បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com បានឲ្យដឹងថាប្រទេសឥណ្ឌាបានជំទាស់ ទៅនឹងទណ្ឌកម្មព្រមទាំងបម្រាមទាំងឡាយទៅលើប្រទេសរុស្សី តាមរយៈការបញ្ជាទិញប្រេងឆៅរបស់ប្រទេសរុស្សី ប្រមាណជា៣លានបារ៉ែលខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់ កំពុងដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងមូស្គូក្តី។ ប្រទេសឥណ្ឌាដែលជាអ្នកទិញប្រេងឆៅធំបំផុតទី៣ របស់ពិភពលោកបានសម្រេចធ្វើការបញ្ជាទិញ ប្រេងឆៅពីក្រុមហ៊ុនរុស្សី Vitol ដល់ទៅ៣លានបារ៉ែល នឹងស្នើសុំឲ្យមានការដឹកជញ្ជូនមកឲ្យខ្លួននៅត្រឹម បំណាច់ខែឧសភាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីឥណ្ឌា ក៏បានប្រកាសដែរថាខ្លួនបានបញ្ជាទិញប្រេងឆៅប្រមាណជា ២លានបារ៉ែលពីក្រុមហ៊ុនរបស់រដ្ឋាភិបាលទីក្រុងអាប៊ូដាប៊ីដែលមានឈ្មោះថា Murban និងប្រេងឆៅប្រមាណជា១លានបារ៉ែលទៀតពីក្រុមហ៊ុននេហ្ស៊ីរីយ៉ា Akpo និង Forcados...
បរទេស៖អ្នកឆ្លើយឆ្លងរបស់កាសែត Fox News ម្នាក់ដែលមានឈ្មោះថា លោក Benjamin Hall កាលពីថ្ងៃចន្ទត្រូវបានគេរាយការណ៍ថាបានទទួលរងរបួសនៅក្នុងពេល ដែលកំពុងធ្វើ ការងារនៅខាងក្រៅរដ្ឋធានីក្រុងគៀវ ប៉ុន្តែបច្ចុប្បន្នលោកត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យហើយ។ សេចក្តីប្រកាសមួយដោយ Fox News បានបញ្ជាក់បែបនេះថា នៅព្រឹកថ្ងៃចន្ទនេះអ្នកឆ្លើយឆ្លងម្នាក់ របស់យើងគឺលោក Benjamin Hall បានទទួលរងរបួស ក្នុងពេលកំពុងតែប្រមូលព័ត៌មាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអាល្លឺំម៉ង់ នឹងប្តូររបៀបនៃការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន តាមរយៈការ លាក់បាំងព័ត៌មានជាសំងាត់វិញ ដើម្បីអាចថែរក្សាសន្តិសុខជូនប្រទេសរបស់ខ្លួន។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបានបញ្ជាក់ថា អាល្លឺម៉ង់នឹងមិនធ្វើការប្រកាសព័ត៌មាន លំអិតអំពីអាវុធទាំងឡាយដែលត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែនដូចពីមុនទៀត ឡើយដែល មានន័យថារាល់សកម្មភាពទាំងឡាយ នឹងមិនត្រូវធ្វើការផ្សាយផ្ទាល់ដូចមុនឡើយ ហើយការប្រកាសនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងបន្ទាប់ពីរុស្សីបានព្រមានថា រាល់ការបញ្ចូនអាវុធទាំងឡាយដោយលោកខាងលិចទៅឲ្យអ៊ុយក្រែន នឹងក្លាយទៅជាគោលដៅដែលរុស្សីត្រូវតែប្រឆាំង។ មន្ត្រីជាន់ខ្ពស់រូបនេះដដែលបានបញ្ជាក់ទៀតថា អាល្លឺម៉ង់នឹងមិនធ្វើការប្រកាសថាទំហំអាវុធឬមធ្យោបាយ ណាដែលអាល្លឺម៉ង់នឹងបញ្ចូនទៅឲ្យអ៊ុយក្រែននោះទេ ដើម្បីអាចបញ្ចៀសបញ្ហា អសន្តិសុខដល់ប្រទេសរបស់ខ្លួន។ រំលឹកដែរថាកាលពីចុងខែកុម្ភៈអាល្លឺម៉ង់...
បរទេស៖អគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានធ្វើការព្រមានធ្ងន់ៗថាជម្លោះយោធានៅ អ៊ុយក្រែនទោះបីជាវាជាហេតុការណ៍ចៃដន្យ ឬត្រូវបានរៀបចំជាមុនក្តីប៉ុន្តែវា នឹងអាចបង្កហនិភ័យទៅដល់មនុស្សជាតិទាំងមូលពីព្រោះថាជម្លោះនេះ នឹងអាចមានលទ្ធភាពក្នុងការបញ្ចប់ ទៅដោយមានការប្រើប្រាស់នុយក្លេអ៊ែរ។ លោក Guterres បាននិយាយបែបនេះថា៖ការរំពឹងទុកថានឹងមានការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរដែលយើងគិតថាវាជារឿងដែលមិនអាច ទៅរួចនោះពេលនេះកំពុងបានវិលត្រឡប់មកវិញក្នុងកម្រិតអាចទៅរួចឡើងវិញ។ លោកបន្តថា៖សង្គ្រាមមួយនេះ នឹងមិនមានអ្នកចាញ់ឬអ្នកឈ្នះឡើយពោល គឺនឹងចាញ់ទាំងសងខាងហើយពិភពលោកនឹងទទួលលទ្ធផលអាក្រក់ៗដូចជា តម្លៃអាហារឡើងថ្លៃនិងអតិផរណាធ្ងន់ធ្ងរ ខណៈដែលគិតត្រឹមអ៊ុយក្រែនប៉ុណ្ណោះជាប្រទេសដែលបាន ផ្តល់ស្រូវសាឡីចំពោះកម្មវិធីស្បៀងអាហារពិភពលោកដល់ ទៅពាក់កណ្តាលរួចទៅហើយ។ គួរឲ្យដឹងដែរថាតំណាងមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នាម្តងទៀត...
បរទេស៖មីស៊ីលឆ្លងទ្វីប Tochka-U មួយគ្រឿងបានហោះធ្លាក់ចូល ទៅដល់ក្នុងតំបន់ Donetsk កាលពីថ្ងៃចន្ទម្សិលមិញនិងបានឆក់យកជីវិត ពលរដ្ឋស៊ីវិលអស់ជាច្រើននាក់ផងដែរ។ យោងតាមអ្នកនាំពាក្យរបស់ ក្រុមមន្ត្រីយោធារបស់តំបន់ Donetsk បានឲ្យដឹងថា មីស៊ីលដែលបានបាញ់ចេញពីរុស្សីនេះគឺជាផ្នែកមួយនៃយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន និងត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាសមុនពេលដែល មួយផ្នែករបស់វាត្រូវបានកំទេចឯមួយផ្នែកទតក៏ធ្លាក់មកដីផ្ទុះស្លាប់ ពលរដ្ឋស៊ីវិលយ៉ាងហោចណាស់១៧នាក់និងរបួស២៨នាក់។ មន្ត្រីយោធាដដែលបានបញ្ជាក់ទៀតថា៖ប្រសិនបើមីស៊ីលនេះ មិនត្រូវបានបាញ់រារាំងបែបនេះទេនោះច្បាស់ណាស់ចំនួនស្លាប់នឹងមាន ច្រើនជាងនេះជាមិនខាន។ គួរឲ្យដឹងដែរថាមកដល់ពេលនេះកិច្ចពិភាក្សា ដើម្បីសន្តិភាពត្រូវបានធ្វើឡើងអស់រយៈពេល ជាច្រើនដងមកហើយដោយភាគីទាំងអ៊ុយក្រែន និងរុស្សីព្រមជាមួយនឹងភាគីដែលពាក់ព័ន្ធផ្សេងទៀត៕...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦-២២ ខែមីនា ឆ្នាំ២០២២ដោយបានព្យាករណ៍ថាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យមនិងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ ( Local Low Formed ) ។ក្រសួងបញ្ជាក់បន្ថែមថាស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C សីតុណ្ណភាពអតិបរមា...
ភ្នំពេញ៖លោក ហេង វាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយបានលើកឡើងថាលោក ពូទីន ប្រធានាធិបតីរុស្ស៊ីមិនត្រឡប់ក្រោយវិញឡើយព្រោះអឺរ៉ុបខាងកើត គឺជាទីកន្លែងដែលគេតម្រូវឲ្យ ពូទីនត្រូវតែទៅឲ្យដល់និងត្រូវតែប្រើប្រាស់អាវុធមហាប្រល័យខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តអូសបន្លាយ។ លោក ហេង វាន់ដាបានបកស្រាយពន្យល់ និងលើកទឡ្ហីករណ៍មួយចំនួនមកបញ្ជាក់ដូចតទៅ៖១. ពូទីន រងទណ្ឌកម្មគ្រប់ប្រភេទ និងកំពុងជំរុញឲ្យចិនបិទទំនាក់ទំនងជាមួយទៀត។២. ផ្លូវដែល ពូទីន ត្រូវទៅគឺ អ៊ុយក្រែន។ បន្ទាប់ពីអ៊ុយក្រែន...
នាវាកងកម្លាំង ស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ចនៅកម្ពុជាhttps://dap-news.com/national/2022/03/14/228668/ ក្រសួងមហាផ្ទៃ ទទួលស្គាល់លទ្ធផល សមាជវិសាមញ្ញ គណបក្សខ្មែរ រួបរួមជាតិhttps://dap-news.com/national/2022/03/14/228515/ ពានរង្វាន់លើកទឹកចិត្ត អ្នកសារព័ត៌មាន៥សម័យកាល គឺជាកម្មវិធីដំបូង នៅកម្ពុជាhttps://dap-news.com/national/2022/03/14/228512/ អាជ្ញាធរ ចុះបង្ក្រាបក្រុម អនាធិបតេយ្យ ជិត៣០០នាក់ ចូលទន្ទា្រនកាន់កាប់ដីរដ្ឋ ក្នុងស្រុកកំពង់សីលាhttps://dap-news.com/national/2022/03/14/228556/ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ ៖ គ្មានករណីបូមឈាម...
ភ្នំពេញ ៖នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ ខែមីនា ក្រោយ ខកខាន រយៈពេល ៣ឆ្នាំ ។ ស្ថានទូត ជប៉ុន ប្រចាំ កម្ពុជា បានគូសបញ្ជាក់តាម គេហទំព័រ ហ្វេសប៊ុក ថាឆ្នាំនេះកត់សំគាល់នូវខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា ដែលនោះជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន...
On March 12th, 2022, Huawei Cambodia, represented by Mr. Dong Yuanpeng, gave speech and presentation in the “Forum of Post-Covid development of...