ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ខែកុម្ភៈ បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន។ ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែនធូបនិងទៀន …ដើម្បីចៀសវាងកុំឲ្យ មានអគ្គីភ័យកើតឡើងដោយការធ្វេស ប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំនិងសូមចូលរួមទប់ ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។ សម្ដេចតេជោ...
បរទេស៖ មន្ត្រីសុខាភិបាលប្រទេសថៃ បានយកសំណាកពីកម្មកររោងចក្រជាង ១០០០០០នាក់ ក្នុងកំឡុងពេលធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ហើយក្នុងនោះ មាន មនុស្ស ចំនួន ៧ ០០០ នាក់ ក្នុងចំណោមពួកគេ មានផ្ទុកមេរោគនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។ លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ។ តាមរយៈសេចក្ដីជូនដំណឹងដដែលនោះក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញពលករខ្មែរ ម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩និងមិនមានករណីជាសះស្បើយឡើយ។
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៩៥០រៀល ក្នុង១លីត្រ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានដែលធ្វើឲ្យកម្ពុជា នឹងចុះចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩-១២ មករា។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មេដឹកនាំអ៊ីរ៉ាក់ជាច្រើនរូបបាន ធ្វើការអំពាវនាវ ឲ្យមានការដកវត្តមាន នៃយោធាបរទេសចេញពីប្រទេស។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃខួបលើកទី១នៃការវាយប្រហារដោយដ្រូន របស់អាមេរិក ដែលបានសម្លាប់មេ បញ្ជាការយោធាជាន់ខ្ពស់២រូប របស់អ៊ីរ៉ាក់។ ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់ផងដែរដោយការលើកទង់ជាតិរបស់អ៊ីរ៉ាក់ ផងនិងរូបភាពនៃមេដឹកនាំលោក Soleimani និង al Muhandis និងព្រមទាំងបដាដែលនិយាយថា បំណងប្រាថ្នានៃពលរដ្ឋដែលចង់់បានសេរីភាពគឺមានភាពខ្លាំងក្លា ជាងកម្លាំងដ៏ក្រេវក្រោធរបស់អាមេរិក៕...
បរទេស៖ ទាហានស៊ីរីតិចបំផុតចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍វាយប្រហារទៅលើរថយន្តក្រុង នៅតាមផ្លូវហៃវ៉េ ក្នុងតំបន់វាលខ្សាច់ស៊ីរីកណ្ដាល ហើយនេះជាការវាយប្រហារ លើកទីពីរ ក្នុងពេលតិចជាងមួយសប្ដាហ៍ ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់។ តែនៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ពួកគេថាជាទាហាននោះ បាននិយាយថា មានមនុស្ស៦នាក់បានស្លាប់ នៅជិតភូមិ Wadi al Azeeb...
បរទេស៖ ការចាក់ថ្នាំបង្ការរោគដ៏ធំប្រឆាំងវីរុសកូវីដ១៩ បានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីស្រាអែល នៅចុងខែធ្នូ ដោយមានលោកនាយករដ្ឋមន្រ្តី នេតាន់យ៉ាហ៊ូ និងលោកប្រធានាធិបតី លោក រីវលីន បានទទួលវ៉ាក់សាំងវ៉ាក់សាំងដំបូងគេ។ រហូតមកដល់ពេលនេះប្រជាជនអ៊ីស្រាអែលប្រមាណមួយលាននាក់បានទទួលថ្នាំបង្ការនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឬ វីរុសកូរ៉ូណា នៅអ៊ីស្រាអែល គឺមានមនុស្សចំនួន...