ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពីការពង្រឹងការ អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលក្នុងសហគមន៍នូវមេរោគកូវីដ១៩ ពិសេសមេរោគ បំប្លែងថ្មីប្រភេទអូមីក្រុង។ លេីសពីនេះទៀត ក្រសួងក៏បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់និងប្រទេសកាតាបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយក្នាអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ebrahim Raisi ទៅកាន់រដ្ឋធានីក្រុងដូហា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Raisi ទៅកាន់ប្រទេសកាតាបានក្លាយទៅជាដំណើរទស្សនកិច្ចដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយដោយប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសនៅឈូងសមុទ្រGulf ហើយក៏ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។ កិច្ចប្រជុំនិងកិច្ចព្រមព្រៀងគ្នាលើកនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តធ្វើការពិភាក្សាគ្នាដោយប្រយោលដើម្បីអាចធ្វើឲ្យសន្ធិសញ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់ឡើងវិញខណៈដែលប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ហាក់ដូចជាមិនសូវមានការខ្វាយខ្វល់ចំពោះបញ្ហានេះឬកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ – កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោយ Pleng បង្កើតឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជា...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
រីយ៉ូ៖ នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧៦នាក់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់កាលពីសប្តាហ៍មុននៅក្នុងក្រុង Petropolis ក្នុងរដ្ឋរីយ៉ូ ប្រទេសប្រេស៊ីល។ ក្រសួងការពារជនស៊ីវិលបានឲ្យដឹងថា ចំនួនអ្នកបាត់ខ្លួនមានចំនួន ១៩១ នាក់ ដោយមានមនុស្ស ២៤ នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប៉ុនប៉ងស្វែងរកអ្នករស់រានមានជីវិតនៅក្រោមភ្នំនៃភក់ ដែលបានហូរកាត់សង្កាត់ទីប្រជុំជនកាលពីថ្ងៃអង្គារត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃសៅរ៍ ដោយសារតែភ្លៀងកាន់តែច្រើន និងហានិភ័យនៃការបាក់ដីបន្ថែមទៀត។ ប្រធានាធិបតីប្រេស៊ីលលោក...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែរៀនពីដំណើរទស្សនកិច្ចរបស់លោក Richard Nixon ទៅកាន់ប្រទេសចិន កាលពី ៥០ឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន South China Morning Post។ ទោះបីជាមានភាពតានតឹងផ្នែកការទូតក៏ដោយ ភាគីទាំងពីរនឹងរៀបចំព្រឹត្តិការណ៍រួមគ្នាជាបន្តបន្ទាប់ ដើម្បីប្រារព្ធខួបលើកទី៥០ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក Nixon ក្នុងឆ្នាំ១៩៧២ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន...
ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ។ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធខេត្ត-ស្រុក-ឃុំ ទូទាំងខេត្តក្រចេះ ។ ក្នុងឱកាសយាងចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រះអង្គម្ចាស់ កោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសហជីវិន សហជីវិនី ដែលបានចូលរួមបំរើយ៉ាងសកម្មជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចឥតងាករេ ។ ព្រះអង្គបន្តថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កាលពីឆ្នាំ២០២១ ផ្ទៃក្នុងរបស់កម្ពុជា ក្រុមឧទ្ទាមក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស បន្ដខិតខំប្រឹងប្រែងអនុវត្តនូវឧបាយកល សកម្មភាពនានា និងរៀបចំយុទ្ធសាស្ដ្រថ្មីៗ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងដណ្ដើមអំណាច។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៣ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ខាងជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយនឹងចុះត្រជាក់ ចន្លោះពី១៧- ២០អង្សាសេ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី១៨-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៦-៣២អង្សាសេ ។ ថ្ងៃទី២៣-២៤...