បរទេស៖ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានធ្វើការថ្កោលទោស ចំពោះការបោះឆ្នោតជ្រើសលោក Ebrahim Raisi ឲ្យកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ ដោយថា របបរបស់លោក នឹងជារបបដ៏ឃោរឃៅ ដែលមហាអំណាចពិភពលោក មិនគួរចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយនោះឡើយ។ លោក Ebrahim Raisi ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមទណ្ឌកម្មអាមេរិកពីបទរំលោភបំពានសិទ្ធិមនុស្សនោះ បានទទួលជ័យជំនះដូចដែលបានរំពឹងទុក កាលពីថ្ងៃសៅរ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ ក្រោយការប្រកួតប្រជែងមួយ ដែលមិនសូវទទួលបានការអើពើម្ចាស់ឆ្នោត ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងប្រមាណជា១២នាក់ ទៀតរងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាជាច្រើនកន្លែង ផ្សេងគ្នានៅក្នុងរដ្ឋ Arizona កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ យោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីប៉ូលីស ដែលកំពុងបើកការស៊ើបអង្កេតទៅ លើហេតុការណ៍ទាំងនោះ បាននិយាយថាទីតាំងចំនួន៨ផ្សេងគ្នា បានកើត ឡើងនៃការបាញ់ប្រហារគ្នានៅក្នុងទីក្រុង West Valley ហើយវាបានអូសបន្លាយអស់រយៈពេលចាង១ម៉ោងកន្លះមុនពេលដែលវាអាចបញ្ចប់ទៅវិញ។ ប្រភពដដែលបានឲ្យដឹងដែរថាជនសង្ស័យម្នាក់ដែលជាអ្នកបង្កហេតុទាំងអស់នោះ ត្រូវបានចាប់ខ្លួនដោយមិនមានការបាញ់ តបតគ្នាណាមួយឡើយហើយ មកដល់ពេលនេះអ្វីដែលនៅពីក្រោយមូលហេតុ ដែលនាំឲ្យគាត់ធ្វើសកម្មភាពនេះ...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការឆ្លងជំងឺកូវីដ-១៩ ថ្មីមានចំនួន ៦៨៣៣ ករណីដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ១,៣៤៦។២៧៦ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣,៣៨៥ នាក់បន្ទាប់ពីអ្នកជំងឺ ១១០ នាក់ បានស្លាប់ដោយសារជំងឺនេះ ក្នុងរយៈពេល ២៤ម៉ោងចុក្រោយនេះ។ DOH បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងស្វែងរកការទាក់ទងជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងប៉ុន្មានខែខាងមុខនេះ ក្នុងកិច្ចប្រជុំក្រៅផ្លូវការ G20។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសន្និសីទមួយអំពីសប្តាហ៍ដែលទើបតែបញ្ចប់ទស្សនកិច្ចរបស់លោក ចូ បៃដិន នៅអឺរ៉ុបថា “យើងមិនមានផែនការជាក់លាក់ណាមួយនៅពេលនេះទេ ប៉ុន្តែខ្ញុំនឹងកត់សម្គាល់ថា មេដឹកនាំទាំងពីរទំនងជានឹងស្ថិតនៅក្នុងកិច្ចប្រជុំ G-20...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥១៥ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីការរាតត្បាតនៅក្នុងប្រទេសកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ការឆ្លងជំងឺនេះរួមមានការឆ្លងក្នុងស្រុកចំនួន ៥០៣ ករណី និងករណីនាំចូលចំនួន ១២ ករណី ដែលសរុបទៅមានចំនួន ១២,១៥០ ករណី។ ក្នុងចំណោមករណីសហគមន៍ចំនួន ៤៩៥ករណី ត្រូវបានរាយការណ៍នៅក្នុងកន្លែងដាក់ដាច់ដោយឡែក ឬតំបន់ចាក់សោ។...
ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានលើកឡើងថា ប្រទេសរបស់លោកគួរតែត្រៀមខ្លួនសម្រាប់ទាំងការសន្ទនាគ្នា និងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក ជាពិសេសដើម្បីប្រឈមមុខដាក់គ្នា ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កូរ៉េខាងជើង សម្រាប់ការអភិវឌ្ឍឯករាជ្យ។ យោងតាមរបាយការណ៍បានឲ្យដឹងថា នៅពេលអង្គុយថ្ងៃទី ៣ នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការកណ្តាលលើកទី ៨ នៃគណបក្សពលករកូរ៉េលោក គីម ជុងអ៊ុន...
ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ដែលជាវីរៈសិល្បករអាយ៉ៃជើងចាស់នៃកម្ពុជាដែលមានឈ្មោះល្បីល្បាញបានទទួលមរណភាពនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាព៌ាធ ក្នុងជន្មាយុ៧៤ឆ្នាំ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ ។ ក្នុងហ្វេសប៊ុករបស់មិត្តសិល្បករកម្ពុជា និងសង្គម បានឲ្យដឹងថា លោកព្រឹទ្ធាចារ្យសាឡាត់ បានបំពេញការងារលើវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ ចាប់ពីថ្ងៃទី២០ មិថុនាតទៅ។ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា យុទ្ធនាការនេះ នឹងចាក់ឱ្យរួចរាល់ នៅក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ការប្រកាសនេះ ស្របពេលដែលខេត្តជាប់មាត់សមុទ្រ មួយនេះកំពុងមានការឆ្លងរីករាលដាល ចូលក្នុងសហគមន៍...
បន្ទាយមានជ័យ: ជនសង្ស័យ៨នាក់ត្រូវបាននរបាល ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តបាត់ដំបង សហការគ្នាឆ្មក់បង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ និង ដកហូតបានថ្នាំញៀនជាង30គីឡូក្រាម ខណះពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត-ស្រុកម៉ាឡៃ ជាតំបន់ ជាប់ព្រំដែនកម្ពុជាថៃ ហើយក្រុមជួញដូរទាំងនោះត្រូវបានបញ្ជូនទៅតុលានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ប្រតិបត្តិការនេះ ដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណា...
ភ្នំពេញ ៖ ភាពលំបាក និងជូរចត់ របស់អ្នកនាង ថៃ នារីសុជាតា ត្រូវបានអ្នកនាង សរសេ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ហ្វេសបុក (Fi yata)នូវរឿងរាវមួយចំនួន ក្រោយពីអ្នកនាង បាន បែកបាក់ជាមួយស្វាមី កាលពី អ្ន កនាងមានអាយុ២០ឆ្នាំ រស់នៅជា មួយកូនប្រុសដ៏ស្រស់ស្អាតម្នាក់ ដោយពុះពារគ្រប់ឧបសគ្ក...