ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលពានរង្វាន់ “សន្តិភាពស៊ុនហាក់ SUNHAK PEACE PRIZE 2022” សូមសម្ដេចតេជោទទួលបាននូវ ពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃសុខភាពបរិបូរណ៍...
ភ្នំពេញ ៖ លោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ដ៏មានកិត្យានុភាពបំផុត ពោលគឺស័ក្តិសមទៅនឹងគុណតម្លៃ និងមហាពលីកម្ម សាច់ស្រស់ ឈាមស្រស់ របស់ សម្តេច ជូនប្រទេសជាតិ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹម ១លាននាក់ នៅ HJ Global Center៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហា នៅអ៊ុយក្រែនសាជាថ្មីកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ នៅអំឡុងពេលនៃកិច្ចសន្ទនាគ្នាដែលចំណាយពេលប្រមាណជាជាង១ម៉ោងមេដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខនៅអ៊ុយក្រែនិងបញ្ហាសន្តិសុខក្នុងតំបន់ផងដែរនេះបើយោងតាមការបញ្ជាក់បន្ថែមដោយសេតវិមានអាមេរិក។ សេចក្តីប្រកាសដដែលបានបន្តថាលោក Biden បានធ្វើការបញ្ជាក់ច្បាស់ទៅកាន់លោក Putin ក្នុងពេលដែលអាមេរិកនៅតែរៀបចំខ្លួនរួចជាស្រេចក្នុងការភ្ជាប់ខ្លួនទៅនឹងបញ្ហាកាទូតនោះគឺវាមានន័យថាស្មើទៅនឹងកម្រិតតៀមរៀបចំខ្លួនសម្រាប់សេណារីយ៉ូផ្សេងផងដែរ។ ដោយឡែកខាងរុស្សីវិញបានចេញផ្សាយថាមកដល់ពេលនេះខ្លួននៅមិនទាន់បានទទួលការឆ្លើយតបសំខាន់ណាមួយពីអាមេរិកចំពោះការធានាឲ្យបាននូវសន្តិសុខនៅអ៊ុយក្រែនឡើយប៉ុន្តែរុស្សីឆាប់ៗនេះនឹងធ្វើការផ្ញើការឆ្លើយតបរបស់ខ្លួនទៅកាន់អាមេរិកនិងណាតូតាមរយៈការព្រមព្រៀងគ្នារវាងមេដឹកនាំទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ២០២២ ក្រោមប្រធានបទ «ការបង្កើតសញ្ញាអារម្មណ៍ សម្រាប់ស្រោមអនាម័យ» ហើយទិវានេះបានរៀបចំនៅតាមបណ្តាញសង្គម និងរៀបចំដោយផ្ទាល់នៅខេត្តព្រះសីហនុ។ ការសន្ទនាពីផ្លូវភេទដោយប្រើសញ្ញាអារម្មណ៍ បានក្លាយជារឿងដែលគេបានប្រើទូទៅហើយ។ ពិភពលោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សញ្ញាអារម្មណ៍ សម្រាប់ ស្រោមអនាម័យ ក្រោយពីឃើញថាមានស្ថិតិដ៏គួរឱ្យព្រួយបារម្ភមួយចំនួនដូចជា៖ មនុស្សប្រមាណ ១...
ពោធិសាត់ ៖ គ្រូទាយចំនួន ៤ នាក់ស្រី ២ នាក់ និង រថយន្តម៉ាក lexus ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែងស ការឃាត់ខ្លួនបានកាលពីថ្ងៃទី ១២ ខែកម្ភ: ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ធ ករណីឆរបោក ប្រាក់ជាង ១៧ លានរៀល និង...
ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០២២ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ...
ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយក កុមារីជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីទទួលបានព័ត៏មានថា កុមារីម្នាក់នោះមានអាការៈក្ដៅខ្លួនខ្លាំងរហូតដល់សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា...
ភ្នំពេញ ៖ យុវជនត្រូវចោទ ចំនួន៣នាក់ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន...
ជំរាបសួរប្រិយមិត្ត កម្មវិធីគំនិតថ្មីនៅក្នុងប្រយោគបុរាណចិនពេលនេះ គឺ 志合者 不以山海 远 លោក Xi Jinping ប្រធានរដ្ឋចិនតែងតែដកស្រង់ប្រយោគនេះក្នុងឱកាសសកម្មភាពការទូត ដើម្បីបញ្ជាក់ថា មនុស្សដែលមានឆន្ទៈដូចគ្នា ទោះជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ហាក់ដូចជានៅជិតគ្នា។ ការរីករាលដាលនៃជំងឺឆ្លងមិនអាចរារាំងការជួបជុំគ្នាម្តងទៀតទេ។ ឈរលើការគាំទ្រចំពោះការរំពឹងទុករួមស្តីពីការចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ អ្នកនយោបាយអន្តរជាតិសំខាន់ៗជាច្រើនរូបបានពុះពារការលំបាក មកដល់ប្រទេសចិនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping និងភ្ញៀវកិត្តិយសអន្តរជាតិបានរួមគ្នាចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងBeijing2022 បានប្រារព្ធពិធីបដិសណ្ឋារកិច្ច និងធ្វើកិច្ចជំនួបទ្វេភាគីជាច្រើនលើក ដើម្បីបង្ហាញពីភាពរាក់ទាក់កក់ក្តៅរបស់ប្រទេសចិនចំពោះមិត្តអន្តរជាតិ។ នេះជាការជួបជុំដ៏ល្អបវរនិងពោរពេញដោយសុភមង្គល រូបភាពអនុស្សាវរីយ៍ដ៏មានតម្លៃ កន្លែងបន្សល់ទុកធ្វើពិធីបដិសណ្ឋារកិច្ចក៏ពោរពេញដោយលក្ខណៈពិសេសនៃវប្បធម៌ចូលឆ្នាំចិន អ្វីៗបានបង្ហាញម្តងទៀតនូវស្មារតីអូឡាំពិក។ អត្តពលិកមកពីប្រទេសនិងតំបន់ចំនួន៩១កំពុងជួបជុំគ្នានៅប៉េកាំង ។ ការប្រកួតកីឡា Beijing2022 បានប្រារព្ធធ្វើតាមពេលកំណត់ អត្តពលិកនិងភ្ញៀវកិត្តិយសអន្តរជាតិបានជួបជុំគ្នាតាមពេលកំណត់ ដែលជាសញ្ញាវិជ្ជមានស្តីពីការរួមជោគវាសនា ចាប់ដៃប្រកៀកស្មាឆ្ពោះទៅមុខជាមួយគ្នា។ ឆ្លងកាត់របាំងនៃភ្នំនិងសមុទ្រ និងរបាំងដទៃទៀតតាមរយៈការចូលរួមគាំពារនិងជំរុញកិច្ចសហហប្រតិបត្តិការ ខិតខំដើម្បីជំរុញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពនៃមនុស្សជាតិឱ្យបោះជំហានទៅមុខដោយឥតឈប់ឈរ។ យើងរួមគ្នាឆ្ពោះទៅ អនាគត!