រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេស អ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួននៃអ្នកស្លាប់ផ្សេង ទៀតដោយសារជំងឺកូវីដ១៩ មានចំនួន៦០២នាក់ ក្នុងរយៈពេល២៤ម៉ោង មកនេះ ខណៈដែលអ៊ីតាលី បានបិទប្រទេស ដែលនាំឲ្យប្រទេសនេះ មានអ្នកឆ្លងរោគ ស្លាប់ និងជាសះស្បើយសរុប១៦២.៤៨៨នាក់ គិតចាប់តាំងពីការឆ្លងរាលដាលកាលពីចុងខែកុម្ភៈ ។ ថ្លែងនៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍នៅ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានជឿជាក់ថា ទីម័រឡេស្តេ នឹងខិតខំ ជំរុញឲ្យមានការផ្លាស់ប្តូរផ្នែក ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ កាន់តែទូលំ ទូលាយ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Ermenegildo “Kupa” Lopes...
បរទេស៖ នៅថ្ងៃអង្គារទី១៤ ខែមេសានេះ មូលនិធិរូបិយវត្ថុអន្តរជាតិឬហៅកាត់ថា IMF បានប្រកាសថាខ្លួននឹងលើកលែងការបង់ប្រាក់ បំណុលរយៈពេល ៦ខែសម្រាប់ប្រទេសសមាជិក ដែលស្ថិតនៅក្នុងកម្រិតក្រីក្រខ្លាំងដើម្បីអាចឲ្យក្រុមប្រទេសទាំង នោះអាចបង្វិលយកលុយទាំងនោះទៅធ្វើការងារ ប្រយុទ្ធប្រឆាំងនឹងវិរុសកូរ៉ូណាជំនួសវិញ។ IMF បានសម្រេចអនុម័តលើកញ្ចប់ទឹកប្រាក់ ដែលមានទំហំប្រមាណជា៥០០លានដុល្លារ ជាលុយបំណុលនេះកាលពីថ្ងៃចន្ទ ម្សិលមិញ ដែលក្នុងនោះប្រទេស រួមមានដូចជាអាហ្គានីស្ថាន ហៃទី នេប៉ាល់ សូឡូម៉ុន តាជីគីស្ថាន...
បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា ទើបបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន៣៣៤ ករណីបន្ថែមទៀត នៅថ្ងៃអង្គារនេះ ធ្វើឲ្យមានចំនួនឆ្លងសរុបក្នុងប្រទេសកើន ឡើងដល់ចំនួន៣.២៥២ករណី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួង សុខាភិបាលសិង្ហបុរី បាននិយាយប្រាប់ថា ករណីថ្មីទាំងនេះភាគច្រើន...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Boeing Co និយាយថា ខ្លួននឹងធ្វើការអាប់ដេតកម្មវិធីថ្មីចំនួន២ទៅនឹងកុំព្យូទ័រត្រួតពិនិត្យការហោះហើររបស់យន្តហោះ737 MAX នៅពេលវាទទួលបានការយល់ព្រមពីច្បាប់ដើម្បីចាប់ផ្តើមការហោះហើរឡើងវិញ បន្ទាប់ពីយន្តហោះនេះត្រូវបានគេបុក និងគាំងពីរដងក្នុងរយៈពេល ៥ ខែយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នករៀបចំផែនការបានបញ្ជាក់ប្រាប់ថា បញ្ហាមួយទាក់ទងនឹងកំហុស ផ្នែកសតិអារម្មណ៍នៅក្នុងកុំព្យូទ័រយួរ ដៃកុំព្យូទ័រយួរដៃអាចនាំឲ្យបាត់បង់ ការគ្រប់គ្រង ត្រូវបានគេស្គាល់ថា ជាស្ថេរភាពរត់គេចខ្លួន ខណៈបញ្ហាផ្សេងទៀតអាច នាំទៅរកការផ្តាច់មុខងារស្វយ័តអំឡុង ពេលឈានដល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋទូទាំងប្រទេស សុខចិត្តស៊ូទ្រាំលំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង និងធ្វើយ៉ាងណាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល សម្រេចដាក់បម្រាមហាមមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ និងលើកពេលថ្ងៃចូលឆ្នាំខ្មែរ ទៅពេលក្រោយ ដែលនឹងសងជូនថ្ងៃឈប់សម្រាក...
បរទេស៖ នៅថ្ងៃសៅរ៍ទី១១ ខែមេសានេះ ប្រទេសជប៉ុនបានប្រកាសថា នឹងបញ្ចេញ ថវិកាប្រមាណជា ២,២ ពាន់លានដុល្លារនៃកញ្ចប់ជំនួយ សេដ្ឋកិច្ចប្រឆាំងនឹងមេរោគឆ្លង ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរផលិតកម្ម របស់ក្រុមហ៊ុនផលិតទាំងឡាយរបស់ជប៉ុន ក្នុងការចាកចេញពីប្រទេសចិនខណៈ ដែលទំនាក់ទំនងកំពុងតែប្រេះឆារវាងប្រទេស ជិតខាងបន្ទាប់ពីមានជំងឺរាតត្បាត។ កញ្ចប់ប្រាក់ មិនធ្លាប់មានចំនួនជាង ២ ពាន់លានដុល្លារនេះ នឹងត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុន ក្នុងការផ្ទេរផលិតកម្ម របស់ខ្លួនទាំងអស់ ទៅកាន់ប្រទេសជប៉ុន...
បរទេស៖ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ១៤,៩លានដុល្លារ នៅថ្ងៃសុក្រសប្ដាហ៍នេះ សម្រាប់ការងារលើយន្តហោះ ចម្បាំងបំបាំងកាយ F35 ឲ្យកងទ័ពជើងទឹក កងទ័ពអាកាសអាមេរិក និងដៃគូមួយចំនួនផ្សេងទៀត។ កិច្ចព្រមព្រៀងថ្មីនេះ តាមសេចក្តីរាយការណ៍ ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យជាលើកដំបូងក្នុងឆ្នាំ២០១៨ និងផ្គត់ផ្គង់ថវិកាចំពោះសមត្ថភាពជួសជុល សម្រាប់ប្រព័ន្ធបង្កើតថាមពលកម្លាំងទឹក ដែលស្ថិតនៅក្រោមកម្រិតទាបនៃ ផលិតកម្មដំបូងរបស់យន្តោះចម្បាំង...
បរទេស៖ ការសិក្សាថ្មីមួយដែលពិនិត្យលើសំណាកខ្យល់ ពីមន្ទីរពេទ្យជាមួយអ្នកជំងឺ COVID-១៩ បានរកឃើញថា វីរុសនេះអាចធ្វើដំណើរ បានដល់ទៅ ៤ ម៉ែត្រ ពីអ្នកជំងឺ ពោលគឺពីរដង បើយោងតាមការណែនាំ គម្លាតបច្ចុប្បន្នដែលនិយាយថា មនុស្សគួរតែទុកគន្លាតខ្លួនពីគ្នានៅទីសាធារណៈ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ណែនាំឲ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម និងក្នុងកន្លែងអនាម័យ ត្រូវមានសាប៊ូលាងដៃ ឬទឹកអាល់កុល ដើម្បីបង្ការជំងឺឆ្លង កូវីដ-១៩។ យោងសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងធម្មការ កាលពី ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួង បាន ដាក់ចេញវិធានការ...