បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៣១ ខែមិនានេះ បានឲ្យដឹងថា រដ្ឋសភាជាតិនៃប្រទេសប្រេស៊ីលបាន ធ្វើការអនុម័តនូវកញ្ចប់ប្រាក់ អប្បបរិមារបស់រដ្ឋាភិបាលក្នុងការជួយទៅ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវិរុសកូរ៉ូណា។ សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តរួចរាល់ដោយសភាជាតិប៉ុន្តែត្រូវរងចាំរហូតដល់ប្រធានាធិបតីលោកJair Bolsonar ក្នុងការចុះហត្ថលេខា ជាមុនដើម្បីយកទៅអនុវត្ត។ក្នុងនោះ ផងដែរសេចក្តីព្រាងច្បាប់នេះកឺបានបញ្ជាក់ដែរថា កញ្ចប់ លុយប្រមាណជា១១៦ដុល្លារ ក្នុងមួយម្នាក់សម្រាប់ពលរដ្ឋទាំងឡាយ ដែលមិនមានការងារធ្វើនិងក្រុមមនុស្ស ដែលមានចំណូលទាបផងក៏នឹងត្រូវធ្វើផងដែរ។ កញ្ចប់ប្រាក់ទាំងនោះត្រូវបានគេដឹងដែរថា នឹងត្រូវយកទៅប្រើប្រាស់ក្នុងរយៈពេល៣ខែ ប៉ុន្តែពេលវេលានេះនឹងអាចបន្តទៅតាមស្ថាន ភាពជាក់ស្តែងក្នុង...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់សរុបរបស់អាមេរិកដោយ សារជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ បានកើនឡើងដល់ជាង ៤.០០០ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ( ទី១ ខែមេសា) ដែលចំនួននេះ ច្រើនជាងចំនួនទ្វេរដង កាលពីបីថ្ងៃមុន។ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា...
បរទេស៖ ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីកូវីដ១៩ចំនួន ១២៧ ករណីថែមទៀត និងអ្នកជំងឺម្នាក់បានស្លាប់ នៅថ្ងៃអង្គារ។ កាលពីថ្ងៃច័ន្ទប្រទេសនេះ បានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៣៦ នាក់ និងការស្លាប់ចំនួន ២ នាក់ ដែលបណ្តាលឱ្យអ្នកឆ្លងវីរុសនេះសរុប ១.៦៥១ នាក់។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលនិងកីឡា បានប្រកាសឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់អំពីការស្លាប់លើកដំបូង នៅថ្ងៃអង្គារនេះ ក្នុងចំណោមអ្នកមានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ចំនួន១៤ករណី ។ សេចក្តីប្រកាសបានឲ្យដឹងថា បុរសអាយុ៦៩ឆ្នាំ ដែលជាជនជាតិមីយ៉ាន់ម៉ា ដែលមានជំងឺមហារីក បានមកដល់ប្រទេសវិញ កាលពីថ្ងៃពី១៤មីនា បន្ទាប់ពីបានស្នាក់នៅរបស់គាត់រយៈពេល១ខែ នៅក្នុងប្រទេសអូស្ត្រាលី...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្នុងស្រុក បានរាយការណ៍នៅ ថ្ងៃអង្គារនេះថា ក្រុមអ្នកពន្លត់អគ្គីភ័យ១៨នាក់ និងអ្នកនាំផ្លូវចូលក្នុងព្រៃម្នាក់បានស្លាប់ ស្របពេលកំពុងព្យាយាម ពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ នៅខេត្តប៉ែកនីរតីនៃប្រទេសចិន ។ ទូរទស្សន៍រដ្ឋបានផ្សព្វផ្សាយព័ត៌មាន ដោយបង្ហាញនូវអណ្តាតភ្លើងយ៉ាងធំដែលបានភាយឡើងលើមេឃពីភ្នំ នៅពីលើក្រុង Xichang ក្នុងខេត្តស៊ីឈួន...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា វិមានក្រឹមឡាំង បានឲ្យដឹងថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងសមភាគីរបស់គាត់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាដោយសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា នៅក្នុងអំឡុងពេលជួបពិភាក្សាគ្នាតាមទូរស័ព្ទ...
តូក្យូ៖ខណៈការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្ដៅនេះត្រូវបានពន្យារពេលប្រហែលមួយឆ្នាំ ដោយសារការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសថ្មីនេះ សំណួរនៅសេសសល់គឺថា តើវិបត្តិសុខភាពពិភពលោកនឹងត្រូវគ្រប់គ្រង នៅពេលនោះដែរឬទេ? យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ រដ្ឋធានីរបស់ជប៉ុនកំពុងប្រឈមនឹងបញ្ហាកំពុងកើន ឡើងបន្ទាប់ពីការពន្យារពេលអូឡាំពិកលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ដោយអ្នករៀបចំក្នុងស្រុក បានប្រឈមមុខនឹងភារកិច្ចនៃការរៀបចំការត្រៀម រៀបចំឡើងវិញក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអ្នករៀបចំក្នុងស្រុកបានឯកភាពគ្នាថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលដើមឡើយគ្រោងនឹងបើកនៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំនេះនឹងដំណើរការនៅចន្លោះថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី...
ភ្នំពេញ ៖ ក្រុមហ៊ុនចិន នៅតែបន្ដបណ្ដាក់ទុកវិនិយោគ ចំនួន៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដោយក្រុមហ៊ុនមានសង្ឃឹមថា សម្រាប់ខេត្ត ព្រះសីហនុសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ នេះបើយោងតាមការបញ្ជាក់ ពីលោកប្រធានក្រុមហ៊ុន ជែងស៊ូកៃ លីរ៉ូដ អេនជីនារីង ខូអិលធីឌី...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្តនេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈ របស់ទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមសារជាថ្មីឡើងវិញ នូវកិច្ចពិភាក្សាចរចាលុប បំបាត់អាវុធនុយក្លេអ៊ែដែលបានជាប់ គាំង និងបានធ្វើការរិះគន់ ការថ្លែងថ្មីៗនេះរបស់រដ្ឋមន្ត្រីការ បរទេសសហរដ្ឋអាមេរិក ស្តីពីទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។ លោក Pompeo ក្រោយកិច្ចប្រជុំតាមវីដេអូ ជាមួយរដ្ឋមន្ត្រីការបរទេស G7...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្កើនកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលអាជ្ញាធរសុខាភិបាល បានរាយការណ៍អំពីការថយចុះបន្ថែមទៀត ក្នុងករណីឆ្លងកូរ៉ូណាវីរុសថ្មី ប៉ុន្តែប្រទេសនេះ នៅតែមានការប្រយ័ត្នចំពោះអ្នកមានផ្ទុកវីរុសនេះ ដែលមកពីបរទេស និងមនុស្សដែលឆ្លង តែនៅមិនទាន់បង្ហាញអាការៈរោគ។ ទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឆ្លងកូរ៉ូណាវីរុសដំបូងគេបង្អស់ បានរាយការណ៍ថា គ្មានករណីឆ្លងថ្មី អស់រយៈពេល៦ថ្ងៃមកនេះ ស្របពេលដែលពាណិជ្ជកម្ម បានបើកទ្វារឡើងវិញ ហើយប្រជាពលរដ្ឋ ត្រឡប់បានជីវិតរស់នៅតាមធម្មតាខ្លាំងឡើង ក្រោយមានបម្រាមមិនឲ្យធ្វើដំណើរអស់រយៈពេលជិតពីរខែ។...