តូក្យូ៖ ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរត្រូវបានគេរំពឹងថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយ “ការអនុវត្តសេដ្ឋកិច្ចដោយបង្ខិតបង្ខំ” របស់ប្រទេសចិន នៅពេលដែលមេដឹកនាំរបស់ពួកគេ ជួបគ្នានៅ ប្រទេសអាល្លឺម៉ង់ នៅសប្ដាហ៍ក្រោយក្នុងខែមិថុនា ខណៈពេលដែលបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន។ បញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ក៏នឹងត្រូវបាន ដោះស្រាយនៅក្នុងយុទ្ធសាស្ត្ររយៈពេលវែង ដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលបានគ្រោងទុកនៅប្រទេសអេស្ប៉ាញបន្ទាប់ពីការប្រមូលផ្តុំ G-7 ។ មេដឹកនាំអង្គការណាតូ...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃពុធបានធានាដល់ដៃគូភាគ ខាងកើត នៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៃសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់ នៅមុនពេល កិច្ចប្រជុំកំពូល។ លោក Scholz បានឲ្យដឹងក្នុងអំឡុងពេលការប្រកាសរដ្ឋាភិបាល របស់លោកនៅសភាជាន់ទាប Bundestag ថា ដៃគូណាតូនៅអឺរ៉ុប ខាងកើត “អាចពឹងផ្អែកលើអាល្លឺម៉ង់បាន” នេះបើយោងតាមការចុះផ្សាយរបស់...
ម៉ូស្គូ៖ ទូរទស្សន៍រដ្ឋ IRIB TV បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅ ដល់ទីក្រុងតេអេរ៉ង់ ហើយកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយភាគីអ៊ីរ៉ង់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីដោះស្រាយការជាប់គាំងលើកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់។ IRIB បានរាយការណ៍ថាលោក Lavrov ដែលកំពុងធ្វើដំណើររយៈពេលពីរថ្ងៃរបស់លោក ទៅកាន់ប្រទេសអ៊ីរ៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃពុធបានអំពាវនាវឱ្យសភាផ្អាកពន្ធ ឧស្ម័ន សហព័ន្ធរយៈពេល ៩០ ថ្ងៃ ខណៈដែលប្រជាជនអាមេរិកមានការខកចិត្ត ចំពោះការកើនឡើង នៃតម្លៃឧស្ម័នរបស់ប្រទេស។ លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថានៅឯអគារការិយាល័យប្រតិបត្តិ Eisenhower កាលពីថ្ងៃពុធថា “ដោយការផ្អាកពន្ធ ១៨សេន – ពន្ធហ្គាសសហព័ន្ធសម្រាប់រយៈពេល ៩០ថ្ងៃបន្ទាប់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ មិថុនា បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ អំពីផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេចពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥១...
ភ្នំពេញ ៖ បុរសជាប់ចោទ សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិនិយជាប្រាក់ ចំនួន ៥០...
កាលពីថ្ងៃទី២១ខែមិថុនាតាមម៉ោងក្នុងតំបន់ អ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យ ធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ》បានចូលជាធរមានជាផ្លូវការ ។ សេចក្តីព្រាងច្បាប់ដែលពោរពេញទៅ ដោយពាក្យកុហកនេះអះអាងថា នឹងហាមឃាត់ការនាំចូលផលិតផល ពីភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន លើកលែងតែ “ផលិតផលដែលមានភស្តុតាង យ៉ាងច្បាស់លាស់ អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយសារការបង្ខំឱ្យធ្វើពលកម្ម” ។ នេះជាទង្វើថ្មីបំផុតរបស់ភាគីអាមេរិក ក្នុងការមួលបង្កាច់ សភាពការណ៍សិទ្ធិមនុស្ស របស់ភូមិភាគស្វយ័តស៊ីន ជាំងនិងធ្វើឱ្យសិទ្ធិមនុស្សក្លាយ ជាអាវុធ ក្នុងគោលបំណងគាបសង្កត់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃ២៣ មិថុនា លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២២ វៀតណាម បានត្រៀមខ្លួនផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចការពារថែរក្សាសន្តិសុខ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា បានថ្លែងថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ នៅតែបន្តមានការរីកចម្រើន។ លោក Christian Berger...
គៀវ៖ សារព័ត៌មានអនឡាញក្នុងស្រុក LB.ua បានរាយការណ៍ថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានឲ្យដឹងថា ក្រុងគៀវ នៅតែបន្តពិគ្រោះយោបល់ជាមួយ ដៃគូរបស់ខ្លួនលើក្របខ័ណ្ឌ ធានាផ្នែកសន្តិសុខ។ លោក Yermak ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានថា “យើងបន្តការពិគ្រោះយោបល់ជាអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃនេះ ប្រទេសជាច្រើនមកពីទ្វីបផ្សេងៗគ្នាបាន បង្ហាញពីបំណងចង់ក្លាយ ជាអ្នកធានានាសន្ដិសុខនាពេលអនាគត”។ និយាយអំពីទម្រង់ដែលអាចកើតមាននៃការធានាសន្តិសុខ...