ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យ ដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថា ន អគ្គកុង ស៊ុលកម្ពុជា នៅប្រទេសថៃ បានអន្តរាគមន៍ជាមួយ អាជ្ញាធរថៃជួយបញ្ជូនពលរដ្ឋខ្មែរចំនួន ២១នាក់ ដែលមកពីតំបន់ផ្សេងៗ ក្នុងប្រទេសថៃ ទៅឲ្យអាជ្ញាធរកម្ពុជា បន្តតាមច្រកអន្តរជាតិ...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា មេរៀន និងបទពិសោធន៍ ចំនួន៤ ដែលប្រទេសកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍ នៅអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់ខ្លួន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឲ្យដឹងថា...
ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងអំឡុងដំណើររបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូសបន្ថែមទៀត ដល់ប្រទេសនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្នុងអំឡុងពេលពិភាក្សាជាមួយមន្រ្តីវៀតណាម រួមទាំងប្រធានាធិបតីលោក Nguyen Xuan Phuc នៅរដ្ឋធានីហាណូយ លោកស្រី ហារីស ក៏បានផ្តល់ការជូនដំណឹងដល់ប្រទេសចិន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពថា ប្រទេសទាំងពីរនឹងរួមដៃគ្នាធ្វើឱ្យស្ថានការណ៍នៅអាហ្វហ្គានីស្ថានមានស្ថិរភាពឡើងវិញ ក្នុងពេលសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំកំពូលទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កិច្ចពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរ បានកើតឡើងនៅពេលដែលប្រទេសចិន មានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងកម្លាំងយោធាអាមេរិក ចេញពីប្រទេសដោយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បង្ហាញពីសញ្ញានៃការធូរស្រាលក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួផ្លូវការបានដកស្រង់សម្តីលោកស៊ី ជីនពីង ដែលបានប្រាប់ទៅលោកពូទីនថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៣នាក់ទៀត ជាសះស្បើយចំនួន២៩១នាក់ និងស្លាប់ចំនួន៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣១២នាក់ និងអ្នកដំណើរពីបរទេសចំនួន១១១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩០ ៩៥៨នាក់ អ្នកជាសះស្បើយចំនួន៨៦ ៩៩៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៤១នាក់៕
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាពលករខ្មែរចំនួន ២២គ្រួសារ នៅស្រុក KUANTAN រដ្ឋ PAHANG ដែលជួបការខ្វះខាតខ្លាំង ក្នុងអំឡុងពេល នៃការ រាតត្បាតកូវីដ-១៩...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការដើម្បីធានាថា ជនជាតិអាមេរិក និងដៃគូអាហ្វហ្គានីស្ថាន អាចចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព បើទោះជាហួសពីថ្ងៃទី៣១ ខែសីហា ដែលជាពេលវេលាកំណត់ សម្រាប់ការជម្លៀស ដែលកំពុងបន្តដឹកនាំដោយយោធាអាមេរិក។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា រដ្ឋបាលរបស់លោក មានគោលបំណងបញ្ចប់ការជម្លៀសប្រជាជននៅត្រឹមថ្ងៃទី៣១ ខែសីហា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការកេងបន្លំនយោបាយលើបញ្ហាដើមកំណើតមេរោគកូរ៉ូណាដោយលើកឡើងថា សហរដ្ឋអាមេរិក គួរតែអញ្ជើញអ្នកជំនាញរបស់ WHO បើកការស៊ើបអង្កេតនៅ Fort Detrick និងសាកលវិទ្យាល័យ North Carolina (UNC) ដើម្បីស្វែងរក ប្រភពនៃមេរោគប្រសិនបើខ្លួនពឹងផ្អែកលើការទទូចទ្រឹស្តីមន្ទីរពិសោធន៍-លេចធ្លាយ។ អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបន្ទាប់ពីតំណាងអចិន្ត្រៃយ៍ចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
ភ្នំពេញ ៖ អំណោយជាផ្លែមៀន មី ម៉ាស់ និងអាកុលឬជែល មួយចំនួនត្រូវបានលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា ចាត់ឲ្យលោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិ ត្រីចក្រយានកម្ពុជា ប្រគល់ឲ្យអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១យកទៅប្រើប្រាស់ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ។ លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការដូសទី៣ ឬដូសជំរុញ មិនបានបង្កឲ្យមានផលរំខាននោះទេ ទោះបីជាធ្លាប់ចាក់វ៉ាក់សាំងប្រទេសដូចគ្នា ឬផ្សេងគ្នាក៏ដោយ ។ ការបញ្ជាក់របស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីរារដ្ឋាភិបាលដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ ។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា «ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ,...