កាម្ម៉ង់ដូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុក និងទីភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា ជនជាតិកូរ៉េខាងត្បូង ចំនួន០៤នាក់ និងជនជាតិនេប៉ាល់ ចំនួន០៣នាក់ កំពុងបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃសុក្រ ក្រោយពីមានហេតុការណ៍បាក់ ផ្ទាំងទឹកកក នៅភាគខាងលិចស្រុក Kaski ខណៈអ្នកទេសចរបរទេសជាង១៥០នាក់ និងជនជាតិ នេប៉ាល់ជាច្រើនទៀត ត្រូវបានជួយសង្គ្រោះ...
បរទេស៖ មន្រ្តីជាន់ខ្ពស់របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ខ្លួននឹងបើកការវាយប្រហារទៅលើទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងទីក្រុង ហៃហ្វា នៅប្រទេសអ៊ីស្រាអែល ប្រសិនបើទឹកដីអ៊ីរ៉ង់ត្រូវបានទម្លាក់គ្រាប់បែកនាពេលអនាគត។ យោងតាមសារព័ត៌មាន Lucis Philippines ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងប៉ុស្តិ៍ Telegram របស់ខ្លួន IRGC បាននិយាយថា ទីក្រុងទាំងពីរនឹងត្រូវបានកំណត់គោលដៅក្នុងប្រតិបត្តិការទី...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រើសុន្ទរកថារបស់លោកសម្រាប់ឆ្នាំថ្មីនៅថ្ងៃអង្គារនេះ ដើម្បីផ្តល់នូវការពិភាក្សាពេញលេញរវាងកូរ៉េទាំងពីរ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃតំបន់គ្មានយោធា (DMZ) និងកម្មវិធីដែលទាក់ទងនឹងព្រំដែន។ លោកបានស្នើឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការចុះបញ្ជី DMZ ដែលបែងចែកឧបទ្វីបនេះជាពីរ នៅលើបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូដូចជា“ ស៊ីសារ៉េម” ឬចំបាប់ប្រពៃណីកូរ៉េដែល ត្រូវបានចុះបញ្ជីនៅឆ្នាំ២០១៨ ដោយកូរ៉េទាំងពីរថា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ។ លោកប្រធានាធិបតី មូ ន បានកត់សម្គាល់អំពីតម្លៃអេកូឡូស៊ីនិងប្រវត្តិសាស្រ្តរបស់ឌីអឹមក៏ដូចជាសារៈសំខាន់របស់វានៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព...
ភ្នំពេញ ៖ អតីតមេបក្សប្រឆាំងនៅកម្ពុជាលោក កឹម សុខា ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បានផ្ញើសារបួងសួងឲ្យទស្សវត្សថ្មីនេះ នាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានផ្ញើសារថា ក្នុងឆ្នាំថ្មីនេះ គឺសន្តិភាពមានព្រោះប្រជាពលរដ្ឋគ្មានការភ័យព្រួយអ្វីឡើយ ដោយបានដើរកំសាន្តទាំងក្នុងនិងក្រៅប្រទេសដោយសេរី ។ លោក កឹម សុខា បង្ហោះសារក្នុងហ្វេសប៊ុកនូវសំណេរយ៉ាងខ្លីនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ នៅសង្កាត់ចំនួន ៧ ក្នុងចំណោមសង្កាត់ទាំង ៩ របស់រដ្ឋ Victoria ក្នុងប្រទេស អូស្រ្តាលី ត្រូវបានរងគ្រោះថ្នាក់ ដោយភ្លើងឆេះព្រៃ ដែលកំពុងធ្វើដំណើរឆ្ពោះ ទៅផ្លូវធំរបស់រដ្ឋ គឺផ្លូវ Princes Highway។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន បវរកញ្ញាឯករដ្ឋ California ដើមកំណើតខ្មែរ លោកស្រី Jacqueline Bhagavan និងក្រុមគ្រួសារ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក មាស នី និងលោក រ៉ុង ដែលជាអ្នកវិភាគសង្គម បានវាយតម្លៃ និងចោទប្រកាន់មកលើសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា មិនបានធ្វើអ្វីដើម្បីជាតិ ជាពិសេសមិនបានបំរើប្រយោជន៍ប្រជាពលរដ្ឋទាល់តែសោះ ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៣០ ខែធ្នូ...
បរទេស៖រដ្ឋមន្ត្រីការបរទេសតួកគី បានធ្វើការព្រមានថា ជម្លោះក្នុងប្រទេសលីប៊ី ប្រឈមនឹងការធ្លាក់ចូលក្នុងភាពចលាចល និងក្លាយជាប្រទេសស៊ីរីមួយទៀត ស្របពេលដែលលោកបាន ស្វះស្វែងបង្កើនល្បឿនច្បាប់អនុញ្ញាតឲ្យទួកគី បញ្ជូនកងទ័ពទៅ កាន់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ។ នៅក្នុងកិច្ចប្រជុំរបស់ គណបក្សកាន់អំណាចតួកគី លោក Mevlut Cavusoglu ជារដ្ឋមន្ត្រីការបរទេសតួកគី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើនា ពេលបច្ចុប្បន្ននេះ ប្រទេសលីប៊ី ក្លាយទៅដូចជាប្រទេសស៊ីរីនោះ ក្រោយមករបត់នេះ នឹងកើតមានសម្រាប់ប្រទេសផ្សេងៗទៀត...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងតែពង្រីកតំបន់សេដ្ឋកិច្ចសេរីនានា ដើម្បីទាក់ទាញវិនិយោគទុកបរទេស និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់ទីក្រុងវៃឆ្លាត នាពេលអនាគត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ ប្រទេសកូរ៉េខាងត្បូង បានកំណត់យកទីក្រុងចំនួន៣ គឺទីក្រុង Gwangju ទីក្រុង Ulsan...
តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅថ្ងៃចន្ទស្អែកនេះ ដើម្បីជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ីរបស់លោកដើម្បីប្រធានបទស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិផងដែរ។ ប្រភពដដែលបាននិយាយ ទៀតថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទស្សនវិស័យសម្រាប់ ការពង្រឹងកិច្ចពិភាក្សានយោបាយទ្វេភាគី...