ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិត មនុស្សចំនួន ១៣២នាក់។
ការឡើងកម្តៅនៅទូទាំងពិភពលោកបាននិងកំពុងបណ្តាលឱ្យកើតមានអាកាសធាតុអាក្រក់បំផុតជាញឹកញាប់ ហើយមានកម្រិតកាន់តែធ្ងន់ធ្ងរទៅទៀត។ ថ្ងៃទី ២៣ មីនាជាទិវាឧតុនិយមពិភពលោកលើកទី ៦២ ប្រធានបទឆ្នាំនេះគឺប្រកាសអាសន្នឱ្យបានឆាប់ ឆ្លើយតបឱ្យបានឆាប់។ ជានិច្ចកាល ប្រទេសចិនតែងតែឈានមុខក្នុងការកាត់បន្ថយនិងគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីគ្រោះមហន្តរាយឧតុនិយម។ យ៉ាងណាមិញ គ្រោះមហន្តរាយឧតុនិយមមិនអាចមើលរំលងបានទេ តទៅនេះ យើងស្វែងយល់ពីគ្រោះមហន្តរាយឧតុនិយមរបស់ចិនតាមរយៈរូបភាពខាងក្រោម៖
បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបង្កើតឡើងលើមូលដ្ឋាន “មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី” មូលដ្ឋាននេះខុសគ្នាពីឬសគល់ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក ។បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាតនិងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនពិតជានឹងបណ្តាលឱ្យប្រេងកាតនិងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង ។ តើប្រទេសចិនចង់មើលឃើញសភាពការណ៍បែបនេះឬទេ ? មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្សដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវនិងថោកទាបបំផុត ។ ពិភពលោកបានដឹងច្បាស់ហើយថា...
ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើងរឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោកដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា “ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ”។ តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះអាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង?រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ ។ ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិចប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត “ការសម្លាប់រង្គាល Sand Creek ”ដ៏អាស្រូវឈ្មោះនៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado ។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈបន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ ។ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ “ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត”មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រីបានរៀបចំធ្វើ “ការដេញថ្លៃទាសករ”មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ! លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀតដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះមិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង ។ ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិចដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ឬអសមភាពយ៉ាងទូលំទូលាយក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ។ នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្សនិងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា “ការលក់ដូរទាសករ” និង“បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”គឺជារឿងប្រក្រតី ។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិកដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស”ដែលអាមេរិកបានអួតអាងទាំងនោះឬទេ?ចំណែកសមភាពពូជសាសន៍វិញក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាននៅសហរដ្ឋអាមេរិកជាក់ជាមិនខាន។
បរទេស៖ គេហទំព័រព័ត៌មានអាមេរិក Axios រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen នឹងជួបប្រជុំនៅសប្តាហ៍នេះ ជាមួយសមាជិកព្រឹទ្ធសភាពីរក្រុម ដើម្បីពិភាក្សាអំពីឱកាសនៃការបង្កកប្រាក់ចំនួន 132 ពាន់លានដុល្លារ នៃមាសបម្រុងរបស់រុស្ស៊ី។ រដ្ឋមន្ត្រី Yellen តែងតែជួបជាមួយសមាជិកសភា ដើម្បីពិភាក្សាអំពីផ្នែកច្បាប់។ លើសពីនេះ បុគ្គលិករតនាគារតែងតែផ្តល់ជំនួយបច្ចេកទេសលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម” ផងដែរ។ ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានជំនុំជំម្រះ ជនជាប់ចោទ ប្រុស-ស្រី ជនជាតិបរទេស ជា ជនជាតិរុស្ស៊ី និង សអ៊ុយក្រែន ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទជនជាតិចិន ចំនួន ៣ នាក់ និង ខែ្មរម្នាក់ ជាប់ពាក់ព័ន្ធនឹងការផលិត កែច្នៃ និង ជួញដូរគ្រឿងញៀន ចំនួនជិត៥៥ គីឡូក្រាមប្រព្រឹត្ត ភូមិបឹងសាឡាង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនមែនចុះមកមូលដ្ឋានដើម្បីជិះសេះមើលផ្កានោះទេ ធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់...
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ (Earth Hour 2022) ជាមួយនឹងការគាំទ្រដល់ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរួមមានកម្មវិធីកម្សាន្តផ្សាយបន្តផ្ទាល់ ព្រមទាំងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃសុក្រ ទី២៦ ខែមីនា។ ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុន...
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០១០ ត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល» ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះ...