ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃចន្ទ នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច“ គ្រប់គ្រាន់ដោយ ខ្លួនឯង” តាមរយៈការលើកកម្ពស់ឧស្សាហកម្មគីមី ក្នុងគោលបំណងកាត់បន្ថយ ការពឹងផ្អែកលើប្រេងឆៅ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េ បានចុះផ្សាយថាលោកគីម បានធ្វើការសន្យាក្នុងកិច្ចប្រជុំមួយ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករ ដែលបានធ្វើឡើងក្នុងរយៈ ពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យ។ ប្រធានគណបក្សរូបនេះ ត្រូវបានដកស្រង់សម្តីដោយប្រធានទីភ្នាក់ងារនេះថា“ ឧស្សាហកម្មគីមីត្រូវតែដំណើរការជាមុន...
សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការគំរាមកំហែងថ្មីៗរបស់កូរ៉េខាងជើង ក្នុងការលុបចោលការិយាល័យទំនាក់ទំនងអន្តរ កូរ៉េ និងបញ្ចប់កិច្ចព្រមព្រៀងកិច្ច ព្រមព្រៀងសំខាន់ៗដទៃទៀត ដែលជាសញ្ញាបង្ហាញពីចេតនារបស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការពង្រឹងស្ថានភាព នយោបាយរបស់ប្អូនស្រីរបស់លោក គឺលោកគីមយូជុង។ កាលពីសប្តាហ៍មុនលោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍ ដោយប្រើពាក្យយ៉ាងម៉ឺងម៉ាត់ដោយបានថ្កោលទោសយុទ្ធនាការ មួយដោយពួកអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនដទៃ ទៀតនៅកូរ៉េខាងត្បូង ដើម្បីបញ្ជូនខិត្តប័ណ្ណឃោសនា...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ សភាពការ ណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខ ដោយប្រដាប់អាវុធឡើយ។ នេះបើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ...
បរទេស៖ ប៉ូលីសប្រឆាំងកុបកម្មនៅក្នុងប្រទេសបារាំង ត្រូវបានជួបជាមួយបំណែកកំទេចកំទីដុំថ្ម នៅពេលដែលពួកគេបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូង បាតុករនៅទីក្រុងប៉ារីស ដែលពួកគេបានប្រមូលផ្តុំគ្នា ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃអង្គារនិងបាន ចាប់ផ្តើមដុតភ្លើង។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្ម តវ៉ាជាមួយនឹងប៉ូលីសដែលធ្វើយោធូបនីយកម្ម និងភាពអយុត្តិធម៌ផ្នែកពូជសាសន៍។ ការប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ៖ រដ្ឋសភាបានបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេច ហេង សំរិន និងមានការចូលរួមពីសមាជិករដ្ឋសភាសរុប១១៩រូបនៃចំនួនសមាជិកទាំងមូល។ សេចក្តីព្រាងច្បាប់រួមមាន៖ទី១ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។ ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ទី៣៖...
ភ្នំពេញ ៖ ក្រសួងបរិស្ថានសម្ដែងការសោកស្ដាយ ចំពោះក្រុមមួយចំនួនតូចចេញមកសម្តែងធ្វើជាអ្នក ការពារបរិស្ថាន ដោយបានធ្វើសកម្មភាព ទាមទាឲ្យមានការសង្គ្រោះតំបន់កោះកុងក្រៅនៃខេត្ត កោះកុងដាក់ជាតំបន់ការពារ ។ ចំណុចនេះ ក្រសួងថា គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ ការលើកឡើងរបស់ក្រសួងបែបនេះ បន្ទាប់ពីកាលពី យុវជនមាតាធម្មជាតិមួយក្រុមដាក់ចេញយុទ្ធនាការជិះកង់ពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ ញត្តិនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់បញ្ចូលកោះកុងក្រៅជាតំបន់ការពារ។ យុទ្ធនាការជិះកង់ដាក់ញត្តិរបស់ក្រុមយុវជនមាតាធម្មជាតិនេះ...
បរទេស៖ នៅព្រឹកថ្ងៃអាទិត្យ ឆ្មាំជាតិសហរដ្ឋអាមេរិកត្រូវបានដាក់ការប្រុងប្រយ័ត្នខ្ពស់នៅក្នុងរដ្ឋចំនួន ១៥ និងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលដែល ការតវ៉ាជាច្រើន ដែលបានបង្កឡើងដោយការសម្លាប់លោក George Floyd បានក្លាយជាការធ្វើកុបកម្ម ដោយហិង្សា ជាមួយនឹងអគារនិង រថយន្តដែលត្រូវបានដុតបំផ្លាញ បង្អួចអគារត្រូវបានបុះផ្លាញ និងប៉ូលីសដែលប្រើអំពើហិង្សា ក្នុងការប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅមុខសេតវិមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជា ប្រធាន គណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប)បានថ្លែងថា រាជរដ្ឋាភិបាលផ្ទេរថវិកាប្រមាណ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាល រាជ ធានី-ខេត្ត សម្រាប់គ្រប់គ្រង និងចាត់ចែង...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ឧទ្ធម្ភាគចក្រចំនួន១ គ្រឿង ដែលមានមនុស្ស៣នាក់ នៅលើនោះបានធ្លាក់នៅជិតក្រុង Fairfield នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអង្គារ ។ យោងតាមការបញ្ជាក់ពីការិយាល័យប្រចំាតំបន់ Solano បានឲ្យដឹងថា ការធ្លាក់យន្តហោះបានបង្ក ឲ្យមានភ្លើងឆេះប៉ះពាល់ដល់ឥវ៉ាន់ របស់អតិថិជនអស់៤០.០០០កញ្ចប់ ។ ក្រសួងអាកាសចរណ៍សហព័ន្ធ (FAA)បានឲ្យដឹងថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភឲ្យកម្មករ និយោជិតចំនួន ៤៩ ៩៦០ នាក់ នៅរោងចក្រ សហ គ្រាសចំនួន ១៦៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេស ចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាម ស្មារតីនៃសេចក្តីណែនាំចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល៕