បរទេស៖ទីបំផុតក្រុមហ៊ុន យក្សខាងភេសជ្ជៈទាំងពីរ របស់ពិភពលោក Coca-cola និង PepsiCo គឺបានសម្រេចចិត្តចុងក្រោយក្នុងការចូលរួមសកម្មភាពជាមួយ នឹងបណ្តាក្រុមហ៊ុនអន្តរជាតិមកពីជុំវិញពិភពលោក ហើយតាមរយៈការ បិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងស្រុងបណ្តោះអាសន្ននៅក្នុងប្រទេសរុស្សី។ ការសម្រេចចិត្តនេះធ្វើឡើងនៅក្រោយមាន ការដាក់សំពាធកាន់តែខ្លាំងឡើងពិសំណាក់មតិមហាជន ដែលជាអ្នកប្រើប្រាស់ដែលចង់ឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្សីហើយ ក្នុងនោះក្រុមហ៊ុនបានបញ្ជាក់បែបនេះថា៖ បេះដូង របស់យើងគឺនៅជាមួយនឹងអ្នកគ្រប់គ្នា ដែលកំពុងទទួលរងទុក្ខវេទនា ដោយសារបញ្ហានៅអ៊ុយក្រែនក្នុងពេលនេះហើយហើយយើងនឹងបន្តតាមដានពិនិត្យស្ថានភាព បន្ថែមទៀតមុនពេលសម្រេចចិត្តណាមួយផ្សេងទៀត។ ការប្រកាសរបស់ Coca-cola បានធ្វើឡើងតែប៉ុន្មាននាទី...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានធ្វើការស្នើសុំឲ្យសហរដ្ឋអាមេរិក ក្នុងការបង្ហាញព័ត៌មានឲ្យកាន់តែច្បាស់និងឆាប់រហ័ស បំផុតអំពីការចោទប្រកាន់ កន្លងមកថារដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនបានប្រើប្រាស់មន្ទីរពិសោធជាច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែនក្នុងការផលិតអាវុធគិមី។ កាលពីថ្ងៃចន្ទកន្លងមកយោធារុស្សីបានអះអាងថា អជ្ញាធរនៃប្រទេសអ៊ុយក្រែនបានធ្វើការបំផ្លាញ ចោលនូវមន្ទីរពិសោធជាច្រើនកន្លែងដែលរដ្ឋាភិបាលក្រុងមូស្គូ បានជឿជាក់ថាសរុបមានចំនួន ៣០កន្លែងហើយ សុទ្ធតែជាមន្ទីរពិសោធ ដែលមានការគាំទ្រហិរញ្ញវត្ថុ ពីក្រោយដោយសហរដ្ឋអាមេរិកទាំងអស់ និងសុទ្ធតែមានដំណើរការទាំងអស់មុនពេលដែល ត្រូវបានកំទេចចោល។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងគៀវ បានបដិសេធថាមិនបានប្រើប្រាស់មន្ទីរពិសោធទាំងនោះដើម្បីធ្វើការផលិតអាវុធគិមីឡើយ។ ថ្លែងនៅក្នុងសន្និសិទកាសែតមួយកាលពី ថ្ងៃអង្គារម្សិលមិញនេះអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក...
បរទេស៖លោកស្រីនាយករដ្ឋមន្ត្រី នៃប្រទេសស៊ុយអែត Magdalena Andersson កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការព្រមានចំៗថាដំណើរការ នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសអ៊ុយក្រែននៅក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យប្រទេសមួយនេះនិងជាពិសេសអឺរ៉ុបទាំងមូលកាន់តែទទួល បាននូវភាពអស្ថេរភាពបន្ថែមទៀតប៉ុណ្ណោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃម្សិលមិញនោះ ដែរលោកស្រីក៏បានបញ្ជាក់ដែរថា ជំហ៊ានរបស់ណាតូណាមួយក្នុងការឆ្ពោះទៅមុខដើម្បីជួយឲ្យអ៊ុយក្រែនអាចចូលជា សមាជិកនោះវានឹងផ្តល់ផល ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងជាមិនខានចំពោះស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងនោះផងដែរលោកស្រីក៏បានពណ៍នាដែរថា សកម្មភាពយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តកើនឡើងនូវភាពឃោរឃៅនិងលែងយោគយល់ឬខ្វាយខ្វល់ពី ច្បាប់សង្គ្រាមអ្វីនោះទៀត ឡើយដែលវានឹងក្លាយទៅជាផលអាក្រក់បំផុតសម្រាប់ពលរដ្ឋស៊ីវិល៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖តម្លៃប្រេងសាំងនៅក្នុងប្រទេសអាមេរិកត្រូវបាន គេមើលឃើញថា បានកើនឡើងខ្លាំងបំផុតដល់កំណត់ត្រាថ្មីមួយដែលមិនធ្លាប់មានពីមុនមកក្រោយការ សម្រេចចិត្តការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី។ តម្លៃប្រេងសាំងជាមធ្យមគិតត្រឹម ថ្ងៃអង្គារម្សិលមិញនេះបានកើនឡើង ទៅដល់៤,១៧ដុល្លារក្នុងមួយហ្គាឡុង(៣,៨លីត្រ) នេះបើយោងតាមការបង្ហាញទិន្នន័យដោយសមាគមន៍ ទោចក្រយានយន្តរបស់អាមេរិក AAA ដែលបានតាមដាន ទៅលើតម្លៃប្រេងសាំងប្រមាណជាជាង៦ម៉ឺនកន្លែង។ នេះបានក្លាយទៅជាតម្លៃប្រេងសាំងដែលមានតម្លៃជាមធ្យមខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកខណៈដែលកំណត់ត្រាចាស់ត្រូវបានគេកត់ត្រាគឺមានកាលពីឆ្នាំ២០០៨ដែលគ្រានោះតម្លៃប្រេងសាំងជាមធ្យមមានប្រមាណជា៤,១១ដុល្លារក្នុងមួយហ្គាឡុង៕ ប្រែសម្រួល៖ស៊ុនលី
សម្ដេច ស ខេង ជំរុញបេក្ខជន ឈរឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ បក្សប្រជាជន ធ្វើអំពើល្អជាមួយពលរដ្ឋ ដើម្បីទទួលបានការគាំទ្រhttps://dap-news.com/national/2022/03/08/227351/ បេសកជនពិសេសជប៉ុន ចាត់ទុកដំណើរទស្សនកិច្ច សម្ដេចតេជោ ទៅភូមាបានបើកទ្វារ ចាក់សោរួចទៅហើយhttps://dap-news.com/national/2022/03/08/227322/ អាជ្ញាធរជាតិអប្សរា ប្រកាសមិនគាំទ្រ ការយកទង់ជាតិខ្មែរមកច្នៃ ជាម៉ូដសម្លៀកបំពាក់https://dap-news.com/national/2022/03/08/227365/ ទស្សនកិច្ចលោក ប្រាក់ សុខុន នៅភូមាឆាប់ៗនេះ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានបង្ហើបថា វាអាចនឹងកាន់តែពិបាកក្នុងប៉ុន្មានថ្ងៃខាងមុខ ក្នុងការបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់ជំនួយក្នុងជម្លោះរបស់ប្រទេសនេះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញកាលពីថ្ងៃចន្ទ លោកស្រី Sherman បានសរសើរ “សហគមន៍អន្តរជាតិ” សម្រាប់...
បរទេស៖ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានចុះហត្ថលេខាលើក្រឹត្យដោយហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដោយពន្យល់ពីការសម្រេចចិត្តដោយតម្រូវការដើម្បីការពារសន្តិសុខរបស់ប្រទេសខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទនៅលើ Facebook នាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា ក្រឹត្យនេះត្រូវបានចេញផ្សាយបន្ទាប់ពីការវាយតម្លៃអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Orban បាននិយាយថា នៅពេលដែល “សកម្មភាពយោធាកាន់តែខិតទៅជិតព្រំដែនហុងគ្រី” ខ្លួនត្រូវសម្រេចចិត្តហាមឃាត់ការផ្គត់ផ្គង់អាវុធ។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់រ៉យទ័រនៅថ្ងៃអង្គារថា ការវាយលុកយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននឹងបញ្ឈប់ “ភ្លាម” ប្រសិនបើក្រុងគៀវបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។ រុស្ស៊ីចង់ឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតភាពនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ទទួលស្គាល់គ្រីមៀថាជារុស្ស៊ី និងទទួលស្គាល់សាធារណរដ្ឋ Donetsk និង Lugansk ជារដ្ឋឯករាជ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
(ភ្នំពេញ) ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២៖ រីករាយអបអរប្រូម៉ូសិនសម្រាប់ទិវានារីអន្តជាតិថែមជូនកាដូពិសេសពី សាមសុង…! រាល់ការទិញស្មាតហ្វូន Samsung Galaxy ម៉ូឌែល៖ M52 5G, M22, M32 និង A03 ចាប់ពីថ្ងៃនេះរហូតរង្វាន់អស់ពីស្តុកនៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេសអតិថិជនទាំងអស់នឹងទទួលបាន៖...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងកំណត់ទិសដៅប្រកបដោយមហិច្ឆិតាឆ្ពោះទៅរកបរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និងការលើកកម្ពស់ស្ត្រីសម្រាប់ឆ្នាំ២០២២នេះ។ ដឹកនាំដោយលោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះបានឱ្យដឹងថា ក្រុមហ៊ុនមានបំណងកំណត់ទិសដៅលើការលើកកម្ពស់ស្រ្តីក្នុងកន្លែងការងារ ព្រមទាំងស្រ្តីដែលជាម្ចាស់សហគ្រាសធុនតូច និងធុនមធ្យម (SME) ជាមួយនឹងយុទ្ធនាការអក្ខរកម្មឌីជីថល និងការអប់រំផ្នែកហិរញ្ញវត្ថុ។ ដើម្បីសម្រេចបានការងារនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានកំណត់ទិសដៅមួយដោយបង្កើន ១០ភាគរយនូវចំនួនស្រ្តីដែលប្រើប្រាស់កម្មវិធីទូទាត់ប្រាក់ TrueMoney...