គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា មនុស្សរាប់លាននាក់អាចរងនូវភាពអត់ឃ្លាន ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលលោកបានលើកឡើងថា បានចាកចេញពីពិភពលោក “នៅលើមាត់ជ្រោះនៃវិបត្តិស្បៀងអាហារដ៏គួរឱ្យភ័យខ្លាចបំផុត” ។ គួរបញ្ជាក់ថា រុស្ស៊ី បានរឹបអូសយកផ្នែកធំនៃឆ្នេររបស់ប្រទេសអ៊ុយក្រែន...
“មិនថាស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ចិនគឺជាមិត្តភក្តិល្អនិងបងប្អូនល្អ ដែលរួមសុខ រួមទុក្ខនិងដៃគូល្អដែលរីកចម្រើនទៅ មុខជាមួយគ្នារបស់ប្រទេសកោះប៉ាស៊ីហ្វិកជានិច្ច ។” លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរចំពោះកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការ បរទេស រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក លើកទីពីរកាលពីថ្ងៃទី៣០ខែឧសភា ដោយកោតសរសើរថា កិច្ចសហប្រតិបត្តិការ រវាងចិន និងប្រទេសកោះប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលដ៏ធំធេង បានក្លាយជាគំរូនៃ កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍និងជាគំរូក្នុងការផ្តល់ផល...
ពោធិ៍សាត់៖ ក្មេងទំនើង ២ នាក់ដែលបានយកដុំថ្មដេញគប់លោកសង្ឃ និង កូនសិស្សលោក នៅក្នុងវត្តមុនីឧត្តម ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនកាលពីថ្ងៃកើតហេតុថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២២ រួចបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីចាត់ការតាមនិតិវិធីបន្ត។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានអោយដឹងថា ក្មេងទំនើងដែលកម្លាំង សមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះរួមមានះ១ ឈ្មោះមិត្ត ម៉ៅ ភេទប្រុសអាយុ...
ស្វាយរៀង៖ មានរថយន្តធុនធំប្រភេទយីឌុបចំនួន០៤គ្រឿង បានដឹកធ្យូងមកទម្លាក់នៅមាត់ប្រឡាយទាហាន ត្រៀមលើកដាក់ចូលក្នុងទូកកាណូតយួន ដើម្បីឆ្លងដែនទៅប្រទេសយួន សមត្ថកិច្ចឆ្លើយថា មិនដឹងជា របស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ឬអត់ច្បាប់ក៏មិនដែងដែរ។ ករណីឈ្មួញដឹកធ្យូងមកទម្លាក់បម្រុងចេញទៅ ប្រទេសយួននេះបានកើតឡើងរយៈពេល២ថ្ងៃ មកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ឧសភា២០២២ ដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០១ ខែមិថុនា ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ស្ថិតនៅភូមិព្រៃវល្ល័ ឃុំថ្មីស្រុកកំពង់រោទ៌។ បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ឈ្មួញបានដឹកធ្យូងប្រមាណជា១០តោន...
ភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃមកនេះ មានការចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទិដ្ឋភាព លោកយាយម្នាក់ យកកាដូពោរពេញដោយអត្ថន័យ ទៅជូនចៅប្រុសដល់សហរដ្ឋអាមេរិក បន្ទាប់ពីកូនខ្មែររូប នេះ បានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក ដែលបានធ្វើឲ្យរំជួយចិត្ត ដល់ពលរដ្ឋខ្មែរជា ច្រើន អបអរសាទរ នូវសមត្ថភាព និងការខិតខំរបស់គាត់ ដែលមានដើមកំណើតអ្នកកសិករសុទ្ធសាទ ។ យោងតាមប្រភព ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ ខណៈសល់៣ថ្ងៃទៀត ជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានលើកឡើងជាថ្មីម្តងទៀត ដោយដាក់ការទស្សន៍ទាយ ទុកជាមុនថា គណបក្សភ្លើងទៀន មានសង្ឃឹមថា នឹងរលាយដូចឪវា ។ ន័យរបស់ លោក សុខ ឥសាន “រលាយ ដូចឪវា”...
ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីបានបើកធ្វើកិច្ចប្រជុំកំពូលអំពី ”យន្តការចតុភាគី”ហៅកាត់ QUAD នៅក្រុងតូក្យូ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបាន ធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះ ។ ពិតមែនតែសេចក្តីថ្លែងការណ៍រួមដែលចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំមិនបានថ្លែងទាំងចំហដល់ ប្រទេសចិន ក៏ដោយ ក៏ប៉ុន្តែបើមើលពីការផ្សាយ ដំណឹងរបស់ប្រព័ន្ធសារព័ត៌មានជប៉ុនបានឱ្យដឹងថា ភាពសំដៅនៃកិច្ចប្រជុំ កំពូល QUAD...
ការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការស្វែង រកប្រភពដើមនៃអរិយធម៌ចិន។ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ជាង ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ជំរុញការសិក្សាស្រាវជ្រាវអរិយធម៌ និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ ក៏ដូចជាជំរុញឱ្យបក្សទាំងមូលនិងសង្គម ទាំងមូលបង្កើនការស្វែងយល់ពី ប្រវត្តិសាស្រ្ត...
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមជំនួយ ការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ លោក ម៉ាណែត បានលើកឡើងថា ការជួបជុំនាពេលនេះ សរបញ្ជាក់អំពីការគោរពស្រលាញ់...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ ដែលតែងតែរៀបចំការ វាយប្រហារមកលើ ប្រទេសអ៊ីស្រាអ៊ែល តាមរយៈភ្នាក់ងារភេវរកម្មនោះ នឹងលែងរួចខ្លួនដូចពីមុនទៀតឡើយ។ លោក Bennett បានបញ្ជាក់បែបនេះថា៖ ជាច្រើនទសវត្សមកហើយអ៊ីរ៉ង់ តែងតែបានអនុវត្តប្រព័ន្ធការងារ ដដែលជាការវាយប្រហារមកលើប្រទេសអ៊ីស្រាអ៊ែល តាមរយៈក្រុមដៃទី៣ដែលជាអង្គការ ភេវរកម្មហើយ មេដឹកនាំអ៊ីរ៉ង់ ពិតជារីករាយយ៉ាងខ្លាំងចំពោះវិធីសាស្ត្រមួយនេះ...