បញ្ជីរាយនាមបេក្ខជនដែលជាប់ ៖ https://www.facebook.com/moeys.gov.kh/photos/pcb.5521782944514941/5521680287858540/
ភ្នំពេញ ៖ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងប្រកាសផ្សាយតែបញ្ជីរាយនាមបេក្ខជនដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់៕ បញ្ជីរាយនាមបេក្ខជនដែលជាប់ ៖https://www.facebook.com/moeys.gov.kh/photos/a.5521651751194727/5521631577863411/?type=3
ភ្នំពេញ៖ សហព័ន្ធសន្តិភាពសកលសម្ដែងការគាំទ្រ និងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្មស្វែងរកសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃ៧-៨ មករាកន្លងមកនេះ៕
ញូវដេលី៖ តួលេខឆ្លងជំងឺកូវីដ-១៩ សរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៣៦,៣១៧,៩១៧ករណី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលករណីថ្មីចំនួន ២៤៧,៤១៧ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនៅទូទាំងប្រទេស បានបង្ហាញទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធ។ នេះគឺជាថ្ងៃដំបូងដែលករណីថ្មីជាង ២០ម៉ឺនករណី ត្រូវបានចុះបញ្ជីក្នុងមួយថ្ងៃក្នុងប្រទេសក្នុងរយៈពេលជាង ៨ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រៅពីនេះ ការស្លាប់សរុបមានចំនួន ៣៨០នាក់ ដោយសារជំងឺរាតត្បាតនៅក្នុងប្រទេសមួយនេះ ចាប់តាំងពីព្រឹកថ្ងៃពុធ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៤៨៥,០៣៥នាក់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.comនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសដាណឺម៉ាកនឹងឆាប់ៗនេះ អនុញ្ញាតិឲ្យមានការចាក់វ៉ាក់សាំងលើកទី៤ ចំពោះក្រុមមនុស្សដែល មានហនិភ័យខ្ពស់។ នេះមានន័យថាដាណឺម៉ាក នឹងក្លាយទៅជាប្រទេសដំបូងគេនៅប្លុកអ៊ឺរ៉ុបដែលសម្រេចចិត្តចំពោះ ចំណាត់ការនេះទោះបីជាក្រុមអ្នកតាក់តែងច្បាប់បាន ធ្វើការព្រមានហើយថានៅមិនទាន់ទិន្នន័យច្បាស់លាស់ នៅឡើយអំពីគោលការណ៍នេះថានឹងអាចជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងកូវីដបានប្រសិទ្ធភាពក្តី។ គួរឲ្យដឹងដែរថាតាមផែនការ ដូសជម្រុញទី២ឬវ៉ាក់សាំងលើកទី៤នេះនឹងចាប់ផ្តើមអនុវត្តចាប់ ពីសប្តាហ៍នេះតទៅហើយដែលក្នុងនោះគោលដៅ អទិភាពអាចមានដូចជាក្រុមជនពលរដ្ឋវ័យចំនាស់និងគលានុបដ្ឋយិកាជាដើម៕ ប្រែសម្រួល៖ស៊ុន លី
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ដែលជាម្ចាស់គ្រឿងញៀន និង ដែលបានផ្ញើឱ្យស្ត្រីម្នាក់នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូនមួយ នៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចបាននគរបាលបានឲ្យដឹងថា ក្រោយឃាត់ខ្លន សមត្ថកិច្ចនគរបាលដតហូតបាន...
បរទេស៖រតនាគារជាតិនៃប្រទេសអាមេរិកនៅនៅថ្ងៃនេះតាមរយៈការចេញផ្សាយដោយ RT.com បានធ្វើការប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនកូរ៉េខាងជើងចំនួន៦ព្រមទាំងក្រុមហ៊ុនជាតិរបស់រុស្សីមួយផ្សេងទៀតផងដែរដោយចោទប្រកាន់ថាពួកគេបានជាប់ពាក់ព័ន្ធទៅនឹងការផលិតអាវុធក្នុងទ្រង់ទ្រាយរបស់កូរ៉េខាងជើងនាពេលកន្លងមក។ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានប្រកាសដាក់បញ្ជីខ្មៅចំពោះក្រុមហ៊ុនទាំងអស់នេះកាលពីថ្ងៃពុធម្សិលមិញដោយហៅវាថាជាសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពផលិតអាវុធទ្រងទ្រាយធំរបស់កូរ៉េខាងជើងនិងជាពិសេសកម្មវិធីផលិតមីស៊ីលផងដែរ។ គួរឲ្យដឹងដែរថារតនាគារជាតិអាមេរិកបានបញ្ជាក់ដែរថាការសម្រេចចិត្តរបស់អាមេរិកបានធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបចំនួនរហូតទៅដល់៦ដងរបស់កូរ៉េខាងជើងដែលបានធ្វើឡើងតាំងតែពីខែកញ្ញាឆ្នាំ២០២១ដែលវាមានភាពផ្ទុយទៅនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិហើយជាពិសេសការបាញ់បង្ហោះចុងក្រោយដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារដើមសប្តាហ៍៕ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានអោយដឹងថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ប៉ែន នួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត...
ភ្នំពេញ៖ ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២២ ក្នុងអំឡុងពេលជាង ៦សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួមក្នុងយុទ្ធនាការសំខាន់មួយ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ដំណើរការនៃយុទ្ធនាការនេះគឺ រាល់ពេលដែលអតិថិជនចុចគាំទ្រដល់ក្រុមហ៊ុនស្រាបៀរ...