ភ្នំពេញ៖ លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)៕
ប៉ារីស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹង ថាប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron និងសមភាគី ខាងរុស្សីលោកប្រធានាធិបតី Vladimir Putin បានធ្វើការសន្យាគ្នាម្តងទៀតថានឹងបញ្ជៀសឲ្យបាននូវការប្រឈមមុខដាក់គ្នាខាងយោធានៅ តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន តាមរយៈកិច្ចសន្ទនាគ្នាម្តងទៀតតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។ យោងតាមការបញ្ជាក់របស់វិមានរបស់រដ្ឋាភិបាលបារាំងបានឲ្យដឹងដែរថាលោក Macron និងលោក Putin ក៏បានព្រមព្រៀងគ្នាបន្តធ្វើការងារជាមួយ នឹងគ្នាឡើងវិញដោយមានមូលដ្ឋានផ្តោតសំខាន់ទៅលើការដោះដូរការចង់បានរវាងគ្នានិងការស្នើសុំដោយភាគីអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះហើយ នឹងរៀបចំកិច្ចប្រជុំត្រីភាគីមួយឲ្យបានឆាប់រហ័សបំផុត។ លើសពីនេះមេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនកម្រិតកាទូតឡើងវិញចំពោះមុខបញ្ហាវិបត្តិចុងក្រោយនេះតាមរយៈការរៀបចំឲ្យមានជំនួបសាជាថ្មី ផងដែរនៃរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Yves...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ជាមួយការបន្តកំរើកឡើងវិញនៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរ នៅតាមគោលដៅទេសចរណ៍នានា មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើយោងតាមក្រសួងទេសចរណ៍។ លោករដ្ឋមន្រ្តីបន្ថែមថា ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
បរទេស៖ យោធាអូស្ត្រាលីអះអាងថា ចិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតបុគ្គលិករបស់ខ្លួន។ ក្រសួងការពារជាតិអូស្ត្រាលីបានចោទប្រកាន់ចិនពីបទបាញ់ឡាស៊ែរលើយន្តហោះចារកម្មរបស់ខ្លួនមួយក្នុងសប្តាហ៍នេះ ដោយថ្កោលទោសថាវាជា “ឧបទ្ទវហេតុសុវត្ថិភាពធ្ងន់ធ្ងរ” ដែលអាចមាន “គ្រោះថ្នាក់ដល់អាយុជីវិត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ យោធាអូស្ត្រាលីបានអះអាងថា យន្តហោះចារកម្ម P-8A Poseidon មួយគ្រឿងរបស់ខ្លួន “បានរកឃើញឡាស៊ែរបំភ្លឺយន្តហោះ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា អ៊ុយក្រែនអាចបោះបង់ការសន្យាដែលមានអាយុរាប់ទសវត្សរ៍ ដើម្បីក្លាយជាប្រទេសគ្មាននុយក្លេអ៊ែរ និងផ្លាស់ប្តូរចំពោះការសម្រេចចិត្តពីមុនដែលខ្លួនបានធ្វើដើម្បីបោះបង់អាវុធបរមាណូរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ លោក Zelensky បានចង្អុលបង្ហាញថា...
ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃ កង យោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូច អន្តរាគមន៍លេខ៦ ឧត្តរមានជ័យ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ លោក...
នៅវេលាម៉ោងប្រមាណ ០២និង១៩នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនដល់ក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ក្រុម4...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើលោកខាងលិចពិតជាចង់ជួយក្រុងគៀវក្នុងការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូមែន វាគួរតែចៀសវាងការស្មានថាតើនៅពេលណា ឬប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីអាចចាប់ផ្តើមវាយលុកនៅតាមព្រំដែនដើម្បីធ្វើសង្គ្រាមជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃសៅរ៍នៅឯសន្និសិទសន្តិសុខទីក្រុង Munich លោក Zelensky បានដាក់ចេញនូវទស្សនៈរបស់គាត់លើការព្យាករណ៍ដែលពណ៌នាថាការលុកលុយយ៉ាងពេញលេញអាចនឹងកើតមាន។ លោកបានទទូចថា “ដើម្បីជួយអ៊ុយក្រែន មិនចាំបាច់និយាយឥតឈប់ឈរអំពីកាលបរិច្ឆេទនៃការលុកលុយដែលអាចកើតមាននោះទេ”...