ភ្នំពេញ៖ បុរី ភូមិសំរោង ដែលជាគម្រោងអភិវឌ្ឍលំនៅដ្ឋានថ្មីមួយ មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានក្លាយជាទីតាំងដ៏ចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារតែវាជាទីតាំងដ៏មនោរម្យ មានបរិយាកាសល្អបរិសុទ្ធ រំលេចជាមួយទេសភាពដ៏ក្រកាល ប្រៀបបានដូចជារម្មណីដ្ឋានមួយក្នុងរាជធានីភ្នំពេញ យ៉ាងដូច្នេះដែរ ។ ដោយសារតែប្រណីតភាព និងភាពទាក់ទាញខ្លាំងនៃទីតាំងខាងលើនេះ ទើបជម្រុញចិត្តក្រុមផលិតករជាច្រើន បានទាក់ទងសុំការនុញ្ញាតដើម្បីថត MV បទចម្រៀង ។ តួយ៉ាងថ្មីៗនេះ...
បរទេស៖ប្រទេសចិនប្រទេសអ៊ីរ៉ង់និងប្រទេសរុស្សីត្រូវបានកាសែតបរទេសចេញផ្សាយនៅថ្ងៃនេះកំពុងត្រៀមរៀបចំផែនការក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នាមួយនាពេលខាងមុខដើម្បីអាចប្រឈមមុខទៅនឹងសំពាធដោយសារអាមេរិកបាន។ កងកម្លាំងកងទ័ពជើងទឹករបស់រុស្សីប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថាកងកម្លាំងកងទ័ពជើងទឹកដែលមានរួមទាំងនាវាបំពាក់អាវុធមីស៊ីលនាវាប្រឆាំងនាវាមុជទឹកបានចុះចតរួចជាស្រេចនៅនឹងផែសមុទ្ររបស់អ៊ីរ៉ង់ដែលមានស្ថិតនៅក្នុងឈូងសមុទ្រហ្គោហ្ល្វ Chabahar។ ប្រភពដដែលបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថាមន្ត្រីប្រតិភូតំណាងឲ្យប្រទេសទាំងបីនឹងធ្វើការពិភាក្សាគ្នាតាមវិដេអូដើម្បីអាចត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងប៉ុន្តែដោយមិនទាន់បញ្ជាក់ពីព័ត៌មានលំអិតបន្ថែមឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា មនុស្សជាង១,២លាននាក់បានស្លាប់ក្នុងឆ្នាំ២០១៩ដោយសារការឆ្លងមេរោគដែលបង្កឡើងដោយបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយោទិកច្រើនប្រភេទ ខ្ពស់ជាងមេរោគអេដស៍/ជំងឺអេដស៍ ឬជំងឺគ្រុនចាញ់ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។ មន្ត្រីសុខាភិបាលពិភពលោកបានព្រមានម្តងហើយម្តងទៀតអំពីការកើនឡើងនៃបាក់តេរីដែលធន់នឹងថ្នាំ និងអតិសុខុមប្រាណដទៃទៀត ដោយសារតែការប្រើប្រាស់ខុស និងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកច្រើនពេក ដែលជំរុញឱ្យមីក្រូសរីរាង្គវិវត្តទៅជា “ពពួកមេរោគ” ។ របាយការណ៍ស្រាវជ្រាវសកលថ្មីស្តីពីការតស៊ូប្រឆាំងអតិសុខុមប្រាណ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី...
បរទេស៖សេតវិមាន នៅពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកនិងអតីតសមាជិករដ្ឋាភិបាលអ៊ុយក្រែន៤រូប ដែលខ្លួននិយាយថា បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងការបរទេសនិងក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា បុគ្គលអ៊ុយក្រែនទាំង៤រូបនោះ មានការជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី និងបានធ្វើសកម្មភាពណែនាំដោយត្រង់ដល់ភ្នាក់ងារទាំងនោះ ស្របពេលដែលរុស្ស៊ីបន្តគម្រាមដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបញ្ជាក់ឈ្មោះសមាជិករដ្ឋសភាបច្ចុប្បន្នអ៊ុយក្រែន គឺលោក Taras Kozak និងលោក Oleh Voloshyn ហើយនិងលោក...
សៀមរាប៖ ខុនដូថ្មីផ្ដោតលើសហគមន៍ និងលំហបៃតងRose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា បានប្រារព្ធពិធីបិទបញ្ចប់ ការសាងសង់គ្រោងអគារ Rose Apple Square ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ នៅកណ្ដាលក្រុងសៀមរាប...
Breaking ៖ កម្ពុជា បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា https://dap-news.com/national/2022/01/20/215664/ មុត ចន្ថា ៖ លោក សម រង្ស៊ី និងគូកន ជាដើមចមនាំឲ្យរំលាយអតីតCNRP មិនមែនលោក កឹម សុខា ទេ (Video)https://dap-news.com/national/2022/01/20/215376/...
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែកៀកខិតមកដល់ហើយ ដូច្នេះដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ បានរៀបចំកម្មវិធីពិសេសមួយទៀតសម្រាប់អតិថិជននោះគឺ ទិញផ្ទះភ្លាម ! បានខ្លាមាសភ្លាម ដែលសរុបជាទឹកប្រាក់មានតម្លៃរហូតទៅដល់ ២៨,០០០ដុល្លារ។ បានទាំងផ្ទះ បានទាំងហុងស៊ុយ ខ្លាមាសសុទ្ធ 24k ដ៏ស្រស់ស្អាត នាំសំណាងល្អពេញមួយឆ្នាំ ។ ជាមួយកម្មវិធី...
ភ្នំពេញ៖ រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំយ៉ាងជោគជ័យ នូវកិច្ចប្រជុំវាយតម្លៃ លើកដំបូងតាមរយៈវីឌីអូ ទៅលើភូតគាមអនាម័យ ត្រីប្រាកម្ពុជា ដែលនឹងនាំចេញ ទៅកាន់ប្រទេសចិន។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State) ដោយក្នុងនោះ កម្ពុជា បានចាត់ទុក ការបន្តប៉ះទង្គិចគ្នានេះធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេច បានក្នុងដំណើរទស្សនកិច្ចការងារ នាពេលថ្មីៗនេះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេស...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ដោយព្យាយាមបង្ហាញពីការប្រឈមរួមគ្នា នៅមុនពេលកិច្ចពិភាក្សាគ្នាអំពីវិបត្តិចុងក្រោយជាមួយប្រទេសរុស្ស៊ី ដែលមានគោលបំណងទប់ស្កាត់ទីក្រុងមូស្គូមិនឲ្យវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កំពុងតែធ្វើបេសកកម្មមួយដើម្បីទប់ស្កាត់សង្គ្រាម ដែលនឹងបញ្ចប់នៅថ្ងៃសុក្រ ដោយជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងទីក្រុងហ្សឺណែវ។ លោក Antony Blinken កាលពីថ្ងៃពុធ...