លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញhttps://dap-news.com/national/2022/08/08/268862/ លោក ឃួង ស្រេង បញ្ជាឲ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅសង្កាត់ ចាក់អង្រែក្រោម-លើ ក្រោយបង្កភាពអសកម្មhttps://dap-news.com/national/2022/08/08/268891/ ព្រះមហាក្សត្រ បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃhttps://dap-news.com/national/2022/08/09/269113/...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសមន្ត្រីតុលាការអាមេរិក ចំពោះការចោទប្រកាន់ថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានភស្តុតាងគួរឱ្យទុកចិត្តណាមួយដោយលើកឡើងថា ការផ្លាស់ប្តូរនេះគឺជាការបន្តនៃគោលនយោបាយបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជាប្រតិកម្មទៅនឹងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់កាលពីថ្ងៃពុធសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជាមួយនឹងការគ្រោងធ្វើឃាតលោក John Bolton ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ការអះអាងដែលគ្មានមូលដ្ឋានបែបនេះ គឺជាហេតុផលនយោបាយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ផ្លោងមកលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានស្នើឱ្យមានតំបន់គ្មានយោធានៅកន្លែងនោះចំពេលមានការភ័យខ្លាចនៃគ្រោះមហន្តរាយ ។ ទីភ្នាក់ងារ Energoatom របស់អ៊ុយក្រែនបានឲ្យដឹងថា អគារ Zaporizhzhia ត្រូវបានវាយប្រហារចំនួន៥លើកកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្មផងដែរ...
តេអេរ៉ង់៖ គេហទំព័រ Noor News របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំនាញអ៊ីរ៉ង់ បានចាប់ផ្តើមពិនិត្យឡើងវិញនូវសំណើរបស់សហភាពអឺរ៉ុប ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានត្រឡប់មកពីទីក្រុងវីយែនវិញ។ របាយការណ៍នេះបានឲ្យដឹងថា “មិនទាន់មានកិច្ចប្រជុំកម្រិតខ្ពស់ណាមួយត្រូវបានធ្វើឡើង ដើម្បីពិនិត្យឡើងវិញនូវគំនិតរបស់អ្នកសម្របសម្រួលសហភាពអឺរ៉ុបនៅទីក្រុងតេអេរ៉ង់នោះទេ” ដោយបន្ថែមថាលទ្ធផលបឋមនៃការត្រួតពិនិត្យកម្រិតអ្នកជំនាញនឹងត្រូវបានបង្ហាញដល់ស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ សម្រាប់ការសម្រេចចិត្តជាចុងក្រោយ។ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានដាក់បញ្ជូនអត្ថបទចុងក្រោយនៃសេចក្តីសម្រេចសេចក្តីព្រាងស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយពីអ្នកចូលរួមកិច្ចចរចានៅទីក្រុងវីយែន។ កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា...
ជុំវិញករណីដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 នៅពេលថ្មីៗកន្លងទៅនេះ មតិមហាជនអាមេរិកបាននាំគ្នាសម្តែងថា គ្នានសុទិដ្ឋិនិយមអីនោះទេ ។ កាសែត《The New York Times》 បានបង្ហាញថា មើលទៅសេចក្តីព្រាងច្បាប់នេះមានមហិច្ឆតាខ្លាំងណាស់ ប៉ុន្តែប្រហែលពិបាកទទួលបានប្រសិទ្ធភាពក្នុងពេលច្រើនឆ្នាំខាងមុខទេ ។ហេតុអ្វីបានជាសេចក្តីព្រាងច្បាប់ដែលមានចំនួនជាង១ពាន់ទំព័រនេះត្រូវបានគេសង្ស័យជាទូទៅ?ពីព្រោះវាខុសប្រក្រតីទាំងខ្លឹមសារនិងគោលដៅ។ ខ្លឹមសារសំខាន់របស់វាមានបីចំណុច គឺ ទីមួយ ផ្តល់ការគាំទ្រជាទឹកប្រាក់ចំនួន៥ម៉ឺន២ពាន់៧រយលានដុល្លារអាមេរិកដល់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង ទីពីរ លុបចោលពន្ធដារ២៥ភាគរយដែលមានទំហំប្រហែល២ម៉ឺន៤ពាន់លានដុល្លារអាមេរិកចំពោះសហគ្រាសដែលបានវិនិយោគលើវិស័យនេះ...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន ៤ នាក់ ក្នុងនោះ រួមមានបុរសជនជាតិនីហ្សេរីយ៉ាចំនួន២នាក់, ស្រ្តីហ្វីលីពីនម្នាក់ និងស្រ្តីខ្មែរម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនឆ្លងដែន ចំនួនន...
ភ្នំពេញ៖ បុរសជាប់ចោទគ្រឿងញៀន ម្នាក់ កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ២០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ២០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ...
កាន់តែថ្មី និងទំនើបជាងមុន ជាមួយមុខងារក្នុងកម្មវិធីទូរសព្ទដៃថ្មីរបស់ CamboJob នេះអាចជួយដល់យុវជនគ្រប់រូបស្វែងរកការងារបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាពបំផុត ដោយអាចទាញយកកម្មវិធីតាមរយៈ Link: https://play.google.com/store/apps/details?id=com.cambojob.app (android) ការងារក្លែងក្លាយ ដែលកេងកម្លាំងពលកម្ម លើបុគ្គលិកគ្រប់រូបពីក្រុមហ៊ុនដែលមិនស្របច្បាប់នានា និង ការងារដែលមិនពិត បានបោកបញ្ឆោត យុវជនជាច្រើននាក់ ធ្វើការមិនបានប្រាក់កម្រៃ កំពុងផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលជាហេតុបានធ្វើឱ្យក្រុមហ៊ុន CamboJob...
ក្នុងពេលប្រាស្រ័យទាក់ទងជាមួយនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ុងហ្គោលី កូរ៉េខាងត្បូង និងនេប៉ាល់នាពេលថ្មីៗនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពីគោលជំហររបស់ប្រទេសចិនអំពីនិន្នាការថ្មីនៃស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ដោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាការបង្កហេតុផ្នែកនយោបាយសុទ្ធសាធ ហើយក៏ជារឿងកំប្លែងផ្នែកនយោបាយសុទ្ធសាធផងដែរ។ លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងបន្តវិវឌ្ឍទៅមុខ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះនិន្នាការដែលមានគ្រោះថ្នាក់ចំនួនបី...