ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានរកឃើញពលករខ្មែរមកពីធ្វើការនៅប្រទេសថៃវិញម្នាក់ រស់នៅខេត្តឧត្តរមានជ័យ មានអាការៈក្ដៅខ្លួនក្នុងចំណោមពលករសរុបទាំងអស់៥៧នាក់ ។ បច្ចុប្បន្នពលកររូបនោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យដើម្បីធ្វើការពិនិត្យនិងព្យាបាល។នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុកលោកខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ១៣ ឧសភា៕
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នំា២០២០ថា នាវាដឹកប្រេងចំនួន០១គ្រឿង បានត្រូវឆាបឆេះ នៅខេត្តស៊ូម៉ាត្រា ភាគខាងជើង ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់ភ្លើងដែលបានឆាបឆេះចេញពីនាវាដឹកប្រេង០១គ្រឿងនៅទីតាំងផលិតនាវា Waruna Shipyard នៅកំពង់ផែ Belawan នៅខេត្ត North Sumatra ។ គេបានរាយការណ៍មកថា អគ្គីភ័យបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា...
វ៉ាស៊ីនតោន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា លោកអនុប្រធានាធិបតីសហរដ្ឋ អាមេរិក ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ។ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានស្ថិតក្នុងចត្តាឡីស័កខ្លួនឯង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹង ហើយការធ្វើដូច្នេះ បន្ទាប់ពីអ្នកនាំពាក្យរបស់លោករយៈពេល០២ថ្ងៃ បានធ្វើតេស្តឃើញថា មានផលវិជ្ជមាននៃវិរុសកូរ៉ូណា ។...
ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ស្នើឲ្យអភិបាល រាជធានី- ខេត្ត តាមដានដំណើរការជាប់ជាប្រចាំ ក្នុងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការ ស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ឲ្យមានភាពច្បាស់លាស់ និងពិតប្រាកដសម្រាប់ ឧបត្ថម្ភជាសាច់ប្រាក់ជូនពួកគាត់។ នេះបើយោងតាមគេហទំព័រហ្វេកប៊ុករបស់ក្រសួងផែនការ ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ សម្ភារទប់ស្កាត់ជំងឺវីរុស COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីជាការរួមចំណែកចូលរួមទប់ស្កាត់ ជំងឺកូវីដនេះ ជាមួយមិត្តដែកថែបកម្ពុជា ។ យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃ១២ ឧសភានេះ បានឲ្យដឹងថា តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់ចិន...
បរទេស៖ អ្នកជំនាញម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ពាក្យចចាមអារាមដែលគ្មានការគាំទ្រ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលប៉ាន់ស្មាន អំពីប្រទេសកូរ៉េខាងជើង អាចបង្កឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមក រវាងកូរ៉េទាំងពីរ និងបង្កើតភាពមិនចុះ សម្រុងនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Kim Dong-yeop សាស្ត្រាចារ្យស្រាវជ្រាវនៅវិទ្យាស្ថាន សិក្សាចុងបូព៌ានៃសាកលវិទ្យាល័យ...
សេអ៊ូល៖ កងនាវាចរបានឲ្យដឹងថាក្រុមថ្មីនៃអង្គភាពប្រឆាំងនឹងចោរកម្មតាមសមុទ្រនៃកងទ័ពជើងទឹកកូរ៉េខាងត្បូង Cheonghae បានចាកចេញទៅកាន់ដែនទឹកនៅប្រទេសសូម៉ាលី នៅថ្ងៃចន្ទនេះដែលជាផ្នែកមួយនៃការដាក់ពង្រាយវេនគ្នា។ សមាជិកដែលមានសមាជិក ៣០០ នាក់បានចាកចេញពីទីក្រុងកំពង់ផែប៊ូសានភាគខាងត្បូងនៃនាវា Dae Jo Yeong ដែលមានទម្ងន់ ៤៤០០ តោន ដើម្បីបំពេញបេសកកម្មនៅឈូងសមុទ្រ Aden និងច្រកសមុទ្រ Hormuz រយៈពេល ៦ ខែដោយចាប់ផ្តើមនៅខែមិថុនានេះ។ វាជាក្រុមទី៣២...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពី ថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺថ្មីចំនួន៤៣៦នាក់ និង១១នាក់បានស្លាប់ដោយជំងឺកូវីដ១៩ ដែលនាំឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេស បានកើនឡើង ដល់៩.៤០០នាក់ ក្នុងនោះស្លាប់អស់៥២៥នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យក្រសួងសុខាភិបាលអេហ្ស៊ីប បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺកូវីដ១៩ចំនួន៧៣នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីប្រទេស កម្ពុជា មានចំនួនអ្នកដែលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយច្រើន ហើយពុំមានអ្នកឆ្លងជំងឺថ្មី ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យ សុខភាពជាប់ជាប្រចាំ។ សូមជម្រាបថា រហូតមកដល់ពេលកម្ពុជា បានព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១២១នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល...