សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍ សម្តេចតេជោ ៖ ពិភពលោក រួមទាំងកម្ពុជា កំពុងរងផលប៉ះពាល់ ដោយសារប្រេងឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនhttps://dap-news.com/national/2022/03/02/226023/ លោក ខៀវ កាញារីទ្ធ៖ ផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនភ្លាម ប្រទេសប្រដៅខ្មែរ ឲ្យគោរពសិទ្ធិបញ្ចេញមតិ និងព័ត៌មាន ប្រញាប់បិទព័ត៌មាន ដែលគេយល់ថា គាំទ្ររុស្ស៊ីhttps://dap-news.com/national/2022/02/28/225178/ ទូតអាមេរិកប្រចាំកម្ពុជា ចាប់អារម្មណ៍...
ពិធីសម្ពោធបើកការប្រកួតកីឡាប៉ារ៉ា ឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រារព្ធធ្វើនៅកីឡដ្ឋានជាតិនៅយប់ថ្ងៃទី ៤ ខែមីនា ។”ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ សុទ្ធតែមានភាពអស្ចារ្យដូចគ្នា ។” ក្នុងនាមជា “ទីក្រុងដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា” ក្រុងប៉េកាំងនឹងក្លាយជា ឆាកលំដាប់ថ្នាក់ពិភពលោកម្តងទៀត សម្រាប់ឱ្យអត្តពលិក មកពីបណ្តាប្រទេសនានា តស៊ូព្យាយាមដ៏ស្វិតស្វាញ...
គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន បានលើកឡើងថា រុស្ស៊ីបានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយការវាយប្រហារកំពុងបន្តនៅក្នុងទីក្រុង Mariupol និង Volnovakha ។ នៅព្រឹកថ្ងៃសៅរ៍ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងបទឈប់បាញ់គ្នាជាបណ្តោះអាសន្ននៅក្នុងទីក្រុងទាំងពីរ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញដោយសុវត្ថិភាព។ ក្រុមប្រឹក្សាក្រុង Mariupol បានឲ្យដឹងថា ខ្លួនបានពន្យារពេលការជម្លៀសអ្នកស្រុក ដោយសារការបាញ់ផ្លោងជាបន្តបន្ទាប់៕ ប្រែសម្រួល ឈូក បូរ៉ា
គម្រោង “ចិត្តលើផ្លូវ – Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា ភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺកូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស។ កុំភ្លេចណា!...
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកវរសេនីយឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់លោក អ៊ិន រតនា អគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន ឯ.ក។ ការប្រគល់អំណោយជាម៉ូតូ ជូនដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅនៅពេលនេះ...
(ភ្នំពេញ) ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២៖ គ្រាន់តែចូលរួមមើលសោះបានកាដូឥតគិតថ្លៃប៉ុណ្ណឹងហើយ…ចុះទម្រាំតែអតិថិជនទិញផលិតផលផ្ទាល់ទៀតមិនដឹងបានអ្វីពិសេសខ្លះទៅហ្ន៎…! រំភើបជំនួសម៉ង…! ដើម្បីអបអរក្នុងឱកាសបើកសម្ពោធហាងលក់ផលិតផល សាមសុង សាខា K Mall…ក្រុមហ៊ុន KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាផ្តល់ជូននូវកាដូដ៏រំភើបរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃជូនដល់អ្នកចូលរួមទាំងអស់…! សូមបញ្ជាក់ថាដោយសារតែមានការគាំទ្រគ្រប់ផលិតផល និងសេវាកម្មរបស់...
បរទេស៖ ប្រទេសរុស្ស៊ីបានលុបចោលការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Soyuz-2.1b របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមហ៊ុន OneWeb ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ដែលជាម្ចាស់នៃបន្ទុក គឺបានបដិសេធមិនផ្តល់ការធានាផ្នែកច្បាប់បន្ថែមដោយថា ផ្កាយរណបរបស់ខ្លួននឹងមិនត្រូវបានប្រើសម្រាប់គោលបំណងយោធានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការលុបចោលនេះមិនមានការភ្ញាក់ផ្អើលទេ ដោយសារតែ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន OneWeb បានប្រកាសនៅលើគណនី...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសម្រេចបាននូវគោលដៅនៃអន្តរាគមន៍យោធារបស់ខ្លួននៅអ៊ុយក្រែន ទោះមានអ្វីកើតឡើងក៏ដោយ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីប្រធានាធិបតីបារាំង និងរុស្ស៊ីបាននិយាយតាមទូរស័ព្ទ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់នូវគោលដៅរបស់ខ្លួនរួមមានការគ្មានយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលបារាំង នៅថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ខ្លួនបានរឹបអូសយកនាវាទំនើបមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយលោក Igor Sechin នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្ស Rosneft របស់រុស្ស៊ី និងជាអ្នកជិតស្និទ្ធិរបស់លោកប្រធានាធិបតី Vladimir Putin ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...