ប៉េកាំង៖ អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារនេះ ពីការធ្វើតេស្តរកមេរោគកូរ៉ូណាដ៏ធំនៅទីក្រុងវូហាន ខណៈការរីករាលដាលនៃជំងឺកូវីដ -១៩ មានលក្ខណៈខុសពីធម្មតា បានទៅដល់ទីក្រុងដែលជំងឺនេះត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងវូហា ដែលមានប្រជាជនចំនួន ១១ លាននាក់នៅភាគកណ្តាលប្រទេសចិន គឺជាទីក្រុងថ្មីបំផុតដែលត្រូវឆ្លង កាត់ការធ្វើតេស្តទូទាំងទីក្រុង។ ករណីឆ្លងវីរុសចំនួនបីត្រូវបានបញ្ជាក់នៅទីក្រុងនេះកាលពីថ្ងៃចន្ទ...
រៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលឡាវ បានសម្រេចនឹងបន្ថែមពេលវេលានៃការបិទខ្ទប់ទូទាំងប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩បានបន្តកើនឡើង ។ លោក Thipphakone Chanthavongsa អនុប្រធានការិយាល័យគណៈរដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ នៅថ្ងៃអង្គារនេះថា ការបិទប្រទេសនឹងត្រូវបន្តទៀត ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ មិនទាន់អាចគ្រប់គ្រាស្ថានការបាននៅឡើយទេ និងស្ថានភាពប្រទេសជិតខាងនៅតែមានហានិភ័យ ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសឥណ្ឌា ចំនួន១គ្រឿង នៅថ្ងៃអង្គារនេះ នៅក្នុងទំនប់មួយ ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា នៅរដ្ឋ Punjab ។ មិនទាន់មានសេចក្តីរាយការណ៍ណាមួយភ្លាមៗថា មានអ្នកស្លាប់នៅក្នុងហេតុការធ្លាក់យន្តហោះនេះនៅឡើយទេ ។ ឧទ្ធម្ភាគចក្របានធ្លាក់នៅទំបន់ Ranjit Sagar ក្នុងស្រុក Pathankot...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់ចំនួន៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.១០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣១៣នាក់ និងកំពុងសម្រាកព្យាបាល៧៤០នាក់ ស្លាប់៥៦នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១៤៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៩នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៍ វិជ្ជាជីវៈសារព័ត៌មាន។ យោងតាមសេចក្ដីសម្រេ ច លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា នឹងដាក់វិន័យចំពោះអ្នកសារព័ត៌មាន និងអង្គភាពព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រមសីលធម៍ វិជ្ជាជីវៈ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចខ្លួន ឱ្យបានត្រឹមត្រូវតាមក្រមសីលធម៍...
គិតចាប់ពីថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារវ័យជំទង់ចាប់ពីអាយុ១២ឆ្នាំ ដល់ អាយុក្រោម១៨ឆ្នាំ បានចាប់ផ្តើមដំណើរការយ៉ាងផុលផុស។ ដោយឡែកនៅមណ្ឌលសុខភាពព្រែកកំពឹស ក៏មានរៀបចំចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩នេះ ជូនដល់ប្អូនៗកុមារវ័យជំទង់ ទូទាំងសង្កាត់ផងដែរ ស្របពេលជាមួយនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៧នាក់ថ្មី ខណៈជាសះស្បើយចំនួន៩០នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៤០៦នាក់ ស្លាប់៤៩នាក់ និង២២១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿង ញៀន ចាប់ខ្លួនជនជនសង្ស័យជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានបញ្ជាក់ហើយថា ខ្លួននឹងមិនទទួលយកផែនការបោះឆ្នោតរបស់រដ្ឋាភិបាល យោធានៃប្រទេសមីយ៉ាន់ម៉ា ឡើយដែលបានដាក់រយៈពេលរៀបចំ រហូតទៅដល់២ឆ្នាំ ហើយក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken ក៏បានចេញមកអំពាវនាវឲ្យ មានការដាក់សំពាធបន្ថែមពីសំណាក់រដ្ឋាភិបាល ក្នុងតំបន់អាស៊ានផងដែរ។ លោក Blinken បានចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញ មួយដែលមានរយៈពេល១ សប្តាហ៍កន្លងមកហើយជាមួយនឹងបណ្តារដ្ឋមន្ត្រីការបរទេស នៃសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាយុទ្ធសាស្ត្រ...