បរទេស៖ រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសជប៉ុននិងបារាំង នឹងពិភាក្សាគ្នាពីសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលតំបន់នេះប្រឈមមុខនឹងឥទ្ធិពលយោធាកំពុងតែកើនឡើងរបស់ប្រទេសចិន និងការអភិវឌ្ឍមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ លោក Nobuo Kishi គ្រោងប្រារព្ធធ្វើកិច្ចជំនួប ជាមួយសហភាគីបារាំង គឺលោក Jean-Yves Le Drian និងលោក...
សេអ៊ូល៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ជុំវិញការស្នើរសុំប្រើប្រាស់មូលនិធិរបស់ទីក្រុងតេអេរ៉ង់ ដែលជាប់គាំងក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើងវិញ ដើម្បីជួយប្រទេសនេះបង់ថ្លៃដល់អង្គការសហប្រជាជាតិ និងទទួលបានសិទ្ធិបោះឆ្នោតឡើងវិញ។ កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ថា ខ្លួននឹងបាត់បង់សិទ្ធិបោះឆ្នោតភ្លាមៗសម្រាប់ការជាប់គាំង ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ ១៨,៤លានដុល្លារអាមេរិក រួមជាមួយនឹងរដ្ឋសមាជិកចំនួន ៧ ផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ៊ីរ៉ង់មានមូលនិធិជាង ៧ពាន់លានដុល្លារ សម្រាប់ការដឹកជញ្ជូនប្រេង ដែលជាប់គាំងនៅធនាគារកូរ៉េខាងត្បូងចំនួនពីរគឺ ធនាគារឧស្សាហកម្មកូរ៉េ (IBK)...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ ទីក្រុងព្យុងយ៉ាងបានរាយការណ៍ឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំការិយាល័យនយោបាយនៃគណបក្សកម្មករ ដែលកំពុងកាន់អំណាច ដែលដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន ហើយបានសម្រេចចិត្តពិចារណាឡើងវិញនូវសកម្មភាព “ទាំងអស់ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន” ចំពោះការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ។ កិច្ចប្រជុំកម្រិតខ្ពស់ត្រូវបានកោះប្រជុំបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងចំនួន ៤ជុំក្នុងខែនេះ រួមទាំងពីរជុំនៃអ្វីដែលខ្លួនអះអាងថា ជាមីស៊ីលលឿនជាងសំឡេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សហរដ្ឋអាមេរិកបានឆ្លើយតបនឹងការបាញ់សាកល្បងដោយការដាក់ទណ្ឌកម្មថ្មីលើរបបនេះ ហើយកំពុងជំរុញឱ្យមានការពង្រីកទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ...
ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៣០ឆ្នាំហើយ ក្រោមការដឹកនាំរបស់បណ្ឌិត អ៊ិន ចាន់នីដែលជាប្រធាននាយកប្រតិបត្តិ ។ ក្នុងរយៈពេល៣០ឆ្នាំនេះ បានធ្វើឲ្យសម្រេចសមិទ្ធផលយ៉ាងច្រើន ។ កាលពីទើបចាប់កំណើតដំបូង គឺធនាគារនេះ បានកើតចេញពីអគារជួលគេតូចមួយប៉ុណ្ណោះ តែបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនទៅជាធនាគារនាំមុខគេមួយនៅកម្ពុជា ដោយមានស្ទើរតែពាសពេញផ្ទៃប្រទេស ហើយក៏មានបុត្រសម្ព័ន្ធ៤ផងដែរ ។ អ្វីកាន់តែជាពិសេសទៀតនោះ...
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន...
ភ្នំពេញ៖ ជុំវិញបញ្ហាដ៏ស្មុគស្មាញ នៃវិបត្តិនយោបាយ នៅប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បានយល់ឃើញដូចគ្នា ថា វិបត្តិមីយ៉ាន់ម៉ាមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ លោក...
ភ្នំពេញ៖ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ថា លេខាធិការដ្ឋានអាស៊ាន បានត្រៀមលក្ខណៈ រួចរាល់ ក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាន នូវសមិទ្ធផលរំពឹងទុកនានា របស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស...
ភ្នំពេញ៖ ដូចការគ្រោងទុក លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ សូមរំលឹកថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រៅពីកាំភ្លើងកែច្នៃ ដែលជាជាអាវុធគ្រោះថ្នាក់ បំផុតនោះ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ ដល់សត្វព្រៃផងដែរ។ លោកអះអាងថា ប្រជាជនមួយចំនួន បានចិញ្ចឹមសត្វឆ្កែ ប្រដេញជាហ្វូង ដើម្បីបណ្តើរចេញ ទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំ ធ្វើឱ្យចំនួនសត្វព្រៃ ត្រូវបានថយចុះដោយការប្រមាញ់...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានឯកភាពផ្តល់ថវិកា សរុបចំនួន៧២៨,៥០១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅ រដ្ឋាភិបាលជប៉ុន។ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិ សម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ...