ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា ម្នាក់ស្លាប់ និង០៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានករណីអគ្គីភ័យបានឆាបឆេះឡើងនៅដែនទឹក Talaga នៅខេត្ត Southeast Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ។ យោងតាមទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវ បានឲ្យដឹងថា Kendari ដែលជារដ្ឋធានីរបស់ខេត្ត Southeast...
បរទេស៖ ក្រោយតៃវ៉ាន់ធ្វើការតវ៉ាថា សមយុទ្ធដែនអាកាសនិងដែនទឹកទ្រទ្រាយធំរបស់ចិន គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរនោះ ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិននៅក្បែរតំបន់ឆ្នេរភាគនិរតីរបស់កោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន គឺជាចំណាត់ការដ៏ចាំបាច់។ លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យ ទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ដែលផ្តល់ការបកស្រាយជាសាធារណៈ លើកដំបូងស្តីពីសមយុទ្ធយោធាចិននោះ បានមានប្រសាសន៍ប្រាប់ថា កោះតៃវ៉ាន់ គឹជាផ្នែកដ៏ពិសិដ្ឋនិងមិនអាចកាត់ចេញបានរបស់ប្រទេសចិន។ យោងតាមសេចក្តីរាយការណ៍ លោក Ma Xiaoguang...
ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុ ជានៅបន្ដថែរក្សា ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ ក្នុងទីផ្សារ។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយ Suh Wook ដែលជាអ្នកតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន បើទោះជាកំពុងជួបវិបត្ដិទាំងសេដ្ឋកិច្ច ជំងឺ និងទណ្ឌកម្ម។ លោក Suh បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាបើកមួយក្នុងពេលបើកសវនាការបញ្ជាក់នៅឯរដ្ឋសភា ចំពេលមានការសន្និដ្ឋានថាកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីនៅខួបលើកទី៧៥ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួននៅថ្ងៃទី១០ ខែតុលា។ លោក Suh បានបញ្ជាក់ថា “កូរ៉េខាងជើង កំពុងផ្តោតលើការរៀបចំសម្រាប់ខួបលើកទី ៧៥...
បរទេស៖ មេដឹកនាំរបស់ប្រទេសបារ៉ែន និងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានធ្វើឲ្យចំណងមិត្តភាពជាមួយអ៊ីស្រាអែល មានភាពប្រក្រតីវិញជាផ្លូវការ នៅក្នុងអំឡុងពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយ នៅសេតវិមាន នាថ្ងៃអង្គារសប្ដាហ៍នេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក...
បរទេស៖ មន្ត្រីការទូតសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រចាំនៅតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៨នៅសិង្ហបុរី បន្ទាប់ពីមានកិច្ចប្រជុំនៃវេទិកាសន្តិសុខក្នុងតំបន់អាស៊ី ដែលរួមមានឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅឥណ្ឌូនេស៊ីផងចូលរួម។ លោក David Stilwell តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា គន្លឹះនៃការធ្វើឲ្យប្រសើរឡើងសម្រាប់ប្រទេសកូរ៉េខាងជើង ក្រោយការមានអាកាសធាតុដ៏អាក្រក់នោះ គឺជាការប្រតិបត្តិនៃសេចក្តីថ្លែងការណ៍រួមគ្នានៅសិង្ហបុរីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក ស៊ូហ្គា យ៉ូស៊ីហេដេ ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ដ្រីថ្មីរបស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូ កដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ខេត្តបាត់ដំបង និងព្រៃវែង និងលោកស្រី ញ៉ែម សាខន បានចូលបច្ច័យជូន គ្រួសារសព ចំនួន៨នាក់ ស្លាប់ដោយសារ ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ក្នុងម្នាក់ទទួលបានថវិកា ៣លានរៀល ចំណែកអ្នករបួស៣នាក់...
បរទេស៖ ទាំងឥណ្ឌានិងចិនបានប្រមូលផ្តុំកងទ័ពនៅក្នុងទឹកដី ហិម៉ាល័យនៃតំបន់ Ladakh ដែលជាកន្លែងដែលគូប្រជែងទាំងពីរ ប៉ះទង្គិចគ្នាកាលពី៥ ខែមុន។ ការដាក់ពង្រាយកាំភ្លើងធំ និងភ័ស្តុភារយោធា នៅតែបន្តខណៈពេលដែលកិច្ចពិភាក្សាការទូតកំពុងដំណើរការដើម្បីដោះស្រាយភាពតានតឹង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងគូប្រជែង ដែលមានអាវុធនុយក្លេអ៊ែរ, ប្រទេសចិនបានបង្កើនចំនួនកងទ័ពចំនួន ១ ម៉ឺននាក់បន្ថែមទៀត ចាប់តាំងពីមួយសប្តាហ៍មុនមកម្លេះ...
ការ៉ាកាស៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Nestor Reverol បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធរបស់វេណេស៊ុយអេឡា បានបិទដំណើរការយន្តហោះ ដែលបានចុះឈ្មោះនៅសហរដ្ឋអាមេរិក ដែលត្រូវបានប្រើសម្រាប់ការជួញដូរគ្រឿងញៀនបន្ទាប់ពីខ្លួនបានចូលដែនអាកាសវេណេស៊ុយអេឡា ពីប្រទេសកូឡុំប៊ីដោយខុសច្បាប់។ កម្លាំងសន្តិសុខបានឆ្លើយតបតាមបណ្តាញសង្គមធ្វីតទ័រថា នៅពេលដែលបញ្ជាការការពារអាកាសដ៏ទូលំទូលាយរបស់វេណេស៊ុយអេឡា បានរកឃើញ“ យន្តហោះខុសច្បាប់ដោយរ៉ាដា” ។ កងកម្លាំងប្រដាប់អាវុធជាតិ Bolivarian (FANB) បានដាក់ទីតាំងយន្តហោះខុសច្បាប់នៅក្បែរផ្លូវរត់លាក់ខ្លួននៅក្នុងក្រុង Machiques de Perija...