ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយត្រូវបានរកឃើញជាលើកដំបូង ក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន...
ភ្នំពេញ ៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSIPWT) និងវិទ្យាស្ថាន Zejiang Institute of Communication (ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ ៖ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន២៧នាក់ ផងដែរ។
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំមន្រី្តរាជធានី-ខេត្ត ត្រូវមានវិធាន ការណ៍គ្រប់គ្រងទិន្នន័យឲ្យច្បាស់លាស់ ដើម្បីងាយស្រួលស្វែងរកជនបរទេសមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ អគ្គនាយកអន្តោប្រវេសន៍។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការ នៃការវិឌ្ឍន៍របស់ប្រព័ន (FPCS) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត...
ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១បានរៀបចំពិធីជួបសំណេះសំណាលរវាងស្ថាប័នតុលាការ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ (ក្របខណ្ឌនគរបាលយុត្តិធម៌ព្រហ្មទណ្ឌ) ពិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ជួបពិភាក្សាគ្នាអំពីដំណើរការអនុវត្តន៍ច្បាប់ ក៏ដូចជាការលើកយកនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តន៍ច្បាប់ និងនិតិវិធីមួយចំនួន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីរាយការណ៍ស្តីពីការងារកន្លងមក និងបានលើកពីបញ្ហាប្រឈមនានា និងនិតិវិធី ដាក់ជាសំណួរនិងសំណូមពរដល់ស្ថាប័នតុលាការនិងតំណាងអយ្យការជួយសម្រួលនិងដោះស្រាយ ដើម្បីបង្កលក្ខណះងាយស្រួលទាំងអស់គ្នាក្នុងការអនិវត្តន៍អនុវត្តន៍ច្បាប់។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៥០នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១១០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧១នាក់ ស្លាប់១១នាក់។
ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ដែលគ្រោងប្រជុំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ មិថុនា នេះ៕
ភ្នំពេញ ៖ លោក មុត ចន្ថា បានលើកឡើងថា ករណីលោក សម រង្ស៊ីដែលបានប្រមាថមើលងាយ ពោលបំពានព្រះមហាក្សត្រ គឺត្រូវទទួលទោសក្រមព្រហ្មទណ្ឌ ។ លោក មុត ចន្ថាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ មិថុនា ថា ព្រះមហាក្សត្រ ទ្រង់គោរពនិងបដិបត្តិតាមប្បញ្ញត្តិរដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា...
តូក្យូ៖ ការចរចាបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញនេះ សម្រាប់ចក្រភពអង់គ្លេសដើម្បីចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ខណៈប្រទេសនេះមានគោលបំណងដើម្បីបង្កើនវត្តមានសេដ្ឋកិច្ចរបស់ ខ្លួននៅក្នុងតំបន់ បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកការចរចារ TPP បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាជិកភាពក្នុងអំឡុងពេល កិច្ចប្រជុំតាមអ៊ិនធឺណិតជា មួយសមភាគីអង់គ្លេសលោក Liz Truss ។ លោក Nishimura បានប្រាប់លោក...