នាពេលថ្មីៗកន្លងទៅនេះ សភាជាន់ទាបអាមេរិកបានអនុម័តលើអ្វីដែលហៅថា “សេចកី្តព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២” ហើយបានអះអាងថា នឹងធានាជាក់លាក់ឱ្យអាមេរិកនាំមុខគេលើវិស័យផលិតកម្ម ការច្នៃប្រឌិតថ្មីនិងកម្លាំងសេដ្ឋកិច្ច ។ ប៉ុន្តែសេចកី្តព្រាងច្បាប់នេះមានខ្លឹមសារជាច្រើនពាក់ព័ន្ធនឹងប្រទេសចិនដែលគួរឱ្យអ្នកផងមានភាពងឿងឆ្ងល់និងព្រួយបារម្ភ ។ ឧទាហរណ៍ដូចជាសេចកី្តព្រាងច្បាប់នេះ បានមួលបង្កាច់ និងលាបពណ៌លើផ្លូវអភិវឌ្ឍន៍និងគោលនយោបាយទាំងជាតិនិងអន្តរជាតិរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង ហុងកុងនិងស៊ីចាំងជាដើមធ្វើជាលេស វាច្បាស់លាស់ណាស់ សេចកី្តព្រាងច្បាប់នេះ គឺមានបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកការប្រកួតប្រជែងធ្វើជាលេស ដែលបានបង្ហាញឱ្យឃើញនូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យ ដូច្នេះអាចនិយាយបានថា សេចក្តីព្រាងច្បាប់នេះគឺជា “សេចកី្តព្រាងច្បាប់មួយដែលប្រកបដោយអនុត្តរភាព”...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១០៥នាក់ និងក្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២២ ៧៤២នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៥២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយឆ្នាំនៃ ឆ្នាំ២០២១ គយប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារ) ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបាន កាលពីឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់...
ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ២បន្ថែមទៀត ដែលមានទុនចំនួន ៧,៦លានដុល្លារ ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនទាំង២ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ មានដូចខាងក្រោម៖ ១- XING KAI...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា យោងតាមសេចក្តីប្រកាសមួយពី ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី១.៣០៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនឆ្លងសរុបកើនឡើងដល់៥៤១.៩០៤នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបនៃអ្នកយកវត្ថុវិភាគនៅមន្ទីរពិសោធន៍ចំនួន២៤.៣១១នាក់ត្រូវបានធ្វើតេស្តក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយអត្រាវិជ្ជមានប្រចាំថ្ងៃគឺ៥,៣៨ភាគរយ ។ សរុបចំនួនអ្នកស្លាប់របស់ប្រទេសនេះនៅដដែលចំនួន១៩.៣១០នាក់ ដែលមិនមានអ្នកស្លាប់ថ្មីទៀតដោយជំងឺកូវីដ១៩ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយបានកើនឡើងដល់៥១៤.៨៣៣នាក់នៅក្នុងប្រទេសដែលមានអ្នកថ្មី២២៦នាក់ដែលបានជាសះស្បើយបន្ថែមទៀតបានរាយការណ៍ឲ្យដឹង...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងមហាផ្ទៃរបស់ប្រទេសលីប៊ី បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ខ្មាន់កំាភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការវាយប្រហារមកលើបេសកជនពិសេសរបស់លោកនាយករដ្ឋលីប៊ី Abdul-Hamid Dbeibah នៅរដ្ឋធានីទ្រីប៉ូលី ។ លោក Abdulmenem al-Arabi អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា “នៅព្រឹកថ្ងៃនេះ បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីត្រូវបានរងការវាយប្រហារដោយប្រដាប់អាវុធ នៅស្រុក Souk al-Juma...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យបណ្តាម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវទំនាក់ទំនងទៅអាជ្ញាធរជាបន្ទាន់ ដើម្បីរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញជូនកម្មករនិយោជិត ក្នុងការទប់ស្កាត់មេរោគបំប្លែងខ្លួនថ្មី។ យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី១០ កុម្ភៈ ក្រសួងការងារ បានបញ្ជាក់ថា «សូមរំលឹក និងណែនាំសាជាថ្មីម្តងទៀតដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត នៅតាមទីតាំងណាមួយដែលមានភាពងាយ ស្រួលសម្រាប់កម្មករនិយោជិត»។...
(ភ្នំពេញ) ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២៖ កំពូលស្មាតហ្វូនដ៏ល្អឯក ប្រចាំឆ្នាំ 2022 របស់ក្រុមហ៊ុន សាមសុង Galaxy S22 ស៊េរី ដែលធ្វើឱ្យកក្រើកពិភពលោក និងធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនទប់ចិត្តមិនបានផ្អើលភ្លូកទឹកភ្លូកដីនៅទីបំផុតបានបង្ហាញរូបរាងពិតជាផ្លូវការហើយ…ក៏ដូចជាការប្រកាសជាផ្លូវការបើកឱ្យអតិថិជនទាំងអស់អាចធ្វើការកម្ម៉ង់ទុកមុន (Pre-order) ជាមួយនឹងកាដូថែមជូនដ៏រំភើបអស្ចារ្យផងដែរ…! ស្របពេលនៃព្រឹត្តិការបើកសម្ពោធនោះក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានសមាសភាពចំនួន ២២រូប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ជាប្រធានក្រុមការងារ រួមជាមួយអនុប្រធានចំនួន១២រូប និងសមាជិក ចំនួន៩រូបផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់ទទួលបានអត្ថបទ ដែលបានស្នើឡើងពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ។ លោក Hossein Amir Abdollahian បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ថា ប្រទេសអ៊ីរ៉ង់ បានមើលឃើញថា “មិនមានគំនិតផ្តួចផ្តើមដ៏ហ្មត់ចត់...