ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញទៅកាន់ ទីតាំងដែលរងផលប៉ះពាល់ នូវជំនន់ទឹកភ្លៀង ដោយផ្ទាល់ ដើម្បីនាំយកអំណោយ និងសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រចាំការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ សង្កាត់ព្រែកកំពឹស...
កងពលតូចលេខ៧០ មានក្រុមពេទ្យ នៅប្រចាំការ២៤ម៉ោង សម្រាប់សង្រ្គោះជម្ងឺទូទៅ និងបានចែកថ្នាំ ជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀង និងការលិចលង់ ទឹកស្ទឹងព្រែកត្នោត។
ភ្នំពេញ៖ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចរជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធំ គ្រប់ប្រភេទលេីកំណាត់ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧០,ផ្លូវខេត្តលេខ ១៥៩សេ,ផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង បានឱ្យដឹងថា «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីសាធារណៈការនិងជញ្ជួនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លង់កាត់ផ្លូវជាតិលេខ៥...
បរទេស៖ តុលាការបានដោះលែងអ្នកតវ៉ាចំនួន ៨ នាក់ដែលត្រូវបានឃុំខ្លួនអំឡុងការបង្ក្រាបបាតុកម្មកាលពីថ្ងៃសុក្រនៅទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការ Pathumwan ក្រុងបាងកក បានច្រានចោលសំណើរបស់ប៉ូលីសដែលបានឃុំខ្លួនក្រុមបាតុករចំនួន ៨ នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួបប្រជុំខុសច្បាប់ ក្រោមក្រឹត្យរដ្ឋគ្រាមានអាសន្ន។ តុលាការបានសំអាងថាពួកគេមានទីលំនៅអចិន្ត្រៃយ៍ ហើយមិនមានហានិភ័យក្នុងការចាកចេញនោះទេ។ ក្នុងចំណោមអ្នកទាំង ៨នាក់នោះ...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ដោយប្រឆាំងនឹងក្រឹត្យស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជាឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់នៅក្នុងរដ្ឋធានីក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំត្រូវបានគេស្នើសុំឱ្យទៅទីតាំងដែលនៅជិតបំផុត គឺផ្លូវបំបែក Lat Phrao, ស្ថានីយ៍ Udom Suk BTS ឬ...
តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថាប្រទេសចិន កំពុងតែបង្កើនចំនួនប្រជាជនដែលទទួលការចាក់វ៉ាក់សាំងការពារមេរោគឆ្លង តាមការពិសោធដោយទីក្រុងផ្តល់ជូនប្រជាជនទូទៅ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាផ្តល់ជូនឥតគិតថ្លៃ ដល់និស្សិតដែលទៅបរទេស ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាបានឲ្យដឹងថា ទីក្រុង Jiaxing ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសៀងហៃ កំពុងផ្តល់វ៉ាក់សាំងដែលស្ថិតក្រោមការផលិតដោយក្រុមហ៊ុន Sinovac ។ ក្រុមនេះបាននិយាយថា...
ភ្នំពេញ ៖ កម្លាំងជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ព្រមទាំងកម្លាំងចម្រុះបាននិងកំពុងម្នីម្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះកងកម្លាំងកងទ័ព និងក្រុមជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលក៏បានសហការជាមួយអង្គភាពដទៃទៀត ដោយនៅតែបន្តសកម្មភាពចុះទៅជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈមួយចំនួនទៅរកទីទួលដែល មានសុវត្ថិភាពដែលជន់លិចដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០បញ្ជាឲ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ដេីម្បីត្រៀមខ្លួន និងត្រៀមសម្ភារៈសង្រ្គោះ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សូមជម្រាបថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេកងទ័ពជេីងគោក បានចេញបទបញ្ជាថា សម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមកម្លាំង និងសម្ភារៈសម្រាប់ទៅជួយសង្រ្គោះប្រជាលរដ្ឋតាមបណ្តាខេត្តនីមួយៗ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១១...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឲ្យដឹងថា «ដើម្បីការពារសុវត្ថិភាព ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់...