បរទេស៖ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរថៃ មួយក្រុមដែលមានចំនួន៧ បានប្រកាសស្នើសុំកំចីពីរដ្ឋាភិបាល ក្នុងទំហំប្រមាណជា៥ពាន់លាន បាតថៃ ឬត្រូវជា១៥២,១៦ លានដុល្លារ ជាមួយនឹងការប្រាក់កម្រិតទាបមួយ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ សមាគមន៍អាកាសចរថៃ បានបញ្ជាក់ទៀតថាក្រុមហ៊ុនអាកាសចរថៃទាំង៧ ដំបូងធ្លាប់បានស្នើសុំកំចីប្រមាណជា៧៧០លានដុល្លារ ម្តងដែរប៉ុន្តែមិនត្រូវបានរដ្ឋាភិបាល អនុម័តគាំទ្រនោះឡើយ។ ប្រធានសមាគមន៍អាកាសចរថៃលោក Puttipong Prasarttong Osoth បានថ្លែងប្រាប់អ្នកកាសែតថា៖ពួកយើងបាន...
ភ្នំពេញ៖ ក្រោយពីថ្មីៗនេះ មានការចេញនូវបទចំរៀង មួយបទ ក្រោមចំណងជើងថា «បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា» ស្រាប់ តែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា អ្នកនិពន្ធ បទនេះមកគឺចង់ឲ្យស្រ្តីខ្មែរ ដូចពួកអាគាំងហើយ បាត់អស់តម្លៃរបស់ស្រ្តីខ្មែរ បើអ្នកនិពន្ធចេះហួស ក្រិតស្រ្តី ខ្មែរបែបនេះនោះ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ...
ប៉េកាំង៖ ឆ្នាំ២០២១ គឺជាឆ្នាំគម្រប់ខួប ៣០ ឆ្នាំនៃការបង្កើតការសន្ទនារវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះប្រកបដោយចីរភាពត្រូវបានសម្រេច ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ២ ពាន់លាននាក់នៅក្នុង ១១ ប្រទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រយៈពេល ៣០ឆ្នាំកន្លងមក ចំណងទំនាក់ទំនងដ៏រឹងមាំបានដើរតួនាទីជាសរសរគ្រឹះសំខាន់ សម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់។ ស្ថិតិផ្លូវការបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ាន...
ភ្នំពេញ ៖ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ។ ការទទួលយកច្បាប់ចំនួន៣មកពិនិត្យនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ សេចក្តីព្រាងច្បាប់ថ្មីចំនួន៣នោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពី...
ភ្នំពេញ ៖ បន្ទាប់ពីតំណាងដឹកជញ្ជូន នាំគ្នាតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាលចំនួន៣ចំណុចដែលត្អូញត្អែពីផលលំបាករបស់ពួកគេនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបវិញថា ក្រសួងគ្មានសិទ្ធិកែច្បាប់របស់កម្ពុជាឡើយ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានតែស្នើឲ្យម្ចាស់យានយន្ដទាំងអស់ ត្រូវនាំចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជៀសវាងការឃាត់ទុកមួយឆ្នាំ ។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបើកឲ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងនៅផ្សារទំនើប ហេរីថោក វ៉ក ខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ...
បរទេស៖ ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋាន (Obec) បានបញ្ជាអនុញ្ញាតឱ្យយកអគារសាលារៀននៅទូទាំងប្រទេស ដែលមិនប្រើនៅលើបរិវេណរបស់ពួកគេ ប្រែទៅជាមន្ទីរពេទ្យ ខណៈចំនួននៃការឆ្លងថ្មីវីរុស Covid-19 នៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានពីគណៈកម្មការនេះបានអោយដឹងថា បទបញ្ជាដែលត្រូវបានដឹកនាំទៅកាន់មន្រ្តីអប់រំជាន់ខ្ពស់នៅទូទាំងប្រទេសត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការ Obec គឺលោក Amporn Pinasa...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៨២៥នាក់ទៀត ជាសះស្បើយចំនួន១០២២នាក់ និងស្លាប់ចំនួន២១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤២១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៨៧៩៦នាក់ អ្នកជាសះស្បើយចំនួន៦១០៣៩នាក់ និងអ្នកស្លាប់ចំនួន១១៤៩នាក់៕
បរទេស៖ អតីតមន្ត្រីនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថា វាទំនងជាកូរ៉េខាងជើងបានធ្វើការផលិតបាននូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ចំនួន៥៤០ គីឡូក្រាម នៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon នៅត្រឹមចុងឆ្នាំ២០២០។ លោក Olli Heinonen ជាអតីតអគ្គនាយករងនៃទីភ្នាក់ងារ បានមានប្រសាសន៍នៅក្នុងបទវិភាគមួយ ដែលចេញផ្សាយថ្មីៗនេះលើគេហទំព័រ 38 North ថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់ថ្នាក់អាវុធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសមត្ថភាពកូរ៉េខាងជើង ក្នុងការផលិតវត្ថុធាតុសម្រាប់អាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ដាំផ្ញើទៅកាន់ក្រុមអគតិថា បើខ្លួនមិនបានជួយអ្វីទេ កុំយកជើងរាទឹក ពិសេសនោះ កុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ លោកស្រី បន្ដថា ក្រុមពួកអគតិទាំងនោះ លើកឡើងនាពេលកន្លងមក ទៅភាគច្រើនពាក់វែនតាខ្មៅ មើលមិនឃើញ អ្វីទាល់តែសោះ ចំពោះការខិតខំប្រឹងប្រែងរបស់...