បរទេស៖ កងទ័ពអាកាសរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រញាប់ប្រញាល់ ចេញយន្តហោះចម្បាំង ជាការឆ្លើយតបទៅនឹងយន្តហោះយោធារុស្ស៊ីចំនួ៤គ្រឿង ដែលហោះចូលមកជិតចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់កងកម្លាំងអង់គ្លេស ថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររុស្ស៊ី ៤គ្រឿង ត្រូវបាន “ស្ទាក់ចាប់ និងអមដំណើរឱ្យចេញ” ដោយបន្ថែមថា យន្តហោះទាំង៤គ្រឿងនោះ មិនបានចូលទៅក្នុង...
បរទេស៖ ភាពតានតឹងអន្តរជាតិមានកម្រិតខ្ពស់ នៅពេលដែលទាហាន និងឧបករណ៍យោធា របស់រុស្ស៊ីបន្តប្រមូលផ្តុំនៅព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលបង្កើតអនាគតមិនច្បាស់លាស់ សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីនឹងបណ្តាលឱ្យមានសង្គ្រាម “ពេញលក្ខណៈ” នៅលើទឹកដីអឺរ៉ុប។ យ៉ាងណាក៏ដោយ...
បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបញ្ចេញយុទ្ធសាស្ត្រការពារអវកាសរបស់ខ្លួន ដែលបង្កើនការប្រកាសអាសន្ននៃ “ការវាយប្រហារនុយក្លេអ៊ែរបរិយាកាសខាងក្រៅ” ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះផ្តល់នូវសំណើជាក់ស្តែងមួយចំនួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចេញផ្សាយកាលពីថ្ងៃអង្គារ ឯកសារ ‘យុទ្ធសាស្រ្តការពារអវកាស’ របស់ចក្រភពអង់គ្លេសពណ៌នាលំហថា ជាសមរភូមិអនាគតដ៏មានសក្តានុពល ដែលសម្បូរទៅដោយការគំរាមកំហែង រាប់ចាប់ពីការវាយប្រហារតាមអ៊ីនធឺណិត...
ហាប៊ីន៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះបានឲ្យដឹងថាខេត្ត Heilongjiang បានប្រកាសក្នុងការសាងសង់ស្ថានីយ 5G ប្រមាណជា ១៤០០០កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះសង្ឃឹមក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងវិស័យឌីជីថល។ គួរឲ្យដឹងដែរថាខេត្តមួយនេះគឺជាខេត្តដ៏មានសក្តានុពលទៅលើវិស័យ ធ្វើពាណិជ្ជកម្មនិងឧស្សាហកម្មបែបប្រពៃណីដ៏មានប្រជាប្រិយភាពដែលក្នងនោះមានដូចជា ផលិតកម្មផលិតឧបករណ៍ប្រើប្រាស់ វិស្វកម្មផលិតផលគិមីនិងដំណើរការផលិតអាហារ។ ខេត្តក៏មានផែនការក្នុងការកសាងសួនឧស្សាហកម្មបែបឌីជីថល នៅតាមខេត្តសំខាន់ជាច្រើនដូចជា Harbin និងរដ្ឋធានី Daqingខណៈដែលកន្លងមកគិត ត្រឹមឆ្នាំ២០២១ស្ថានី៍យ5Gសរុបនៅទូទាំង ខេត្តមានទៅដល់ ១៨០០០កន្លែង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ការអំពាវនាវរបស់ក្រសួងនេះ ដោយសារក្រសួងបានព្យាករឃើញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំនេះ ទោះជាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងនាថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា...
លោក កុយ គួង ផ្តាំទៅ សោ ចាន់ដេត ឲ្យបញ្ឈប់គំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់ ដែលចោទលោកថា នៅតែជាប់ពាក់ព័ន្ធ ជាមួយលោក សម រង្ស៊ីhttps://dap-news.com/national/2022/02/03/218722/ រាជរដ្ឋាភិបាល បង្កើតគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២-២០២៤https://dap-news.com/national/2022/02/03/218678/ រាជរដ្ឋាភិបាល តែងតាំងសមាសភាព គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលhttps://dap-news.com/national/2022/02/03/218693/...
ភ្នំពេញ៖លោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការ កងទ័ព ជើងគោកភូមិន្ទថៃបានសម្ដែងនូវការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព...
ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាការអំពាវនាវបែបនេះបានធ្វើឡើងឱកាសដែលលោក ប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Fumiaki TAKAHASHI...