ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា មានចៅហ្វាយខេត្តមួយចំនួន មិនចុះទៅមូលដ្ឋានផ្ទាល់ ទើបមិនស្គាល់មូលដ្ឋានខ្លួនឯង។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ សម្តេច ស ខេង មានប្រសាសន៍ថា«...
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ “ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២”និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាលកម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ក្នុងរាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្នុងពិធីបិទការប្រកួតជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាតំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ នេះ នៅសាលាខេត្ត បានធ្វើពិធីចែកកំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០ គ្រឿងដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុង៥ស្រុក មានស្រុកបាធាយ ,ជើងព្រៃ, កងមាស...
ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០៖ ជំងឺរាតត្បាតសកលបានបង្កអន្ដរាយ ដល់មុខជំនួញនានានៅទូទាំងពិភពលោក ប៉ុន្ដែអាជីវកម្មដែលដឹកនាំដោយស្ដ្រីបានទទួលរងផលប៉ះពាល់អវិជ្ជមានក្នុងកម្រិតខុសៗគ្នាពីការរាតត្បាតជំងឺនេះ។ សហគ្រិនជាស្ដ្រីប្រឈមនឹងឧបសគ្គជាច្រើនក្នុងការបង្កើត និងរក្សានិរន្តរភាពប្រតិបត្ដិការអាជីវកម្មរបស់ពួកគេ។ រាប់ចាប់ពីផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់ផ្នត់គំនិតយេនឌ័រ និងការដាក់កម្រិតដល់ស្រ្តីនៅក្នុងសង្គម ស្ដ្រីរមែងជួបឧបសគ្គជាច្រើន ដែលរារាំងមុខជំនួញរបស់ពួកគេមិនឱ្យរីកចម្រើន។ ថ្វីដ្បិតតែពួកគេជួបបញ្ហាទាំងអស់នេះក្តី ក៏អាជីវកម្មជាងពាក់កណ្ដាលដែលចាប់កំណើតក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ត្រូវបានផ្ដួចផ្ដើមដោយស្ដ្រី។ តម្រូវការដើម្បីលើកស្ទួយសមភាពយេនឌ័រ និងជំរុញការផ្តល់អំណាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមអាជីវកម្មដែលដឹកនាំដោយស្ដ្រីក្រោយវិបត្ដិជំងឺរាតត្បាតសកល មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ នេះក៏ជាមូលហេតុផងដែរដែលការប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ...
នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំវត្ថុអនុស្សាវរីយ៍ ប្រគល់ជូនដល់អាវុធហត្ថនារី ដើម្បីជាការចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២២។
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រកាសថា ជា “របបស្ងប់ស្ងាត់” និងធ្វើការបើកច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសខ្លួនរបស់ជនស៊ីវិលដោយសុវត្ថិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមពីម៉ោង១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅថ្ងៃអង្គារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ថា “ច្រករបៀងមនុស្សធម៌ពីក្រុង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា ការស្ទង់មតិបានចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះនៅទូទាំងប្រទេស ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ចំពេលមានការប្រជែងគ្នារវាងបេក្ខជននៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំងអភិរក្សនិយមដ៏ចម្បង។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់នឹងមានរយៈពេលពី៦និង០០នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកល កាលពីថ្ងៃអង្គាររហូតដល់ម៉ោង៦និង០០នាទីល្ងាច ត្រូវនឹងម៉ោង៩និង០០នាទីម៉ោងសកល នៅថ្ងៃពុធនេះ នៅការិយាល័យបោះឆ្នោតចំនួន១៤.៤៦៤កន្លែងនៅទូទាំងប្រទេស ។ ការបោះឆ្នោតត្រូវបានពន្យារពេល១ម៉ោងកន្លះ ដើម្បីអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ និងអ្នកដែលកំពុងនៅដាច់ដោយឡែកពីគេអាចបោះឆ្នោតដោយឡែកពីគ្នាបាន ។ ការប្រជែងតំណែងប្រធានាធិបតីមានលក្ខណៈប្រហាក់ប្រហែលគ្នា ខណៈអ្នកបោះឆ្នោតត្រូវបានបែងចែកយ៉ាងច្បាស់ជុំវិញការផ្ទេរអំណាច...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មថាមពលលើប្រទេសរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេង ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្មពីសហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ។ លោកប្រធានាធិបតីបានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាដែលគាត់បានបញ្ជូនពីសេតវិមានថា “នេះមានន័យថា ប្រេងរបស់រុស្ស៊ីនឹងមិនអាចទទួលយកបានចំពោះកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតនោះទេ” ។ លោកបានអះអាងថា វិធានការនេះនឹងដោះស្រាយ...