បរទេស៖ ជំនួយការដ៏យូររបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានបដិសេធចំពោះការគំាទ្ររបស់បក្សកាន់អំណាច ឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ២០២២ ហើយនេះជាការវិវត្តមួយ ដែលអ្នកវិភាគនិយាយថា អាចនឹងបើកផ្លូវឲ្យកូនស្រីរបស់លោក ឌូតឺតេ ឈរឈ្មោះជំនួស។ សមាជិកព្រឹទ្ធសភា លោក Christopher “Bong” Go នៅក្នុងលិខិតមួយជូនដល់គណបក្ស PDP-Laban បាននិយាយថា លោកចង់ផ្តោតការយកចិត្តទុកដាក់របស់លោក...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ថា គណៈកម្មាធិការកណ្តាលបង្ការជំងឺ និងត្រួតពិនិត្យការព្យាបាលជំងឺកូវីដ -១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនពេល វេលាសម្រាប់វិធានការទប់ស្កាត់ប្រឆំាងនឹងជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។ ការបន្លាយពេល នឹងត្រូវដាក់ក្នុងបទបញ្ជាទាំងឡាយ សេចក្តីប្រកាសនានា ដែលបានប្រកាសពីដំបូងដោយតំណាងសហព័ន្ធនៃអង្គភាពរដ្ឋាភិបាល និងរដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺដែលបង្កឡើងដោយវីរុស...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទូកចំនួន២គ្រឿងបានបុកគ្នា នៅទន្លេ Huallaga River ក្នុងស្រុក Yurimaguas ប្រទេសប៉េរូ ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ចំណុះឲ្យក្រសួងសុខាភិបាល បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មិនទាន់ដឹងច្បាស់ថាមាន អ្នកដំណើរប៉ុន្មាននាក់នោះទេដែល...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់មានចំនួន ៣៣៣ ករណីក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ៦៤៧នាក់ ,ឃាត់យានយន្ត (រថយន្ត ៧៤គ្រឿង និងម៉ូតូ ១៦៧គ្រឿង)និងពិន័យជាប្រាក់ ចំនួន ៣,៨០០,០០០រៀល។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះបានព្យាករណ៍ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី២ ដល់ ៤ និង ថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹង វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣២ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៣នាក់ (បញ្ជូនទៅតុលាការ ៤នាក់), ឃាត់យានយន្ត (រថយន្ត ៨គ្រឿង...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើ ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា ឃាត់ខ្លួនជនជាតិចិន ៣នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម ។ ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ លោកឧត្តមសេនីយ៍ Suwat Chaengyodsuk បានបញ្ជូនឧត្តមសេនីយ៍ Noppasin Phoonsawat ដើម្បីព្យាយាមស្វែងរកវរសេនីយ៍ Thitisan Utthanaphol ដែលរត់គេចខ្លួននៅកណ្តាលនៃការស៊ើបអង្កេតឃាតកម្មទៅលើជនសង្ស័យគ្រឿងញៀនម្នាក់។ ផ្ទុយទៅវិញ ប៉ូលីស បែរជាបានរកឃើញរថយន្តទំនើប ៗ ជាច្រើន។ បើតាមវែបសាយ ASEAN NOW ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦...
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលនឹងបង្កើតរោងចក្រ ៣កន្លែងផ្សេងគ្នា មានទុនវិនិយោគ ១៤,៨លានដុល្លារ ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ សីហា បានឲ្យដឹងថា ក្រុមហ៊ុន ទាំង៣ នោះមានដូចខាងក្រោម៖ ១. SHINING...
បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បានលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ បន្ទាប់ពីក្រុមតាលីបង់បានបដិសេធមិនធ្វើបត្យាប័ន អូសាម៉ាប៊ីនឡាដិន មេដឹកនាំក្រុមភេរវករអាល់កៃដា ដែលត្រូវបានគេសង្ស័យថា ជាមេក្លោងក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង Pennsylvania។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលខួប...