បរទេស៖ ជាមួយនឹងព្យុះឈ្មោះ ណុល ដែលនឹងធ្វើឱ្យមានការបាក់ដីនៅតាមខេត្តភាគកណ្តាលនារសៀលថ្ងៃសុក្រខាងមុខ អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀសប្រជាជនចំនួនកន្លះលាននាក់ទៅទីសុវត្ថិភាព។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធ ភ្នែកព្យុះត្រូពិកលាតសន្ធឹងប្រហែល ៦៨០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍នៃប្រជុំកោះ Hoang Sa (Paracel) របស់វៀតណាម នៅឯឆ្នេរសមុទ្រភាគកណ្តាល...
ភ្នំពេញ : គិតត្រឹមម៉ោង 9:00 អគ្គីភ័យបាននិងកំពុងបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ។ គួរបញ្ជាក់ថាអគ្គីភ័យនេះបានកើតឡើងតាំងពីវេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គីភ័យបាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងជំនាញពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានខ្លះហើយប៉ុន្តែវាមិនទាន់បាន 100 ភាគរយនោះទេ ។ តែទោះជាយ៉ាងណាករណីអគ្គីភ័យនេះនៅមិនទាន់ដឹងថា ឆេះអស់ប៉ុន្មានតូប និងមានមនុស្សរងរបួសប៉ុន្មាននាក់នោះដែរ។
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានចេញរបាយការណ៍មួយថា ករណីនៃជំងឺគ្រុនឈាម នៅក្នុងប្រទេសឡាវ បានកើនឡើងដល់៦.២០៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១១នាក់ គិតចាប់ពីខែមករា ។ មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពចំណុះឲ្យក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺគ្រុនឈាម បានកើនឡើងខ្ពស់ចំនួន១.៤៥៧នាក់ ដែលមានក្នុងកំណត់ត្រា នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ។...
បរទេស៖ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ធ្វើឲ្យមនុស្សពីរនាក់រងរបួស កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលអ៊ីស្រាអែលនិងប្រទេសអារ៉ាប់នៅឈូងសមុទ្រពីរទៀត បានចុះហត្ថលេខាកិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតី នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានការចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារចេញពីទឹកដីដែលពួកឥស្លាមហាម៉ាស់កាន់កាប់នោះទេ។ គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីន ដែលស្វះស្វែងកសាងប្រទេសឯករាជ្យមួយ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេសការពារខ្លួនជាឆ្ងាយពីជំងឺកូវីដ១៩។ ក្នុងនោះ សម្តេចថា ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយ...
ភ្នំពេញ ៖ ក្នុងពិធីបុណ្យកាន់បិណ្ឌ នាពេលនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានសង្កេតឃើញថា ទីវត្តរ៉ាមមួយចំនួនអនុវត្តវិធានការសុខាភិបាលដោយត្រឹមត្រូវ ប៉ុន្ដែមានវត្តចំនួនទៀត មិនទាន់អនុវត្តវិធានការសុខាភិបាល ដូច្នេះ វត្តអារ៉ាមទាំងអស់ ត្រូវចូលរួមអនុវត្ត វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ សូមជម្រាបថា កាលពីថ្ងៃទី៣១ សីហា...
ប្រវត្តិសាស្ត្រ៖រំ លឹកឡើងវិញកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៦៩នៅពេលដែលមេទ័ពវ័យក្មេងអាយុទើបតែ២៧ឆ្នាំមាន ឈ្មោះមូអាម៉ាអាល់ហ្គាដាហ្វីបានដឹកនាំផែនការរដ្ឋប្រហារមួយនៅក្នុងប្រទេសលីប៊ី ដើម្បីទំលាក់ស្តេចព្រះអង្គKing Idris Iហើយផែនការនេះបានទទួលជោគជ័យជាស្ថាពរ ដោយហ្គាដាហ្វីក្រោយមកក៏បានឡើងធ្វើជាមេដឹកនាំរបស់ប្រទេសសំបូរប្រេងកាតមួយនេះ។ ហ្គាដាហ្វីគឺជាកូនកសិករម្នាក់ និងបានចាប់កំណើតនៅលើតំបន់វាលខ្សាច់នៃប្រទេសលីប៊ីកាលពីឆ្នាំ១៩៤២។ គាត់បានបញ្ចប់ថ្នាក់សកលវិទ្យាល័យនាឆ្នាំ១៩៦៣ជាមួយនឹងសកលវិទ្យាល័យជាតិនៃប្រទេសលីប៊ី និងបានបន្តថ្នាក់យោធានៅឯទីក្រុងBanghaziនាឆ្នាំ១៩៦៥។ ក្រោយមករយៈអស់ប្រមាណជា៤ឆ្នាំគាត់បានខិតខំបំពេញការងារនិងសន្សំក្រុមស្ម័គ្រស្មោះ របស់ខ្លួនដើម្បីត្រៀមរៀបចំធ្វើរដ្ឋប្រហារទំលាក់ស្តេចKing Idris។ រហូតមកដល់ឆ្នាំ១៩៦៩ក្រុមទាហានជាច្រើន របស់លោកហ្គាដាហ្វីបានរៀបចំខ្លួនបានយ៉ាងល្អហើយបានរងចាំរហូតដល់ពេល ដែលស្តេចលីប៊ីអង្គនេះធ្វើដំណើរចាកចេញពីប្រទេសដើម្បីព្យាបាលជំងឺ ប៉ុន្តែការធ្វើរដ្ឋប្រហាររបស់គាត់គឺធ្វើឡើងដោយពុំមានការបង្ហូរឈាមគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងប៉ះពាល់ដល់អាយុជិវិតរបស់ពលរដ្ឋស៊ិវិលរបស់គាត់ឡើយ។ ស្តេចKing Idrisដែលក្រោយមកបានទទួលដំណឹង នៃការធ្វើរដ្ឋប្រហារនេះក៏បានធ្វើដំណើររត់គេចពីប្រទេសតួកគី...
បរទេស៖ កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បានការពារប្រធានាធិបតីដូណាល់ត្រាំ ជុំវិញការអះអាងដែលថា លោកប្រធានាធិបតី បាននិយាយមើលងាយចំពោះការលះបង់របស់ទាហានអាមេរិកដែលបានស្លាប់ដោយធ្វើការអត្ថាធិប្បាយផ្ទុយពីពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតយុទ្ធជនកងទ័ពអាមេរិកជាង ៦០០ នាក់បានចេញលិខិតចំហមួយដើម្បីបង្ហាញការគាំទ្រដល់លោកដូណាល់ត្រាំ បន្ទាប់ពីទស្សនាវដ្តី Atlantic បានវាយប្រហាប្រធានាធិបតីអាមេរិកពីបទចោទប្រកាន់ថា មិនគោរពចំពោះទាហានអាមេរិកដែលបានស្លាប់នៅក្នុងសង្គ្រាមលោក។...
(ស្វាយរៀង)លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តជម្ពូព្រឹក្សាហៅ(វត្តថ្មី)ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២០។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ...