សម្តេចតេជោ រំលឹកពីការវាយតម្លៃខុស របស់ប្រទេសនិងស្ថាប័នហិរញ្ញវត្ថុជាច្រើន អំពីការវិវត្តរបស់កម្ពុជាhttps://dap-news.com/national/2022/03/25/231665/ សម្ដេចតេជោ សង្ឃឹមថា «សត្វខ្លា» នៅឆ្នាំក្រោយ មិនកាចhttps://dap-news.com/national/2022/03/25/231589/ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅធ្លាម្អម នឹងបញ្ចប់នៅឆ្នាំក្រោយhttps://dap-news.com/national/2022/03/25/231586/ នាយករដ្ឋមន្ត្រីកម្ពុជា៖ ការរៀបចំមន្ត្រីបន្តវេន ទៅមុខទៀត គឺមិនចាំបាច់សួរថា អាយុប៉ុន្មានទេhttps://dap-news.com/national/2022/03/25/231583/ នាយករដ្ឋមន្ត្រី ជឿជាក់ថា ទោះតម្លៃប្រេងសាំង...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ដើម្បីទប់ទល់យ៉ាងម៉ឺងម៉ាត់នូវរាល់ការញុះញង់ដែលបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិន និងធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់អស្ថិរភាព។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដើម្បីភ្ជាប់បញ្ហាអ៊ុយក្រែន ជាមួយនឹងសំណួរតៃវ៉ាន់ និងការរំពឹងទុកនៃ “ការគំរាមកំហែងផ្នែកយោធា” របស់ចិនដីគោកដោយអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន។ លោក Wu បានលើកឡើងថា កោះតៃវ៉ាន់មិនមែនជាអ៊ុយក្រែននោះទេ ព្រោះសំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលមិនមានការជ្រៀតជ្រែកពីបរទេស។...
បរទេស៖រដ្ឋាភិបាលនៃ ប្រទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថានឹងផ្តល់ជាជំនួយមនុស្សធម៍ក្នុងទំហំប្រមាណជា ១០០០លានដុល្លារ ទៅដល់ប្រទេសអ៊ុយក្រែន ព្រមទាំងសម្រេចចិត្តទទួលយកជនភៀសខ្លួនអ៊ុយក្រែនយ៉ាងហោចណាស់១០ម៉ឺននាក់ផងដែរ។ យោងតាមការចេញផ្សាយរបស់rt.comបានឲ្យដឹងទៀតដែរថាការសម្រេចចិត្តលើកនេះដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ លុកលុយប្រទេសអ៊ុយក្រែនពីសំណាក់មហាយក្សរុស្សីកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងមក។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយផ្ទាល់ពីសំណាក់សេតវិមានរបស់អាមេរិកបានសរសេរបែបនេះថា៖អាមេរិកមានមោទនភាព យ៉ាងខ្លាំងក្នុងនាមជាអ្នកផ្តល់ជំនួ យមនុស្សធម៍ការផ្តល់ប្រជាធិបតេយ្យព្រមទាំងជំនួយសិទ្ធមនុស្សដែលមានទំហំជាងគេបង្អស់ទៅកាន់ប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ពួកយើងនៅតែប្តេជ្ញាចិត្តក្នុងការចូលរួមការពារនិងភាពខ្លាំងរបស់ប្រជាធិបតេយ្យតាមរយៈសកម្មភាពមនុស្សធម៍ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចជាប្រទេសជិតខាងហើយពួកយើងនឹងចូលរួមគ្នាដើម្បីបដិសេធដាច់ខាតភាពជាស្វ័យភាពនៃការដឹកនាំនិងការដឹកនាំបែបផ្តាច់ការទាំងឡាយ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អាច និងចាំបាច់ត្រូវសហការគ្នា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បើទោះបីជាមានវិធីសាស្រ្តផ្សេងគ្នារបស់ពួកគេក៏ដោយ។ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននិម្មិតកាលពីថ្ងៃពុធថា “ខ្ញុំជឿថាប្រទេសចិន និងសហរដ្ឋអាមេរិក អាចសហការគ្នាលើបញ្ហាអ៊ុយក្រែន” ។ លោក Liu បានបន្ដថា ទោះបីជាប្រទេសចិន...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា កិច្ចប្រជុំកំពូលវិសាមញ្ញនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីបំណងប្រាថ្នារបស់សម្ព័ន្ធមិត្តក្នុងការទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធានៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្ត ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងដល់របបទីក្រុងគៀវ បញ្ជាក់ពីចំណាប់អារម្មណ៍របស់សម្ព័ន្ធភាពក្នុងការបន្តអរិភាព” ។ លោកស្រីបានបន្ដថា សមាជិកណាតូបានបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាធ្វើតាមបញ្ជារបស់ខ្លួនដែលមានគោលបំណងទប់ទល់នឹងប្រទេសរុស្ស៊ីនៅទីបំផុត ដោយលោកស្រីបានបន្ថែមថា...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានច្រានចោលការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីការផ្ទេរប្រាក់ទៅជាលុយរូប្លែ ក្នុងកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អាធិការបតីអាល្លឺម៉ង់លោក Scholz បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំក្រុមទាំងប្រាំពីរ (G7) នៅទីក្រុងប្រ៊ុចសែល។ ជាការឆ្លើយតបទៅនឹងការប្រកាសនាពេលថ្មីៗនេះរបស់លោក ពូទីន ដែលថាប្រទេសរុស្ស៊ី នឹងទទួលយកតែរូប្លែ សម្រាប់ឧស្ម័នធម្មជាតិដែលផ្គត់ផ្គង់ទៅ “ប្រទេសដែលមិនរួសរាយរាក់ទាក់” លោក...
ភ្នំពេញ៖ គណកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យនិងពិភាក្សា កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងថ្នាក់ដឹកនាំ ចំនួន៥៤រូប ផងដែរ។...
(ភ្នំពេញ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២៖ ថាកូនសុទ្ធទៅវាអស្ចារ្យ…ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ…! បើក្រុមហ៊ុន សាមសុង បំពាក់ថាមពលថ្មឱ្យកាន់បានយូរមិនដឹងឡួយយ៉ាងណាទេ…ហើយបើក្រុមហ៊ុន សាមសុង បំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿនលឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ…! ឥឡូវសុបិនក្លាយជាការពិតហើយ និងបានធ្វើឱ្យពិភពលោកកក្រើកហើយដែរ!...
ខែមីនា ២០២២: មកដល់ពេលនេះ Ezecom ដែលជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ បានឈានដល់ឆ្នាំទី១៤នៃការបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។ ជាមួយនឹងទស្សនៈវិស័យក្នុងការ “ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេតាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍” ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway...
ភ្នំពេញ៖ សមត្ថកិច្ច នគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួនអតីតមន្ត្រីនគនគរបាល ផ្នែកបុគ្គលិក ម្នាក់ន ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់ ជាង ៣០ម៉ឺន ដុល្លារ ពីជនរងគ្រោះ ជាង ២០នាក់ តាមរូបភាព យកលុយរត់ការ...