បរទេស៖តុលាការមួយនៅក្នុងទីក្រុងមូស្គូកាលពីព្រឹកថ្ងៃអង្គារនេះបានប្រកាសសម្រេចដាក់ពិន័យទៅលើក្រុមហ៊ុន Google ជាទឹកប្រាក់ប្រមាណជា៤លានរូបលលុយរុស្សីឬត្រូវជា៥៤ ៤៤៤ដុល្លារអាមេរិកក្រោយរកឃើញសកម្មភាពល្មើលនឹងច្បាប់របស់រុស្សី។ ការដាក់ពិន័យនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលតុលាការបានរកឃើញថា Google មិនបានធ្វើការលប់ចោលនូវមតិការជាច្រើនដែលត្រូវរងបម្រាមនៅលើបណ្តាញអ៊ីនធឺណេត។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុន Alphabet Inc’s ដែលជាក្រុមហ៊ុនមេរបស់ Google នៅមិនទាន់បានធ្វើសេចក្តីឆ្លើយតបណាមួយចំពោះករណីដាក់ទោសនេះនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសមូលនិធិ ដើម្បីបរិច្ចាគអង្ករជាង៥០០.០០០តោន ទៅឲ្យកូរ៉េខាងជើង ជាមួយគោលដៅនៃការបញ្ជូនទៅឲ្យជាលើកដំបូង នៅត្រឹមថ្ងៃទី២១ ខែកញ្ញា។ ក្រុមប្រឹក្សាកូរ៉េសម្រាប់ការផ្សះផ្សារនិងសហប្រតិបត្តិការ ព្រមទាំងអង្គការសាសនានានា បាននិយាយថា ពួកគេគ្រោងនឹងបញ្ជូនអង្ករប្រហែល៥៣០.០០០តោន ទៅឲ្យប្រទេសកុម្មុយនិស្តឯកោ នៅក្នុងឆ្នាំនេះ ដោយលើកឡើងពីភាពខ្វះខាតអាហារនៅក្នុងប្រទេសនោះ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីភ្នាក់ងាររដ្ឋាភិបាលនានា បានធ្វើការព្រមានពីភាពខ្វះខាតនៅក្នុងប្រទេសកូរ៉េខាងជើង ហើយនៅក្នុងការប៉ាន់ស្មានថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ...
កាប៊ុល៖ សមាជិកតាលីបង់ម្នាក់ ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅខាងក្រៅអាកាស យានដ្ឋានក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទៅកាន់ហ្វូងមនុស្សនៅខាងក្រៅអាកាសយានដ្ឋានថា មានតែមនុស្សដែលមានឯកសារធ្វើដំណើរប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអាកាសយានដ្ឋាន។ លោក Mohammad Jamil បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា“ បុរសម្នាក់ដែលអះអាងថា ជាអ្នកទទួលខុសត្រូវសន្តិសុខអាកាសយានដ្ឋាន បានប្រាប់យើងថា មនុស្សទាំងអស់ដែលមិនមានឯកសារស្របច្បាប់ ត្រូវចាកចេញពីច្រកទ្វារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ លោក Mohammad Jamil ដែលបានរង់ចាំការចូលដំណើរការតាំងពីព្រលឹមថ្ងៃពុធគ្មានលិខិតឆ្លងដែនគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណអាហ្វហ្គានីស្ថាន...
បរទេស៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បាននិយាយថា កងទ័ពអាមេរិកអាចស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីកាលកំណត់នៃការដកខ្លួន ព្រោះថាក្រុមយុទ្ធជនតាលីបង់ប្រដាប់ដោយអាវុធ បានរារាំងជនភៀសខ្លួនដែលអស់សង្ឃឹមមិនឱ្យទៅដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកបៃដិន ចង់ឱ្យកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ ១៥ ០០០ នាក់ នៅជាប់គាំងនៅក្នុងប្រទេស។ ប្រធានាធិបតីអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន ២៦នាក់ ថ្មី និងមានករណីជាសះស្បើយចំនួន ១៤នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកោះសូទិន ០៤នាក់, ស្រុកជើងព្រៃ ០៣នាក់,...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូន ដែលកំពុងប្រឈមនាបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយ សម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទ ក្រសួងដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៨ ខែសីហា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ថាលោកមិនឃើញមានវិធីដកថយពីអាហ្វហ្គានីស្ថានដោយគ្មាន“ ភាពវឹកវរកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជនជុំវិញការជម្លៀសដ៏ច្របូកច្របល់នោះ បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងបទសម្ភាសន៍នេះ។ នៅពេលសួរថាតើការដកអាមេរិកអាចត្រូវបានដោះស្រាយបានល្អជាងនេះដែរទេ លោក បៃដិន បានឆ្លើយថា“ ទេខ្ញុំមិនគិតថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក គ្មានអ្វីត្រូវលាក់បាំងទេនោះ គួរតែអញ្ជើញអង្គការសុខភាពពិភពលោក (WHO) ដើម្បីធ្វើការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ នៅមន្ទីរពិសោធន៍ Fort Detrick និងសាកលវិទ្យាល័យ North Carolina របស់ខ្លួន។ លោក Zhao បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ នេះគឺជាភាពស្មោះត្រង់ និងអាកប្បកិរិយារបស់ប្រទេសមួយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣៣នាក់ទៀត ជាសះស្បើយចំនួន៦៣២នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់៕