ភ្នំពេញ៖ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្នុងនាមបារាំងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានប្ដេជ្ញានឹងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៤ ខែមិថុនា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ឧទ្ធម្ភាគចក្រ០១គ្រឿងម៉ាក Mi-8 ដែបានធ្លាក់ក្នុងអំឡុងពេលហ្វឹកហ្វឺនមួយ ដែលបានហោះនៅជិតក្រុង St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ក្រុមសេវាកម្មចំនួន០៣នាក់ដែលនៅលើយន្តហោះនោះ ។ ពលរេដ្ឋក្នុងស្រុកមិនបង្ករបួសនោះទេ ។ សារព័ត៌មាន TASS បានរាយការណ៍ថា ឧប្បត្តិហេតុបានបង្កឲ្យមានអគ្គីភ័យកើតឡើងនៅខាងក្រោម ដែលបង្កឲ្យមានការឆាបឆេះឡើង ។...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស បានធ្វើបេសកកម្មវាយប្រហារក្រុមរដ្ឋឥស្លាមជ្រុលនិយមជាលើកដំបូង ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា យន្តហោះចម្បាំងបំបាំងកាយ F-35 មកពីកងយន្តហោះលេខ៦១៧របស់កងទ័ពអាកាស បានធ្វើបេសកកម្មនោះ ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ក្នុងដំណើរគាំទ្រដល់កិច្ចអន្តរាគមន៍យោធាដែលកំពុងតែប្រព្រឹត្តទៅរបស់សហរដ្ឋអាមេរិកនិងអង់គ្លេស ប្រឆាំងនឹងពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម។ យោងតាសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ទីក្រុង ហូជិមិញ នឹងប្រើមន្ទីរពេទ្យចំនួន២បន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ខណៈអគារចំនួន ៥ ក្នុងចំណោម ៩ កន្លែង ជិតពេញហើយនោះ។ មន្ទីរពេទ្យទាំងពីរនោះ នឹងបន្ថែមគ្រែចំនួន ១ ៥០០ សម្រាប់ការព្យាបាល Covid-19 នៅក្នុងទីក្រុង។ យោងតាមសារព័ត៌មាន VN Express...
បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងចាត់វិធានការដ៏ចាំបាច់នានា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅលើក្រុមហ៊ុនចិនចំនួន៥ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RADIO PAKISTAN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។ នៅក្នុងសន្និសីទកាសែតតាមប្រក្រតីមួយ ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់មកលើក្រុមហ៊ុនរបស់ចិន។ គួរបញ្ជាក់ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូម៉ង់ បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីស្រាអែល នឹងចាត់វិធានការច្បាស់លាស់ ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយយកទីក្រុងយេរូសាឡឹមខាងកើត ជារដ្ឋធានីរបស់វា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ONA របស់ប្រទេសអូម៉ង់ ដែលមានគោលនយោបាយអព្យាក្រឹតជាយូរមកហើយក្នុងតំបន់មានភាពច្របូកច្របល់ និងជាញឹកញាប់បានដើរតួនាទីជាអ្នកសម្របសម្រួលនោះ បានឲ្យេដឹងថា លោក Badr al-Busaidi បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid។...
បរទេស៖ ប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានយល់ព្រមដកទណ្ឌកម្មទាំងអស់លើប្រេងនិងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គ្មានអ្វីត្រូវព្រមព្រៀងគ្នាទេ រហូតដល់គ្រប់យ៉ាងត្រូវបានយល់ព្រម ក្នុងកិច្ចពិភាក្សាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ។ ការថ្លែងធ្វើឡើងដោយអគ្គសេនាធិការរបស់លោកប្រធានាធិបតី ហាស្សាន រ៉ូហានី គឺលោក Mahmoud Vaezi នេះ គឺជាការរំឭកជាថ្មីចំពោះការអះអាងពីមុនធ្វើឡើងដោយមន្ត្រីអ៊ីរ៉ង់ ដែលថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើសម្បទានដ៏ធំនៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ ក្នុងទីក្រុងវីយែន ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣០នាក់ ដែលភាគច្រើនជាស្រ្តី បម្រើការងារនៅ ភោជនីយដ្ឋាន «កាឡាក់ស៊ី» ។ យោងតាមសេចក្ដីប្រកាស របស់ រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមអ្នករកឃើញថ្មី ចំនួន៣០នាក់ ក្នុងនោះជាបុគ្គលិក បម្រើការងារនៅ ភោជនីយដ្ឋាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ។ ក្នុងនោះរួមមាន៖១- ស្រុកមេសាង ចំនួន ៣នាក់២- ស្រុកពាមរក៍ ចំនួន ៣នាក់៣-ស្រុកពារាំង ចំនួន...