(ភ្នំពេញ) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១៖ “សម្លមួយចានអាចនឹងមិនត្រូវមាត់អ្នញុំាទាំងអស់ទេ…ចុះបើមានសម្លមួយចានរសជាតិផ្សេងទៀត?” ប្រាកដណាស់…គឺអាចនឹងឱ្យអ្នកញុំាអាចរីករាយជាមួយនឹងរសជាតិដែលពួកគេចូលចិត្ត និងចង់បាន…! ដូចគ្នាដែរពេលនេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងកំពុងដាក់លក់ Samsung Galaxy A22 Series ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង! សូមបញ្ជាក់ផងដែរថា Samsung Galaxy A22 Series...
ភ្នំពេញ ៖ តំណាងឲ្យកម្ពុជាលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៨៩នាក់ទៀត ជាសះស្បើយ ចំនួន៨៤៩នាក់ និងស្លាប់ចំនួន២៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៦៨២នាក់ និងអ្នកដំណើរពីបរទេសចំនួន២០៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៥៥០០នាក់អ្នកជាសះស្បើយចំនួន៥៧០២៧នាក់ និងចំនួន១០៥២នាក់៕
ភ្នំពេញ ៖ លោក ជូង ជូងី ដែលគេដឹងថា ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ីនិងអតីតក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ហើយក៏ជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សប្រឆាំងនេះ បានប្រកាសសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។ លិខិតស្នើសុំធ្វើនយោបាយឡើងវិញ ដោយមានស្នាមមេដៃលោក ជូង ជូងីត្រូវបានដាក់ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមិថុនា...
ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។...
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) បានជឿជាក់ថា ចំនួនសត្វខ្ទីងនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងថយចុះ ហើយទីជម្រកធម្មជាតិជាច្រើនកន្លែងរបស់វា រងការបាត់បង់បន្តិចម្តងៗ ជារៀងរាល់ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គការ WCS បានឲ្យដឹងថា សត្វខ្ទីង គឺជាថនិកសត្វ នៃពពួកគោសាទិស ស៊ីស្មៅ...
វ៉ាស៊ីនតោន៖ អាមេរិក សម្រេចបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទី ក្រោយប្រធានាធិបតីត្រូវបានធ្វើឃាត ដើម្បីធានានូវសន្ដិសុខ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបសលប្រទេសនេះពីភាពចលាចលណាមួយដែលអាចកើតឡើង។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែបញ្ជូនកងម៉ារីន ដើម្បីពង្រឹងសន្តិសុខនៅស្ថានទូតរបស់ខ្លួន នៅប្រទេសហៃទី តែគំនិតនៃការបញ្ជូនកងទ័ពអាមេរិក ទៅក្នុងប្រទេសការ៉ាបៀន គឺមិនមាននៅក្នុងរបៀបវារៈនោះទេ។ ក្នុងពេលធ្វើសន្និសីទកាសែតរួមគ្នានៅឯសេតវិមានជាមួយអធិការបតីអាល្លឺម៉ង់លោកស្រីអែនជេឡា មឺកែល បានឲ្យដឹងថា“ យើងគ្រាន់តែបញ្ជូនកងម៉ារីនអាមេរិក ទៅស្ថានទូតរបស់យើង”...
បរទេស៖ ឧទ្ធម្ភាគចក្រប្រយុទ្ធមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើការចុះចតជាបន្ទាន់នៅតាមដងផ្លូវក្នុងទីក្រុង Bucharest ប្រទេស រ៉ូម៉ានី ដែលធ្វើឱ្យខូចខាតដល់បង្គោលភ្លើងចំនួន ២ និងបញ្ឈប់ចរាចរណ៍នៅតំបន់នោះ។ មិនមានរបាយការណ៍អំពីគ្រោះថ្នាក់ និងអ្នករងរបួសណាម្នាក់កើតឡើងនៅក្នុង ឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍ឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលបានលេចចេញនៅលើបណ្តាញសង្គមកាលពីព្រឹកព្រលឹមនោះ គឺឧទ្ធម្ភាគចក្រពហុមុខងារ Black Hawk ត្រូវបានគេមើលឃើញថា...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានស្នើសុំឲ្យវៀតណាម ធ្វើតួនាទីមួយក្នុងការចាប់ផ្តើមសារជាថ្មី នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេស កូរ៉េខាងជើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយលោក Nguyen Phu Trong ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ មន្ត្រីនាំពាក្យវិមានខៀវ ប្រធានាធិបតីកូរ៉ខាងត្បូង លោកស្រី Park Kyung-mee បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា...
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជាដែលជួបប្រទះ កង្វះខាតជីវភាព ចំនួន៣០នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩នៅទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នាឱកាសនោះ...