តូក្យូ៖ នៅទីស្តីការក្រសួងការបរទេសនៃប្រទេសជប៉ុន នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់។ ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ លោក...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ។
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។នេះបើយោងតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។ សូមរំលឹកថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន នៅថ្ងៃនេះបានបញ្ជាក់ថា ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។...
ភ្នំពេញ៖ ស្របពេល ដែលរាជរដ្ឋាភិបាល បញ្ចេញ ថវិកាបន្ថែម១០០លានដុល្លារ សម្រាប់គាំទ្រការស្ដារ កំណើរសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នា ទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានដល់ សង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងសុន្ទរកថារបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរុស្សី បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨០.៤៥៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់១៤.៣១៣,៩៦៥នាក់ ។ ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងពី៦៨៣ទៅ៣៤០.៩៣១នាក់ ខណៈពេលដែលការជាសះស្បើយបានកើនឡើងពី៩៧.១៨៥នាក់ទៅ១១.៣៣៣.០៤៤នាក់ ។ ទន្ទឹមនឹងនេះសដែរ ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងបំផុតរបស់រុស្ស៊ី បានរាយការណ៍ពីករណីថ្មីចំនួន៩.៦១៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់២.៦១៣.៤៩២នាក់ ។...
គៀវ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅចក្រភពអង់គ្លេស លោក Vadym Prystaiko លើកឡើងពីលទ្ធភាពដែលទីក្រុងគៀវ អាចបោះបង់ឱកាសរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍នៃការទប់ស្កាត់ជម្លោះដ៏ធំជាមួយរុស្ស៊ី ខណៈដែលបានទទួលស្គាល់ថា សំណើបែបនេះនឹងផ្ទុយទៅនឹងច្បាប់ចម្បងរបស់ប្រទេសលោក។ សួរដោយ BBC Radio 5 Live អ្នកធ្វើបទបង្ហាញ Stephen Nolan បានឲ្យដឹងប្រសិនបើប្រទេសរបស់លោកអាច...
ហ្សាកាតា៖ ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ខ្លួនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៤,៥២៦ករណី ដែលបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៤,៨០៧,៧៧៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងពី ១១១ នាក់ សរុបកើនឡើងដល់ ១៤៥,១៧៦នាក់ ខណៈមនុស្សចំនួន ២៦,៩១៦ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងកន្លងមក...
បរទេស៖ កងទ័ពជើងទឹកអាមេរិកបានបដិសេធការចោទប្រកាន់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយរបស់ខ្លួន បានរំលោភលើដែនទឹករបស់រុស្ស៊ី ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរកើនឡើង។ កាពីទែនកងទ័ពជើងទឹកអាមេរិក Kyle Raines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយ Reuters កាលពីថ្ងៃសៅរ៍ថា “វាមិនមែនជាការពិតទេចំពោះការអះអាងរបស់រុស្ស៊ីអំពីប្រតិបត្តិការរបស់យើងនៅក្នុងដែនទឹករបស់ពួកគេ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចេញការបដិសេធកាលពីថ្ងៃសៅរ៍...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២នេះ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីប្តេជ្ញាធ្វើការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ ក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីដើម្បីសាងសង់ ត្រូវបានតាមមន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា...