណោយ សម្ដេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្រ២០០គ្រួសារ នៅក្នុងបរិវេណវត្តកែវមុន្នី...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលបានថ្លែងថា ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន ជាមួយវីរុសកូវីដ-១៩ របស់ប្រជាពលរដ្ឋគឺជាការបេីកលំហរដ៏ធំ សម្រាប់ឲ្យវីរុស នេះមានលទ្ធភាពវាយលុកសរីរាង្គ មនុស្សដោយងាយស្រួល។ លោកស្រីបានថ្លែងក្នុងគ្រុបសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន និងភាពសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះ ជាការបេីកលំហរដ៏ធំសម្រាប់ឲ្យវីរុសកូវីដ-១៩ មានលទ្ធភាពក្នុងការវាយលុកសរីរាង្គលោកអ្នក...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការិយាល័យអាកាសធាតុរដ្ឋ ព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះថា Goni ជាព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលបានបោកបក់មកលើហ្វីលីពីន នៅក្នុងឆ្នាំនេះ ដែលបង្កឲ្យមានគ្រោះបាក់ដីកើតឡើងនៅ Bicol ដែលជាតំបន់ស្ថិតនៅភាគខាងត្បូង នៃដែនកោះដ៏សំខាន់ Luzon កាលពីព្រឹកថ្ងៃអាទិត្យ ។ រដ្ឋបាលសេវាកម្មភូមិសាស្ត្រ តារាសាស្ត្រ និងភពដែនដីរបស់ប្រទេសហ្វីលីពីន (PAGASA)...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារ ត្រួតពិនិត្យនិងគ្រប់គ្រងនៃជំងឺឆ្លង របស់ទ្វីបអាហ្វ្រិក CDC បានបញ្ជាក់ថាបណ្តាប្រទេសអាហ្វ្រិករបស់ខ្លួនបានធ្វើតេស្ត កូវីដ១៩ ទៅលើមនុស្សប្រមាណជាជាង ១៧ លាននាក់មកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ CDC បាននិយាយថា ការធ្វើតេស្តជាង ១៧ លាននាក់ដើម្បីស្វែងរកកូវីដ១៩ ត្រូវបានធ្វើឡើងដោយជាលទ្ធផលខ្លួនបានរកឃើញថាក្នុងចំណោមនោះមានអត្រាវិជ្ជមាន កូវីដ១៩ទៅដល់ទៅ ៩.៥ ភាគរយ។ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺ...
ភ្នំពេញ៖ ព្រះរាជពិធីសម្រក់ទៀនព្យាករណ៍ដំណើរទឹកភ្លៀង បានបង្ហាញលទ្ធផលឱ្យដឹងថា កម្ពុជានឹងមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ នាឆ្នំាក្រោយនេះ សម្រាប់កសិករប្រកបការងារបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារ, ផ្គត់ផ្គង់សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ព្រះបរមរាជវាំងបានរៀបចំ ព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៏អំពីដំណើរទឹកភ្លៀង ដែលបានប្រារព្ធធ្វើ ឡើង កាលពីរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Sean Connery តារាភាពយន្តដ៏ល្បីល្បាញ ដែលគេស្គាល់ថា បានដើរតួសម្តែងក្នុងខែ្សភាពយន្តស៊ើបអង្កេត ឈ្មោះ James Bond បានទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ ដែលជាត្រូវបានគេចាត់ទុកជាវីរបុរសទទួលបានក្តីស្រលាញ់បំផុតនៅអង់គ្លេស ។ លោក Nancy...
បរទេស៖ សារព័ត៌មានបរទេសចេញផ្សាយ នៅថ្ងៃនេះបានសរសេរថានៅមុនការបោះឆ្នោតទៅរបស់អាមេរិក ប៉ុន្មានសប្តាហ៍ចុងក្រោយនេះអាមេរិក បានសារភាពថាខ្លួនពិតជាបានរឹបអូសបានមីស៊ីលជាច្រើនគ្រឿង របស់អ៊ីរ៉ង់ដែលកំពុងដឹកតាមនាវាឆ្ពោះទៅកាន់ប្រទេសយេមែន។ ក្នុងនោះផងក្រុងវ៉ាស៊ិនតោន ក៏បានបញ្ជាក់ដែរថាសូម្បីតែប្រេងរបស់អ៊ីរ៉ង់ ដែលបានដឹកទៅឲ្យវេណេស៊ុយអេឡាប្រមាណជា១,១លានបារ៉ែល ដែលខ្លួនបានរឹបអូសពីអ៊ីរ៉ង់នោះក៏ត្រូវបានលក់អស់ហើយដែរ គឺជាផ្នែកមួយនៃការបង្កើនសំពាធទៅលើក្រុងតេហរ៉ង់។ គួរឲ្យដឹងដែរថាសកម្មភាពចុងក្រោយ ប្រឆាំងនឹងអ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីមន្រ្តីស៊ើបការណ៍អាមេរិកនៅដើមខែនេះបានចោទប្រកាន់ថាពួក Hacker ដែលមានប្រភពមកពីអ៊ីរ៉ង់បានព្យាយាមគំរាមកំហែង ដល់អ្នកបោះឆ្នោតអាមេរិកមួយចំនួនដោយផ្ញើអ៊ីមែលក្លែងក្លាយដែលត្រូវបានបង្កើតឡើង ឲ្យដូចជាសារដែលត្រូវបានផ្ញើរមកពីក្រុមគាំទ្រលោក Trump ដែលមានឈ្មោះថា Proud Boys ៕...