លោក Moin UI Haque ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសចិនបានផ្តល់បទសម្ភាសន៍ ពិសេសក្នុងកំឡុងពេលមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនថា មហាសន្និបាតសភាទាំងពីរជាព្រឹត្តិការណ៍នយោបាយសំខាន់ប្រចាំឆ្នាំរបស់ចិន ឋានៈក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចពិភពលោក របស់ចិនកាន់តែខ្ពស់ឡើងៗ មហាសន្និបាតសភាទាំងពីរចិនក៏កាន់តែមានសារៈសំខាន់ដែរ។ មហាសន្និបាតសភាទាំងពីរប្រចាំឆ្នាំនេះបានធ្វើឡើងក្រោមបរិបទដែលពិភពលោកជួបប្រទះនឹងបញ្ហាស្មុគស្មាញកាន់តែច្រើន មហាសន្និបាតនេះមានអត្ថន័យកាន់តែសំខាន់។ លោក Haque បានបន្តថា បញ្ហាពិភាក្សានៃមហាសន្និបាតសភាទាំងពីរពាក់ព័ន្ធនឹងពហុវិស័យ ដែលមិនគ្រាន់តែជះឥទ្ធិពលយ៉ាងស៊ីជ្រៅលើប្រទេសចិនប៉ុណ្ណោះទេ ក៏ជះឥទ្ធិពលដល់សកលលោកដែរ។ ប្រទេសចិនបានបន្តអនុវត្តវិធានការដ៏ខ្លាំងក្លា ដើម្បីឱ្យសេដ្ឋកិច្ចកើនឡើងដោយស្ថិរភាព បានធ្វើគោលនយោបាយ មួយចំនួនដើម្បីជំរុញផែនការអភិវឌ្ឍន៍ថាមពលបៃតង...
ព្រៃវែង ៖អ្នកឧកញ៉ា (លោកគ្រូ មា) លី សា ម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៑ុន សែន តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា រួមជាមួយ លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងក្រុមការងារ នៅថ្ងៃី១២ខែមីនាឆ្នាំ២០២បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីបណ្តាគណបក្សនយោបាយសង្រ្គោះជាតិនិងគណបក្សនានា...
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ចើញជួបប្រជុំនិងពិភាក្សាការងារតាមប្រព័ន្ធអនឡាញ ជាមួយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងផ្តល់ឥណទានគំាទ្រ...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការរាល់កៃកាំភ្លើង បណ្តាលឱ្យស្លាប់បុរសរងគ្រោះម្នាក់ ប្រព្រឹត្ត នៅក្នុងកម្មវិធីបង្កក់ កូនអ្នកជិតខាង...
ខេត្តកណ្តា៖លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំយុវជន និងកីឡាខេត្តកណ្តាលបាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាលនេះធ្វើឡើងដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនានាក្រោយការរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលដែលជាផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំយុវជន និងកីឡា។ លោកបានបន្តថា ឆ្នាំនេះមានក្រុមជើងខ្លំាំងទំាងវ័យចាស់ និងយុវជន១៦ក្រុមស្ថិតនៅក្នុងខេត្តកណ្តាលដើម្បីប្រកួតប្រជែងជើងឯកខេត្តកណ្តាល ដែលជាឳកាសថ្មីមួយទៀតសម្រាប់ការអភិឌ្ឍកីឡាប៉េតង់ក្នុងនោះមានតែយុវជន ក្មេងជំទងជាអ្នកជំនាន់ក្រោយចំពោះកីឡាករ-កីឡាការិនីប៉េតង់ខេត្តកណ្តាល។ ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្តដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំងទៅចូលរួមប្រកួតថ្នាក់ជាតិនានារៀបចំដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា...
បរទេស៖ រុស្ស៊ីអាចធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ (ការធ្វើ ឬ ការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬ របស់ជាតិដទៃ ឲ្យ ទៅជារបស់ជាតិ, របស់រដ្ឋវិញ) របស់ម៉ាកយីហោបរទេសធំៗចំនួន ៥៩ ដែលបានសម្រេចចិត្តឈប់ធ្វើការក្នុងប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងការវាយលុកយោធាដែលកំពុងបន្តរបស់ក្រុងម៉ូស្គូនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Apple,...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ថា ការបាញ់ផ្លោងរបស់រុស្ស៊ី បានវាយប្រហារទៅលើគោលដៅជនស៊ីវិលនៅកណ្តាលទីក្រុង Dnipro របស់អ៊ុយក្រែននៅថ្ងៃសុក្រនេះ ខណៈដែលកងទ័ពរបស់ទីក្រុងម៉ូស្គូ បានខិតទៅជិតទីក្រុង Kyiv ជាកន្លែងដែលក្រុមមន្ត្រីបានលើកឡើងថា រដ្ឋធានីកំពុងត្រូវបានផ្លាស់ប្តូរទៅជា “បន្ទាយ” ។ ជនស៊ីវិលរាប់រយពាន់នាក់នៅតែជាប់គាំង និងស្ថិតក្រោមការបាញ់ប្រហារនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងការឡោមព័ទ្ធក្រុង...
បរទេស៖ លោក Gerhard Schroeder ដែលបានបម្រើការជាអធិការបតីអាល្លឺម៉ង់ពីឆ្នាំ 1998 ដល់ឆ្នាំ 2005 បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ ប្រសិនបើដូចសារព័ត៌មានចុះផ្សាយមែន នោះអ្នកនយោបាយអាល្លឺម៉ង់រូបនេះ នឹងព្យាយាមចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
ជីវិតរបស់យើងមិនអាចទាយទុកមុនបានទេ ហើយយើងទាំងអស់គ្នាសុទ្ធតែមានភាពភ័យខ្លាចរៀងៗខ្លួន។ អ្វីដែលខ្ញុំបានរៀនពីបទពិសោធផ្ទាល់ខ្លួននោះ គឺមិនត្រូវមានភាពមិនភ័យខ្លាចក្នុងការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីដាច់ខាត។ ខ្ញុំតែងតែយកបញ្ហាប្រឈមទាំងនោះជាឱកាសក្នុងការរីកចម្រើនទៅមុខ។ យើងអាចលើកយកឧទាហរណ៍មួយចំនួនថា ហេតុអ្វីបានជាការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីមានសារៈសំខាន់ ហើយវាមិនគួរជាបទពិសោធដែលគួរឱ្យខ្លាចនោះទេ។ មិនមែនលោក Walt Disney ត្រូវបានបញ្ឈប់ពីការងារកាសែតរបស់គាត់ ដោយសារហេតុផលថាគាត់មិនមានគំនិតច្នៃប្រឌិតគ្រប់គ្រាន់ក្នុងការងាររបស់គាត់នោះទេ។ អាជីវកម្មមួយរបស់អ្នកជំនួញ លោក Bill Gates បានខាតបង់នៅចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៨០ មុនពេលវាត្រូវបានបិទ។ លោក Steve...