ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូន នាយអាវុធហត្ថជាច្រើន រូបទៀត នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរងខណ្ឌទួលគោក ដែលមានជម្ងឺដុះសាច់ច្រមុះចាក់ចូលខួរក្បាល...
វ៉ាទីកង់ ស៊ីធី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា សម្តេចសង្ឃប៉ាប បានថ្លែងប្រាប់ដល់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រថា អ្នកក្រ និងសមាជិកភាពក្នុងសង្គមដែលខ្សត់ខ្សោយ គួរតែទទួលបានការព្យាបាលជំងឺមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆំាងនឹងវីរុសកូរ៉ូណា បានផលិតរួចរាល់នោះ ។ ថ្លែងពីទីក្រុង Vatican នៅក្នុងខ្សែវីដេអូមួយដែលសម្តេចសង្ឃបានគូសបញ្ជាក់ទៅកាន់អង្គសន្និបាតនៃអង្គការសហប្រជាជាតិ...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងជាច្រើននឹងត្រូវជាប់គាំងក្នុងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុង ការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំងនៃករណីវីរុសឆ្លងកូវីដ-១៩។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រកាសពីវិធានការណ៍រឹតបន្តឹងថ្មីដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុង Leeds, Blackpool, Wigan និង Stockport ។ លោក Hancock បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិន្នន័យចុងក្រោយបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃអត្រាគ្រោះថ្នាក់ក្នុងចំនួនប្រជាជន ១០ម៉ឺននាក់នៅក្នុងទីក្រុង Leeds,...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ជួយរៀបចំសន្និសីទអន្តរជាតិ សម្រាប់សន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។ លោកអាបាស់ បានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតរបស់លោកពីទីក្រុងរ៉ាម៉ាឡា ដល់សម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩ លោក អាបាស់ មិនអាចចូលរួមក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបាននោះទេ។ លោកបានអំពាវនាវឱ្យអគ្គលេខាធិការយូអិនលោក Antonio Guterres សម្របសម្រួលជាមួយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិក សហភាព អ៊ឺរ៉ុប...
ខ្ញុំសូមកោតសរសើរ ក្រុមហ៊ុនលីយ៉ុងផាត់ ដែលបានយកសេចក្តីសុខរបស់ពលរដ្ឋជាមូលដ្ឋាន មកដោះស្រាយនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះបីក្រុមហ៊ុននេះ មានដីដែលមានប្លង់រឹង និងមានអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចតេជោ នាយក្រដ្ឋមន្រ្តីក៏ដោយ ក៏ក្រុមហ៊ុនមិនប្រើកម្លាំងហិង្សា កម្លាំងសមត្ថកិច្ច ឬកម្លាំងតុលាការទៅបង្ខំបណ្តេញពលរដ្ឋ ចេញពីទីតាំងអភិវឌ្ឍន៍របស់ខ្លួនដែរ។ កាលពីសប្តាហ៍មុនតំណាងក្រុមហ៊ុន បានទៅជួបពិភាក្សាជាមួយខ្ញុំនៅវិមានសន្តិភាព ដើម្បីរិះរកដំណោះស្រាយល្អសមរម្យជូនពលរដ្ឋ និងក្រុមហ៊ុន ។ ខ្ញុំបានបញ្ជាក់ច្បាស់ជូនតំណាងក្រុមហ៊ុនរួចហើយថា មានតែដំណោះស្រាយឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចតេជោទេ...
គៀវ៖ ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថាមនុស្ស ២៥ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្ដហោះយោធានៅតំបន់ Kharkiv ភាគឦសានរបស់ប្រទេសនេះ កាលពីយប់ថ្ងៃសុក្រ ខណៈដែលមនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ការស្រាវជ្រាវផ្សេងទៀតកំពុងបន្ត។ យោងតាមការិយាល័យកិច្ចដំណើរការ នីតិវិធីព្រហ្មទណ្ឌត្រូវបានបង្កើតឡើង សម្រាប់ការបំពានច្បាប់ហោះហើរ ដែលបណ្តាលឱ្យជាប់គាំង និងផលវិបាកធ្ងន់ធ្ងរ។ ទីភ្នាក់ងារសារព័ត៌មាន Interfax អ៊ុយក្រែនបានរាយការណ៍ថា ប្រធានរដ្ឋបាលតំបន់ Kharkiv លោក Oleksiy...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងទាមទារឱ្យប្រទេសកូរ៉េខាងជើង អនុវត្តការស៊ើបអង្កេតមួយផ្សេងទៀតចំពោះ ការសម្លាប់មន្ត្រីជលផលក្រុងសេអ៊ូលរបស់ខ្លួន នៅជិតព្រំដែនសមុទ្រ ដែលមានភាពតានតឹងដោយសារតែការពន្យល់របស់កូរ៉េខាងជើង មានភាពខុសគ្នាមួយចំនួនពីទីក្រុងសេអ៊ូល។ នៅថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់បុរសអាយុ ៤៧ ឆ្នាំ នៅក្នុងដែនទឹករបស់ខ្លួនហើយបានដុតសាកសពរបស់លោកចោលទៀត នេះបើយោងតាមយោធាកូរ៉េខាងត្បូង។ មន្រ្តីរូបនេះបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈពេលដែលលោកកំពុងបំពេញភារកិច្ចនៅក្បែរកោះយ៉ុនប៉ូយុងនៅព្រំដែនសមុទ្រលឿង។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសុំអភ័យទោសចំពោះឧប្បត្តិហេតុកាលពីថ្ងៃសុក្រនៅក្នុងសារមួយផ្ញើដោយនាយកដ្ឋានរណសិរ្សបង្រួបបង្រួម ដែលជាទីភ្នាក់ងារចារកម្មដ៏សំខាន់មួយ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា មានពលរដ្ឋចំនួន០៣នាក់បានរកឃើញថា បាត់បង់ជីវិត បន្ទាប់ពីមានអគ្គីភ័យមួយបានឆាបឆេះចេញពីខាងក្នុងរោងចក្ររបស់ក្រុមបច្វេកវិទ្យាយក្សរបស់ចិន គឺ Huawei Technologies នៅក្រុង Dongguan ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រ ។ អគារដែលមានអគ្គីភ័យនោះ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រេស៊ីល មានកំណត់ត្រាជាង១៤០.០០០នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ដែលបានចុះក្នុងបញ្ជីចំនួន៧២៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់១៤០.៥៣៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១.៩១១នាក់ ដែលបានកត់ត្រា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៦៨៩.៦១៣នាក់ ។...