ជុន ច័ន្ទបុត្រ ដែលដឹងខ្លួនថា មានជំងឺកាចសាហាវកំពុងយាយីជីវិត របស់ខ្លួន បានខិតខំសរសេរកំណត់ហេតុវែងអន្លាយលន្លង់ លន្លោចនិងតភាគក្នុងបំណងចង់ឲ្យអ្នកអាន ជាពិសេសអ្នកគាំទ្របក្សប្រឆាំងជឿនិងអាណិត អាសូរ ហើយចាត់ទុកខ្លួនជា មនុស្សអស្ចារ្យ។ ប៉ុន្តែ កាន់តែសរសេរវែង កាន់តែបង្ហាញឲ្យឃើញ ថា ជុន ច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើចារកម្មឲ្យលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។ ជាក់ស្តែង...
បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា នៅថ្ងៃសៅរ៍នេះ ទណ្ឌកម្មអង្គការសហប្រជាជាតិលើអ៊ីរ៉ង់ទាំងអស់ ចាំបាច់ត្រូវតែដាក់ឡើងវិញ ហើយបម្រាមអាវុធលើប្រទេសនេះ នឹងមិនផុតកំណត់នៅក្នុងពាក់កណ្ដាលខែតុលានោះទេ។ ប៉ុន្តែសមាជិកចំនួន១៣ ក្នុងចំណោមសមាជិកទាំង១៥ប្រទេស ដែលរួមបញ្ចូលទាំងសម្ពន្ធមិត្តយូរអង្វែងរបស់អាមេរិកផងនោះ បាននិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន គឺចាត់ទុកជាមោឃៈ ហើយមន្ត្រីការទូតនិយាយថា មានប្រទេសតិចតួចប៉ុណ្ណោះ ដែលទំនងជានឹងដាក់ឡើងវិញនូវសម្ពាធនានា ដែលបានលើកលែងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងមហាអំណាចពិភពលោកនានាជាមួយប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅឈប់ឲ្យទីក្រុងតេអេរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែ។ ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃសុក្រ បានរិះគន់ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធលោក Christopher Wray ចំពោះការមិនអើពើរទៅលើការគំរាមកំហែងរបស់ចិនចំពោះភាពសុចរិតនៃការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់ហើយផ្តោតការគំរាមរបស់ចិននេះ ខ្លាំងជាងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសក្ខីកម្មរបស់លោកទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ លោក Wray បានចោទប្រកាន់ថា...
ការ៉ាកាស៖ សារពត៌មានបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសច្រានចោល ការអះអាងដែលថារដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូន ពលរដ្ឋសញ្ជាតិអាមេរិកម្នាក់ទៅកាន់ ប្រទេសវេណេស៊ុយអេឡា ដែលជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម។ រំលឹកដែរថាកាលពីប៉ុន្មានថ្ងៃមុន អាជ្ញាធរវេណេស៊ុយអេឡា បាននិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Matthew John Heath ដោយរួមមានទាំងគ្រឿងអាវុធ និងសាច់ប្រាក់មួយចំនួន។ ពួកគេបាននិយាយទៀតថាបុរសរូបនេះបាននឹង កំពុងរៀបចំផែនការវាយប្រហារលើទីតាំងយោធា រោងចក្រចម្រាញ់ប្រេង និងសេវាកម្មអគ្គិសនី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះប្រទេសញូវសឺឡេនបានធ្លាក់ចូលទៅ ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានទសវត្សនេះបន្ទាប់ពីមានវិធានការតឹងរឹងក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដែលត្រូវបានគេកោតសរសើរជាទូទៅ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានធ្លាក់ចុះ ១២,២ភាគរយនៅចន្លោះខែមេសានិងមិថុនាដោយសារការជាប់គាំងនិងការបិទព្រំដែន ។ វាជាវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ប្រទេសនេះបានជួយប្រទះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកនិងអាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៨៧ ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមថាការឆ្លើយតបនឹងជំងឺរាតត្បាតរបស់ខ្លួននឹងមានធូរស្រាលក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងដែរថាប្រទេសដែលមានចំនួនពលរដ្ឋជិត ៥ លាននាក់នេះត្រូវបានប្រកាសជាសាធារណៈជាប្រទេសមិនមានវិរុសកូវីដ១៩ទៀតឡើយ ទោះបីជាកន្លងមកមានករណីឆ្លងមួយចំនួនតូចក៏ដោយនិងបានសម្លាប់មនុស្សតែ ២៥ នាក់ប៉ុណ្ណោះក្តី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានរាយការណ៍អំពីតួលេខ ច្រើនបំផុតនៃករណីឆ្លងកូវីដ១៩ ពោលគឺ២១៩៤នាក់ជាចំនួនច្រើនបំផុត មិនធ្លាប់មានតាំងតែពីខែមេសា។ គួរឲ្យដឹងដែរថាមកដល់ពេលនេះតួលេខសរុប នៃអ្នកឆ្លងកូវីដ១៩បានកើនឡើងទៅដល់២៦៥៨៥៧នាក់ ហើយនៅទូទាំងប្រទេសខណៈដែលអ្នកស្លាប់ មានចំនួនដល់ទៅ៩៣៧១នាក់។ ចុងក្រោយនេះផងដែរថាស្រុកចំនួន៩ មិនមានរាយការណ៍ករណីឆ្លងចំនួន៧ថ្ងៃចុងក្រោយមកនេះ។ គិតចាប់តាំងតែពីថ្ងៃទី៩ខែកញ្ញាមក ប្រទេសអាល្លឺម៉ង់បានប្រកាសបន្តដាក់ បម្រាមដល់ការធ្វើដំណើរដដែលចំពោះប្រទេសចំនួនជាង១៦០ បូករួមទាំងប្រទេសមិនមែនសហភាពអ៊ឺរ៉ុបផងដែររហូតដល់ចុងខែកញ្ញានេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋមន្ត្រីដឹកជញ្ជូននិងគមនាគមន៍បារ៉ែន និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីពីសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការដឹកជញ្ជូន នេះបើតាមការចេញផ្សាយរបស់ទីភុ្នាក់ងារសារព័ត៌មានបារ៉ែន BNA។ ទីភ្នាក់ងារសារព័ត៌មាន BNA បាននិយាយយ៉ាងដូច្នេះថា លោករដ្ឋមន្ត្រី Kamal bin Ahmed និងលោករដ្ឋមន្ត្រី Miri Regev បានពិភាក្សាគ្នាអំពីសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការដឹកជញ្ជូន បន្ថែមទៅលើមធ្យោបាយអភិវឌ្ឍន៍និងឥទ្ធិពលអនាគតរបស់វាលើសេដ្ឋកិច្ចក្នុងតំបន់។ គួរបញ្ជាក់ថា...
KATHMANDU៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃអង្គារបានរាយការណ៍ឲ្យដឹងថា នៅក្នុងកំណត់ត្រាប្រចាំថ្ងៃគឺខ្ពស់បំផុតសម្រាប់អ្នកដែលឆ្លងជំងឺកូវីដ១៩ ខណៈដែលតំបន់ហិមាល័យ ត្រូវបានគេរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ច ។ ក្រសួងសុខាភិបាល និងពលរដ្ឋរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន១.៤៥៩នាក់ ត្រូវបានបញ្ជាក់អត្តសញ្ញាណក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ កាលពីមុន ប្រទេសនេប៉ាល់ ត្រូវបានគេរាយការណ៍មកថា មានកំណត់ត្រានៃអ្នកឆ្លងជំងឺខ្ពស់បំផុតប្រចាំថ្ងៃ កាលពីថ្ងៃទី១១...
ភ្នំពេញ: ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ។ ព័ត៌មានលម្អិតនឹងជម្រាបជូន ក្រោយពេលសមត្ថកិច្ចជំនាញស៊ើបសួររួច។
បរទេស៖ មន្ត្រីអាមេរិកនិងប្រេស៊ីល បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នឹងជួបជាមួយជនអន្តោប្រវេសន៍វេណេស៊ុយអេឡា នៅប្រទេសប្រេស៊ីល ក្នុងសប្ដាហ៍នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន មានបំណងបង្កើនសម្ពាធ ដើម្បីបណ្ដេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ឲ្យចុះចេញពីតំណែង។ ក្រសួងការបរទេសបាននិយាយថា ជំនួបនៅថ្ងៃសុក្រក្នុងទីក្រុង Boa Vista ប្រទេសប្រេស៊ីល ស្ថិតនៅជិតព្រំដែនប្រទេសវេណេស៊ុយអេឡានោះ...