ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ដោយណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងបង្កើនកិច្ចការពារការ ចម្លងជំងឺអុតស្វា ដែលកំពុងតែរីករាល នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ក្រោយរកឃើញមាន១ករណីនាំចូលកាលពីពេលកន្លងទៅថ្មីៗនោះ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អ្នកកើតជំងឺអុតស្វា នៅលើពិភពលោកមានចំនួន ២៥,០៥៤នាក់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា និងជប៉ុន លេីលិខិតប្ដូរសារ និងកិច្ចព្រមព្រៀងឥណទាន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ការចុះហត្ថលេខានេះរួមមាន៖ ១- លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីផ្តល់ឥណទានសម្បទានប្រាក់ដែល មានទឹកប្រាក់ចំនួន ៨១.៣៨៨,០០០,០០០...
តូក្យូ៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi នៅថ្ងៃសុក្រ ទី៥ ខែសីហា បានសរសើរកោះតៃវ៉ាន់ និងលើកឡើងអំពីការសន្យាសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ហើយថា ដំណើររបស់លោកស្រីឆ្លងកាត់អាស៊ី ដែលនាំទៅដល់ការធ្វើសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនមកដោយប្រទេសចិន គឺមិនដែលផ្លាស់ប្តូរស្ថានភាពក្នុងតំបន់នោះទេ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Pelosi...
ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ សីហា ២០២២ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ឯកឧត្តមមានការសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ ព្រោះពិភពលោកកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផង បញ្ហានៅរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកធ្វើមកលើប្រទេសចិននោះ ព្រឹត្តិការណ៍នៅច្រកសមុទ្រតៃវ៉ាន់ដែលជាការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិកនៅទីនោះ គឺមិនគួរកើតឡើងទេ។ ត្រង់ចំណុចដែលថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន លោក ផៃ...
បរទេស៖ ទីក្រុងប៉េកាំងបានសម្រេចចិត្តដាក់ទណ្ឌកម្មលោកស្រី Nancy Pelosi និងក្រុមគ្រួសារ ភ្លាមៗចំពោះការធ្វើដំណើររបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើររបស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់គឺជា “ការបង្កហេតុដ៏ធ្ងន់ធ្ងរ” ហើយដោយសារតែបញ្ហានេះ “ប្រទេសចិនសម្រេចចិត្តអនុម័តទណ្ឌកម្មលើលោកស្រី Pelosi និងសមាជិកគ្រួសារ ភ្លាមៗ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នេីដល់អាជ្ញាធរនិងកងកម្លាំងជាប់ព្រំដែនគ្រប់ប្រភេទ កុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ ត្រូវនាំគ្នាប្រយុទ្ធប្រឆាំង និងបង្ក្រាបឱ្យទាន់ពេលវេលា។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរងខេត្តព្រះវិហារ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំ អភិបាលខេត្តព្រះវិហារថ្មី យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ...
CNN៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅថ្ងៃសុក្របានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងមិនឱ្យកោះតៃវ៉ាន់នៅឯកោឡើយ ខណៈដែលទីក្រុងប៉េកាំងបានបង្កើនសមយុទ្ធយោធា និងការលុកលុយដោយយន្តហោះចម្បាំង បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់កោះនេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អំឡុងពេលនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោកស្រី, លោកស្រី Pelosi បាននិយាយថា ប្រទេសចិនបានស្វែងរកការផ្តាច់តៃវ៉ាន់ចេញពីសហគមន៍អន្តរជាតិ...
តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនផលិតកម្មប្រេងឆៅរបស់ខ្លួនទៅកាន់កម្រិតមុនការដាក់ទណ្ឌកម្មនៅពេលវេលាដំបូងបំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែនអង្គការ OPEC លើកទី៣១ ដែលត្រូវបានប្រារព្ធឡើងតាមរយៈសន្និសីទវីដេអូ រាយការណ៍ពីគេហទំព័ររបស់ក្រសួងប្រេងអ៊ីរ៉ង់។ លោក Owji បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលលោកខាងលិចធំៗនឹងយល់បានត្រឹមត្រូវអំពីស្ថានភាពរសើប និងសំខាន់នាពេលបច្ចុប្បន្នរបស់ពិភពលោក ហើយទទួលយកវិធីសាស្រ្តសមហេតុផលឆ្ពោះទៅរកការធានាសន្តិសុខថាមពលសកល។ លោកបានព្រមានថា រដូវរងាឆ្នាំនេះមានសារៈសំខាន់ខ្លាំងណាស់...
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ...
ភ្នំពេញ៖ លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានឱ្យដឹងថា ប្រទេសខ្លួនមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា ។ ការឱ្យដឹងនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសលោករដ្ឋមន្រ្តីការបរទេសឥណ្ឌារូប នេះអញ្ជើញចូលរួម...