វ៉ាស៊ិនតោន៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី២ ខែមិថុនានេះ បានសរសេរថាមន្ត្រីប៉ូលីសអាមេរិកយ៉ាង ហោចណាស់៥រូបត្រូវបាន បាញ់ឲ្យរងរបួសនៅ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយនឹង ក្រុមបាតុករដែលតវ៉ាឲ្យការស្លាបរបស់លោក George Floyd។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថាការបាញ់ឲ្យរងរបួសនេះ បានកើតឡើងនៅ ក្រោយពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានព្រមានក្នុងការប្រើ ប្រាស់កម្លាំងទ័ពដើម្បីបង្ក្រាមហ្វូងបាតុករប៉ុន្តែហាក់ដូចជាមិន បានធ្វើឲ្យពួកគេមានភាពភ័យខ្លាចនោះឡើយ។ លោក ដូណាល់...
វ៉ាស៊ីនតោន៖ បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានប៉ូលិសស្បែកសអាមេរិក យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះបីជារូបលោក ខំអង្វរយ៉ាងណាក៏មិនបន្ធូរដៃនោះដែរ អ្វីដែលគួរឲ្យរន្ធត់កាន់តែខ្លាំងនោះគឺ លោកព្យាយាមសុំឲ្យប៉ូលិសបន្ធូរដៃ ដោយនិយាយថា “ខ្ញុំដកដង្ហើមមិនរួចទេលោកប៉ូលិស ខ្ញុំស្រេកទឹកណាស់ ខ្ញុំស្លាប់ឥឡូវហើយ កុំសម្លាប់ខ្ញុំអី”។ នេះហើយជាមូលហេតុបង្កការខឹងសម្បារ រហូតដល់ផ្ទុះការតវ៉ាទ្រង់ទ្រាយធំ ទូទាំងអាមេរិក ទាំងការរងរបួស បំផ្លាញទ្រព្យសម្បត្ដិ និងចាប់ខ្លួនបាតុករជាង ១០០០នាក់ ហើយរហូតដល់ថ្ងៃនេះ នៅមិនទាន់ធូរស្បើយនៅឡើយទេ។ ក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងយ៉ាងតិចជាង៧០...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រទេសក្រិច បានបើកដំណើរការសាលារៀនបឋមសិក្សា និងមត្តេយ្យឡើងវិញ និងបើករោងភាពយន្ត សណ្ឋាគារ និងកន្លែងហែលទឹកនានា ក្នុងចំណោមពាណិជ្ជកម្មផ្សេងៗដែលបានបិទដំណើរការចាប់តាំងពីខែមីនា ដែលជាផ្នែកមួយក្នុងការចាត់វិធានការណ៍ត្រួតពិនិត្យលើការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ក្រិចបានចាប់ផ្តើមធ្វើការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិ សម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោម ជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានបញ្ជូនកងរក្សាសន្តិភាពប្ដូរវេនបន្ថែមទៅស៊ូដង់ខាងត្បូង រួមជាមួយការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដើម្បីជួយប្រទេសអាហ្វ្រិកក្នុងការដោះស្រាយបញ្ហាប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោយពន្យារពេលជាច្រេីនខែ។ ក្រុមទី ១២ សម្រាប់អង្គភាពហាន់ប៊ីត ត្រូវបានបញ្ជូនទៅប្រទេស ដែលហែកហួរដោយសង្គ្រាមនៅក្នុងខែឧសភា បន្ទាប់ពីការពន្យាពេលជាច្រើនខែដោយសារតែជំងឺCOVID-១៩ ហើយនៅសល់សម្រាប់ប្រទេសនេះតាមជើងហោះហើរជាបន្តបន្ទាប់នៅថ្ងៃក្រោយ។ ក្រសួងបានកត់សម្គាល់ថា “ក្រុមទី ១២ ត្រូវបានរៀបចំយ៉ាងពេញលេញ សម្រាប់ស្ថានភាពនៃជំងឺកូវីដ-១៩។ សមាជិកបានឆ្លងកាត់ការធ្វើតេស្តរកមេរោគពីរដងហើយរាល់ការធ្វើតេស្តអវិជ្ជមាន ហេីយពួកគេត្រូវបានគេទុកចោលអស់រយៈពេលជាង ៥ សប្តាហ៍ហើយត្រូវបានផ្តល់ឱ្យនូវការផ្គត់ផ្គង់ដាច់ដោយឡែកពីគ្នា”៕...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា ទិន្នន័យបានមកពីការិយាល័យទ្រទ្រង់សុខភាពបានឲ្យដឹងថា ស្រីល័ង្កា ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន១១នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺបានកើន ឡើងដល់១.៦៣៩នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកស្លាប់ចុងក្រោយដោយជំងឺកូវីដ១៩ គឺមាន អាយុ៤៥ឆ្នំា ដែលជាបុរសធ្វើដំណើរត្រឡប់ ពីប្រទេសគុយវ៉ែតមកកាន់ស្រីល័ង្កាវិញ និងត្រូវបានព្យាបាល នៅក្នុងបន្ទប់ ICU...
ឌុបៃ៖ យោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទទី១ ខែមិថុនានេះ បានអះអាងថា ខ្លួននឹងនៅ តែបន្តដឹកជញ្ជូនប្រេងសាំងទៅកាន់ ប្រទេសវេណេស៊ុយអេឡាបន្ថែមទៀតទោះ បីជាអាមេរិកតែងតែធ្វើការរិះគន់ចំពោះ ពាណិជ្ជកម្មរួមគ្នាមួយនេះក្តី។ ទាំងប្រទេសអ៊ីរ៉ង់និងវេណេស៊ុយ អេឡាបច្ចុប្បន្នត្រូវបានគេដឹងថាសុទ្ធតែស្ថិតនៅក្នុង ទណ្ធកម្មនៃប្រទេសអាមេរិកដូចគ្នាប៉ុន្តែ លោកអ្នកនាំពាក្យ Abbas Mousavi បានបញ្ជាក់ថាអ៊ីរ៉ង់អនុវត្តគោល ការណ៍ពាណិជ្ជកម្មដោយសេរីស្របទៅ តាមសិទ្ធរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយបន្តថា យើងនឹងនៅតែបន្តផ្គត់ផ្គង់នូវអ្វីដែល រដ្ឋាភិបាលក្រុងការ៉ាកាស ចង់បាននិងចង់បញ្ជាទិញ។ គួរឲ្យដឹងដែរថាខណៈដែលអាមេរិក...
ប៉េកាំង៖ នៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនានេះរដ្ឋាភិបាលនៃទីក្រុងប៉េកាំងបាន ធ្វើការព្រមានចំៗទៅលើក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងសងសឹកទៅលើអ្វីដែលលោក ប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសក្នុងការរឹតត្បិតទៅលើនិស្សិតចិននៅសហរដ្ឋអាមេរិក ក្នុងការតវ៉ាជុំវិញច្បាប់សន្តិសុខ ជាតិថ្មីនៅក្រុងហុងកុង។ រំលឹកដែរថាលោកត្រាំបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងហាមឃាត់ និស្សិតបញ្ចប់ការសិក្សាជនជាតិចិនមួយចំនួននិងចាប់ផ្តើមផ្លាស់ ប្តូរកម្រិត របស់ហុងកុងទៅក្នុងផ្នែកគយ និងតំបន់ផ្សេងទៀតទៀតនៅចំពេលដែល ដែលទីក្រុងប៉េកាំង បានឈានទៅមុខក្នុងការអនុម័តច្បាប់សន្តិសុខ ថ្មីដ៏ចម្រូងចម្រាសមួយលើក្រុងស្វយ័តមួយនេះ។ ប៉ុន្តែជាការឆ្លើយតបប្រទេសចិន បានចេញមកធ្វើប្រតិកម្មដោយ កំហឹងខ្លាំងៗចំពោះចំណាត់ការនេះ ដោយនិយាយថាវានឹងបានត្រឹមធ្វើឲ្យ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តផ្សេងទៀតអាចជា“ ដៃគូដ៏ល្អ” ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងរបស់ចិន។ សុន្ទរកថារបស់លោកកាលពីថ្ងៃអាទិត្យ លេចឡើងក្នុងគោលបំណងពង្រឹងការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីន តោន ឲ្យប្រទេសផ្សេងទៀតចូលរួម ក្នុងយុទ្ធនាការប្រឆាំងចិនរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណា ល់ ត្រាំ បានលើកឡើងថា លោកគ្រោងនឹងអញ្ជើញទីក្រុងសេអ៊ូល...
បរទេស៖បុគ្គលពីររូប ដែលបានដឹងរឿង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិន នាពេលថ្មីៗនេះ បានស្នើឲ្យក្រុមហ៊ុន កម្មសិទ្ធិរដ្ឋរបស់ខ្លួនទាំងអស់ ផ្អាកទិញយកសណ្ដែកសៀង និងសាច់ជ្រូក ពីសហរដ្ឋអាមេរិក។ មនុស្សទាំងពីររូបនោះ បាននិយាយប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ប្រទេសចិន អាចនឹងត្រឡប់ជាបញ្ជាទិញកាន់តែច្រើនឡើង រួមមានទាំងទំនិញកសិកម្មអាមេរិកបន្ថែមទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើការចាត់វិធានការបន្ថែមទៀត។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo...